រដ្ឋាភិបាល​ជប៉ុន ប្តេជ្ញាចិត្ត​បន្ត​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការអភិវឌ្ឍន៍​ប្រកបដោយ​គុណភាព​

ភ្នំពេញ:
តំណាង​រដ្ឋាភិបាល​ជប៉ុន បានបញ្ជាក់​ពី​គោលជំហរ​របស់ខ្លួន​ថា ខណៈដែល​កម្ពុជា កំពុងមាន​សន្តិភាព ស្ថេរភាព​ខាង​នយោបាយ​ល្អប្រសើរ រដ្ឋាភិបាល​ជប៉ុន​នឹង​បង្កើន​ការជួយ​កម្ពុជា ឲ្យ​មានការ​រីកចំរើន​ដល់​ដំណាក់កាល​ចុងក្រោយ​របស់​កម្ពុជា ។​

​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នា​ល្ងាច​ថ្ងៃទី​២១ ខែមីនា នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ លោក Masakasu Hamachi អនុរដ្ឋមន្ត្រី​ការបរទេស និង​ជា​សមាជិកសភា​ជប៉ុន បាន​ថ្លែងថា ពេលនេះ​រដ្ឋាភិបាល​ជប៉ុន​នឹង​បន្ត​ប្តេជ្ញាចិត្ត ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ពិសេស​ការអភិវឌ្ឍន៍​ប្រក​ដោយ​គុណភាព ទៅលើ​ការងារ​កំណែទម្រង់​រប​ប​វិមជ្ឈការ និង​វិសហមជ្ឈការ ជាពិសេស​ការងារ​កំណែ​ទម្រង់​រួម និង​កំណែទម្រង់​ចុងក្រោយ​ដែល​ពាក់ព័ន្ធ​ទៅនឹង​ការងារ​បោះឆ្នោត ការរៀបចំ​បញ្ជី​ឈ្មោះ​ចុះ​បោះឆ្នោត និង​ការបណ្តុះបណ្តាល​នូវ​មន្ត្រីរដ្ឋបាល​នៅ​ថ្នាក់ក្រោម​ជាតិ​។​

​នៅក្នុង​ជំនួប​នោះ សម្តេច​ក្រឡាហោម ស ខេង បាន​ស្វាគមន៍​ការប្តេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាលជ​ប៉ុន ដែល​ចង់​ជួយ​លើ​ការងារ​វិមជ្ឈការ និង​វិសហមជ្ឈការ ពិសេស​ការងារ​នានា​ទាក់ទង​នឹង​ការបោះឆ្នោត​នៅ​កម្ពុជា ។​

​សម្តេច​ក្រឡាហោម ស ខេង បន្តថា ការចូលរួមចំណែករ​បស់​ជប៉ុន​ផ្តល់ជំនួយ​ការបណ្តុះបណ្តាល មន្ត្រីរដ្ឋបាល​នៅ​ថ្នាក់ក្រោម​ជាតិ គឺជា​ការងារ​សំខាន់ សម្រាប់​អនុវត្ត​ការងារ​ដែល​ថ្នាក់ជាតិ​បាន​ផ្ទេរ​ប្រគល់​មុខងារ​អំណាច និង​ធនធាន​ទៅ​ឲ្យ​រដ្ឋបាល​នៅ​ថ្នាក់ក្រោម​ជាតិ​មាន​ប្រសិទ្ធភាព ហើយ​ការជួយ​នោះ បានធ្វើ​ឡើង​ស្រប​ដែល​កម្ពុជា​កំពុង​បាន​បង្កើត​វិទ្យាស្ថាន​អភិវឌ្ឍន៍​ធនធានមនុស្ស​មួយ​នៅតាម​បណ្តា​ខេត្ត រាជធានី សម្រាប់​ការបណ្តុះបណ្តាល​មន្ត្រី​នៅ​ថ្នាក់ក្រោម​ជាតិ មាន​វិ​វត្ត និង​អនុវត្ត​ការងារ​ប្រកបដោយ​គុណភាព​និង​ប្រសិទ្ធភាព ៕

រដ្ឋាភិបាល​ជប៉ុន ប្តេជ្ញាចិត្ត​បន្ត​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការអភិវឌ្ឍន៍​ប្រកបដោយ​គុណភាព​

រដ្ឋាភិបាល​ជប៉ុន ប្តេជ្ញាចិត្ត​បន្ត​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការអភិវឌ្ឍន៍​ប្រកបដោយ​គុណភាព​