ព្រឹត្តិការណ៍​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ 2016 ​បាន​បើកឆាក​នៅ​ខេត្តបាត់ដំបង​

បាត់ដំបង​:
ព្រឹត្តិការណ៍​ដ៏​កក្រើក តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ 2016 បាន​វិល​ត្រឡប់មក​កម្ពុជា​ហើយ​ក្នុង​រដូវ​កាល​ទី​បី​នេះ​។ ការប្រកួត​វគ្គ​ជម្រុះ​តាម​តំបន់​បាន​ចាប់​បើក​ការប្រកួត​ជា​លើកដំបូង​នៅ​ខេត្តបាត់ដំបង ផ្សារ​ទំនើប​ភូ​ពុ​យ កាលពី​ថ្ងៃទី ១៨ ដល់ ១៩ ខែមីនា​នេះ ដោយមាន​ការចូលរួម​ពី​ក្រុម​បាល់ទះ​ចំនួន ៣២ ក្រុម​ដើម្បី​ប្រកួត​ដណ្តើម​កៅអី​សម្រាប់​ចូល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ឆ្នេរ​អូរ​ឈើទាល ខេត្ត​ព្រះសីហនុ​។​
​    ​
ឆ្នេរ​ខ្សាច់​ដែល​ត្រូវបាន​រៀបចំ​យ៉ាង​អស្ចារ្យ បាន​ក្លាយជា​ទស្សនីយភាព​ថ្មី​ប្លែក ដែល​ពុំ​ធ្លាប់​កើតមាន​នៅលើ​ទឹកដី​ខេត្ត​បាត់​បាត់ដំបង ធ្វើ​ឲ្យ​ទស្សនិកជន​ទទួលបាន​នូវ​ភាព​រំភើប​រីករាយ​ហួស​ពី​ការរំពឹង និង​មិនអាច​បំភ្លេចបាន​។ ការប្រកួត​យ៉ាង​ស្វិតស្វាញ​ក្រោម​ក​ម្ពៅ​ថ្ងៃ​ពេញ​ដោយ​ថាមពល និង​ការប្រគំ​តន្ត្រី​ដ៏​កក្រើក ជាមួយ​វត្តមាន​របស់​កំពូល​តា​រា​ចម្រៀង​ល្បីៗ ដូចជា លោក ឆន សុ​វណ្ណា​រាជ អ្នកនាង ពេជ្រ សោភា កញ្ញា សុគន្ធ នីសា លោក នី រតនា លោក ហេង ពិ​ទូ លោក នី​កូ កញ្ញា ប៉ាច គីម​មួយ លោក សៅ ឧ​ត្ត​ម លោក ដួង វីរៈ​សិ​ដ្ឋ និង​កញ្ញា បេ​ប៊ី បានធ្វើ​ឲ្យ​ទឹកដី​ខេត្តបាត់ដំបង​កាន់តែរ​ស់រ​វើក អធិកអធម និង​សប្បាយរីករាយ​ហួស​ពី​ការរំពឹង និង​បំភ្លេច​មិនបាន​។  

​កម្មវិធី​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ អាន់​ឆ័​រ មិន​ត្រឹមតែ​ផ្តល់ជូន​ទស្សនិកជន​នូវ​សកម្មភាព​ប្រកួត​បាល់ទះ​យ៉ាង​ស្វិតស្វាញ​នៅលើ​ខ្សាច់​នៅពេល​ថ្ងៃ​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​សកម្មភាព​សប្បាយរីករាយ​ជាច្រើន​ដូចជា ការប្រគុំ​តន្ត្រី​នៅពេល​រាត្រី​ដែល​ចូលរួម​សម្តែង​ដោយ​កំពូល​តារា​ល្បីៗ តារា​អន្តរជាតិ ព្រមទាំង​មានកម្ម​វិធី​ពិសេស​ជាច្រើន​ផងដែរ​។ កម្មវិធី​នេះ​ក៏មាន​ការផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ CTN​។ ដោយ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​កីឡាបាល់ទះ ទាំង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ បាន​ចូលរួម​ទស្សនាការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​របស់​ក្រុម​កីឡាករ​នៅពេល​ថ្ងៃ ក៏ដូចជា​កម្មវិធី​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ   នាពេល​រាត្រី និង​កម្មវិធី​ពិសេសៗ​ជាច្រើន​ដែល​បានរៀបចំ​ឡើង​ដោយ​ស្រា​បៀរ អាន់​ឆ័​រ ដូចជា​លេងល្បែង​កម្សាន្ត​ដើម្បី​ឈ្នះ​រង្វាន់ ជាវ​សម្ភារៈ​កីឡា​ក្នុងតម្លៃ​ពិសេស ថតរូប​ទុក​អនុស្សាវរីយ៍ និង មាន​កម្មវិធី​កម្សាន្ត​ច្រើនបែប​ទៀត​។ ស្រា​បៀរ អាន់​ឆ័​រ មាន​គោលបំណង​ផ្តល់ជូន​បទពិសោធន៍​បាល់ទះ​ដែលមាន​លក្ខណៈពិសេស និង​មិនអាច​បំភ្លេចបាន​ចំពោះ​មហាជន និង​អ្នកគាំទ្រ​បាល់ទះ​កម្ពុជា ជាពិសេស​ជួយ​ពង្រឹង​វិស័យ​បាលទះ​នៅ​កម្ពុជា ។

​សម្រាប់​ការប្រកួត​នៅ​មណ្ឌល​បាត់ដំបង​រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា  គេ​បាន​រកឃើញ​ក្រុម​ខ្លាំង​ចំនួន​បួន ក្រុម​ដែល​ត្រូវ​ចូល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃទី ១៥ ខែមេសា​នៅ​ខេត្ត​ព្រះសីហនុ រួមមាន​ក្រុម​ម្ចាស់​ជ័យលាភី​លេខ​1​ប្រចាំខេត្ត​បាត់ដំបង​បាន​ទៅ​ក្រុម ភ្នំ​យ៉ា​ត ទទួលបាន​ទឹកប្រាក់​រង្វាន់ 1,000$ និង​មេដាយមាស ជ័យលាភី​លេខ​2​បាន​ទៅ​ក្រុមយុវជន​បាល់ទះ​បាត់ដំបង​(A) ទទួលបាន​ទឹកប្រាក់​រង្វាន់ 500$ និង​មេដាយប្រាក់ ជ័យលាភី​លេខ​3​បាន​ទៅ​ក្រុម TIGER KLUB ទទួលបាន​ទឹកប្រាក់​រង្វាន់ 300$ និង​មេដាយសំរិទ្ធ និង​ជ័យលាភី​លេខ​3​ស្ទួន​បាន​ទៅ​ក្រុមយុវជន បាល់ទះ​បាត់ដំបង​(C) ទទួលបាន​ទឹកប្រាក់​រង្វាន់ 300$ និង​មេដាយសំរិទ្ធ ។

​ការប្រកួត​ជម្រុះ​ក្នុង​កម្មវិធី​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ 2016 នឹងធ្វើ​ឡើង​នៅ​ខេត្ត​បន្ទាប់​គឺ​៖ សៀមរាប ជាប់​សារមន្ទីរ​អ​ប្សា​(​អង្គ​ឃ្យុ​ង​យូ​)​ពីថ្ងៃ​ទី 25-26 មីនា 2016​។

​ដូច្នេះ​សូមកុំ​ភ្លេច​ចូលរួម​ទស្សនាការ​ប្រកួត​ជម្រុះ​នៅ​សៀមរាប​ឲ្យ​បាន​ច្រើន​កុះករ​។​

​ព័ត៌មាន​បន្ថែម​អំពី​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ 2016 សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្រា​បៀរ​អាន់​ឆ័​រ https://www.facebook.com/AnchorBeerKH/
​ឬ​ទំនាក់ទំនង​តាមរយៈ​ទូរស័ព្ទ​លេខ 077 777 928/ 012 798 504/ 081 888 779​។​

ព្រឹត្តិការណ៍​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ 2016  ​បាន​បើកឆាក​នៅ​ខេត្តបាត់ដំបង​

ព្រឹត្តិការណ៍​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ 2016  ​បាន​បើកឆាក​នៅ​ខេត្តបាត់ដំបង​

ព្រឹត្តិការណ៍​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ 2016  ​បាន​បើកឆាក​នៅ​ខេត្តបាត់ដំបង​

ព្រឹត្តិការណ៍​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ 2016  ​បាន​បើកឆាក​នៅ​ខេត្តបាត់ដំបង​