ក្រុមហ៊ុន​រថយន្ត Rolls-Royce​ ​ចូលរួម​ក្នុង​ពិ​ធិ​ពិព័រណ៍​រថយន្ត​អន្តរជាតិ​ក្រុង​បាងកក លើក​ទី ៣៧

:
•​     រថយន្ត Rolls-Royce ​ម៉ូ​ដែល Ghost​ តួ​វែង ស៊េរី KoChaMongkol​ ដែលមាន​តែមួយ​គ្រឿង​គ​ត់​ក្នុង​លោក បានបង្ហាញ​ខ្លួន​ក្នុង​ពិព័រណ៍​រថយន្ត​អន្តរជាតិ​ក្រុង​បាងកក​លើក​ទី ៣៧
•​     នេះ​ជា​រថយន្ត​ដែល​ច្នៃ​ពិសេស​បែប Bespoke​ដំបូង​គេ​ដើម្បី​ជាការ​អបអរ​ដល់​ប្រទេស​ថៃ
•​     នេះ​ក៏​ជា​លើកដំបូង​ផងដែរ សម្រាប់​ការបង្ហាញ​ជា​សាធារណៈ​នៃ​រថយន្ត ម៉ូ​ដែល Dawn​ក្នុងប្រទេស​ថៃ ដែលជា​ប្រភេទ​រថយន្ត​បើក​ដំបូល​មហា​ប្រណីត​ម៉ូ​ដែល​ថ្មី​មួយទៀត​របស់ Rolls-Royce
•​     ក្រុមហ៊ុន​រថយន្ត Rolls-Royce​បង្ហាញ​នូវ​កម្មវិធី​ច្នៃ​កុម្ម៉ង់​រថយន្ត​បែប Bespoke​នៅ​បញ្ជរ​តាំងពិព័រណ៍​ធំ​បំផុត​របស់​ក្រុមហ៊ុន​ដែលមាន​រថយន្ត ៧ គ្រឿង​

​ក្រុមហ៊ុន​រថយន្ត Rolls-Royce​បានបង្ហាញ​នូវ​រថយន្ត​មហា​ប្រណីត​ដែល​បាន​រចនា​ឡើង​យ៉ាង​ពិសេស គឺ​រថយន្ត​ស៊េរី KoChaMongkol​នៅ ក្នុង​កម្មវិធី​ពិព័រណ៍​រថយន្ត​អន្តរជាតិ​ក្រុង​បាងកក​លើក​ទី ៣៧ ។ ការដាក់​ឈ្មោះ និង​ការ​រចនា​នៃ​រថយន្ត​នេះ គឺ​ដើម្បី​អបអរ​ដល់​វប្បធម៌​នៃ​ប្រទេស​ថៃ ។

​រថយន្ត​Rolls-Royce ដែល​ច្នៃ​ពិសេស​បែប​Bespoke
​រថយន្ត Rolls-Royce​ម៉ូ​ដែល Ghost​តួ​វែង ស៊េរី KoChaMongkol​នេះ គឺ​ត្រូវបាន​ផលិតឡើង​ដោយ​គិតដល់ សត្វ​ដំរី ដែលជា​និមិត្តរូប​របស់​ប្រទេស​ថៃ ។ សត្វ​ដំរី បាន​ដើរតួនាទី​យ៉ាងសំខាន់ ទាំង​ផ្នែក​សេដ្ឋកិច្ច និង​សង្គម និង​ក្នុង​ការការពារ​ប្រទេស ជាច្រើន​ជំនាន់​មកហើយ ។

​រថយន្ត​ពិសេស​ដែលមាន​តែមួយ​គ្រឿង​នេះ គឺ​ផលិតឡើង​ដោយ​ចេញពី​ការសហការ​រវាង​ក្រុមការងារ​នៅឯ Goodwood​ដែលជា​រោងចក្រ​ផលិត​រថយន្ត Rolls-Royce​និង​ភ្នាក់ងារចែកចាយ​ផ្លូវការ​របស់​រថយន្ត Rolls-Royce​ប្រចាំ​ប្រទេស​ថៃ គឺ Rolls-Royce Motor Cars Bangkok​ក៏ដូចជា​ជាមួយនឹង​នាយកដ្ឋាន​វិចិត្រសិល្បៈ​របស់​ប្រទេស​ថៃ ។ ដំណើរការ​នៃ​ការផលិត​រថយន្ត​នេះ គឺមាន​ទាំង​ការព្រាង​រូបភាព​នានា​ដែល​ទាក់ទង​នឹង​ប្រទេស​ថៃ ដែល​ត្រូវបាន​បញ្ជូនទៅ​ឲ្យ​ក្រុមការងារ​ច្នៃ​កុម្ម៉ង់​រថយន្ត​Rolls-Royce​នៅឯ Goodwood​សម្រាប់​ពិនិត្យមើល ។​

​ដូច្នេះ រថយន្ត Rolls-Royce Ghost​តួ​វែង ដែលជា​រថយន្ត​មាន​ការនិយម​ចូលចិត្ត​ពី​ឥស្សរជន​ធុរកិច្ច​របស់​ប្រទេស​ថៃ ក៏ត្រូវ​បានជ្រើសរើស​ស​ម្រា​ប់​ការផលិត​រថយន្ត KoChaMongkol​ដ៏​ពិសេស​នេះ ។ ក្រុមការងារ Bespoke​របស់​រថយន្ត Rolls-Royce ក៏បាន​បញ្ចូល​នូវ​រូបភាព​សត្វ​ដំរី ទាំង​នៅ​ផ្ទៃ​ខាងក្រៅ និង​ផ្ទៃ​ខាងក្នុង​របស់​រថយន្ត​នេះ ។ នៅ​ផ្ទៃ​ខាងក្នុង រូប​សត្វ​ដំរី មាន​ឆ្លាក់​យ៉ាង​ផ្ចិតផ្ចង់​នៅលើ​បន្ទះ​ឈើ  ចំណែកឯ​ខ្សែ​ឆ្នូត និង​រូប​សត្វ​ដំរី ដែលមាន​ពណ៌​ទឹកក្រូច​លើ​ផ្ទៃ​ខាងក្រៅ​រថយន្ត​វិញ​ត្រូវបាន​គូស​ដោយ​ជាង​ដ៏​ល្បីឈ្មោះ​គឺ​លោក Mark Court​ដែលជា​ធម្មតា លោក​ជាម​នុស្ស​ចុងក្រោយ​គេ​ដែល​ត្រូវ​បញ្ចេញ​ទឹកដៃ​ខាង​គូស​ខ្សែ​ឆ្នូត​លើ​រថយន្ត Rolls-Royce​មុនពេល​រថយន្ត​ត្រូវ​ចេញពី​រោងចក្រ ។

​ផ្ទៃ​ខាងក្រៅ​រថយន្ត​ដែលមាន​ពណ៌​សកា​ម៉ៃ បាន​ជួយ​ឲ្យ​រូប​សត្វ​ដំរី​កាន់តែ​លេចធ្លោ​ថែមទៀត ។ នៅ​ផ្ទៃ​ខាងក្នុង​វិញ ស្បែក​ធម្មជាតិ​ដែលមាន​ពណ៌​រាង​ប្រផេះ និង​ពណ៌​សំបក​មង្ឃុត​លាយ​ជាមួយនឹង​ថ្នេរ​ស្បែក​ពណ៌​ទឹកក្រូច ដើម្បី​ធ្វើ​ឲ្យ​ឆ្លុះ​គ្នា ។ ចំណែកឯ​ខ្នើយ​វិញ ត្រូវបាន​ប៉ាក់​ឌិន ដោយមាន​អក្សរ RR​ពណ៌​ទឹកក្រូច ។ ឆ័​ត្រ​ពិសេស​ដែល​ស្រោប​ដោយ​ជាតិ Teflon ដែលមាន​ព៌​ណ​សំបក​មង្ឃុត​គឺ​ជួយ​បំពេញបន្ថែម​នូវ​សម្រស់​ពណ៌​របស់​រថយន្ត ។ គំនិត​សំខាន់​គឺ​បង្កើត​នូវ​រថយន្ត​ប្រៀបបាន​នឹង​ទីជម្រក​ដ៏​សុខសាន្ត និង​ធានាថា​មាន​ភាព សម​ញ្ញ ស្របតាម​អ្វីដែល Rolls-Royce តែងតែ​ចង់បាន ។​

​លោក Paul Harris នាយក​ក្រុមហ៊ុន​រថយន្ត Rolls-Royce ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​មានប្រសាសន៍ថា​៖ “​កម្មវិធី​ច្នៃ​កុម្ម៉ង់​រថយន្ត​បែប Bespoke គឺជា​ការផ្ដល់ជូន​លំដាប់​កំពូល​សម្រាប់​អតិថិជន​របស់​យើង ដោយបាន​បង្កើត​នូវ​រថយន្ត​ដែលមាន​លក្ខណៈ​ប្លែក​គ្នា ទៅតាម​មនុស្ស​ខុសៗ​គ្នា ។ ខ្ញុំ​មាន​ក្តី​រីករាយ​ជា​ពន់ពេក ដែល​យើង​បាន​ចូលរួម​អបអរ​ដល់​វប្បធម៌​នៃ​ប្រទេស​ថៃ​តាមរយៈ​រថយន្ត​ដ៏​អស្ចារ្យ​នេះ ហើយ​សត្វ​ដំរី​នេះ​មិន​ត្រឹមតែ​ជា​និមិត្តរូប​នៅ​ប្រទេស​ថៃ​នេះ​តែមួយ​នោះទេ ប៉ុន្តែ ក៏​ជា​និមិត្តរូប​សម្រាប់​បណ្ដា​ប្រទេស​ផ្សេងទៀត​នៅក្នុង​ទ្វីបអាស៊ី​នេះ​ផងដែរ​” ។​

​នាយករង​ក្រុមហ៊ុន​រថយន្ត Rolls-Royce Motor Cars Bangkok លោក ឆាត​វិ​ថៃ តាន់​ត្រា​ផន បាន​ថ្លែងថា​៖ “​នេះ​ជា​រថយន្ត​មហា​ប្រណីត​ដែលមាន​តែមួយ​គ្រឿង​គត់​ក្នុង​លោក ហើយ​ការ​រចនា​ដូច្នេះ គឺ​ពុំ​ធ្លាប់មាន​ឡើយ​នៅលើ​រថយន្ត​មុនៗ ។ ដូច្នេះ ក្នុងនាម​ជា​ជនជាតិ​ថៃ​មួយរូប ខ្ញុំ​មាន​មោទនភាព​ជា​ពន់ពេក ដែល​បាន​ចូលរួម​បង្ហាញ​រថយន្ត Ghost​តួ​វែង ស៊េរី KoChaMongkol​នេះ នៅលើ​ឆាក​អាស៊ីអាគ្នេយ៍ ។ ទាំង​ឈ្មោះ ទាំង​ការ​រចនា​ធ្វើ​ឲ្យ​រថយន្ត​នេះ​កាន់តែ​ពិសេស ហើយ​ផ្អែក​តាម​ជំនឿ​របស់​យើង វា​នឹង​នាំមក​នូវ​ភាព​ចម្រុងចម្រើន និង​សុភមង្គល ។ ដូច្នេះ រថយន្ត​នេះ គឺមាន​តម្លៃ​មែនទែន ហើយ​នេះ​ជា​រថយន្ត​បែប Bespoke ដ៏​លេចធ្លោ​ជាងគេ​សម្រាប់​យើង មកទល់នឹង​បច្ចុប្បន្ននេះ​” ។
​រថយន្ត Ghost​តួ​វែង ស៊េរី KoChaMongkol​មាន​ម៉ាស៊ីន ប្រភេទ V12​ទែ​រ​បូ​ភ្លោះ ចំណុះ 6.6​លីត្រ ហើយ​មាន​កម្លាំង​រហូតដល់​ទៅ 563HP និងរ​ង្វិ​ល​ជុំ​ម៉ាស៊ីន 780NM​។ នៅក្នុង​ប្រទេស​ថៃ រថយន្ត​ម៉ូ​ដែល Ghost ដែល​លក់ដាច់​ភាគច្រើន គឺ​ប្រភេទ​តួ​វែង ។

​ម៉ូ​ដែល Dawn​ថ្មី សម្រាប់​ប្រទេស​ថៃ​
​នេះ​ជា​លើកដំបូង​ហើយ​សម្រាប់​ប្រទេស​ថៃ ដែល​ក្រុមហ៊ុន​រថយន្ត Rolls-Royce បានដាក់​បង្ហាញ​នូវ​រថយន្ត​ថ្មី​ម៉ូ​ដែល Dawn ជា​ប្រភេទ​រថយន្ត​បើក​ដំបូល ទ្វារ​ពីរ ដ៏​មហា​ប្រណីត ដែល​ផ្ដល់នូវ​ការបើកបរ​ជាទី​ពេញចិត្ត​ក្នុង​សណ្ឋាន​បើក​ដំបូល ។ ទឹកដៃ​វិស្វកម្ម​គ្មាន​គូ​ប្រៀប​ដែល​បាន​អនុវត្ត​សម្រាប់​ម៉ូ​ដែល Dawn​នេះ គឺ​ធ្វើ​ឲ្យ​រថយន្ត​នេះ មាន​សំឡេង​ស្ងាត់​ប្រៀបបាន​នឹង​ម៉ូ​ដែល Wraith​របស់​ក្រុមហ៊ុន Rolls-Royce ដែរ នៅពេលដែល​រថយន្ត​កំ​ពុង​មាន​ចលនា ជាមួយនឹង​ដំបូល​បិទ​ជិត ។ ហើយ​ចលនា​ដំបូល​វិញ គឺអាច​បើកចំហ​បាន​ដោយ​ប្រើ​ថេរវេលា​ត្រឹមតែ ២០ វិនាទី​ប៉ុណ្ណោះ ហើយ​ចលនា​បើក​ដំបូល​នេះ ត្រូវបាន​គេ​ប្រៀបធៀប​ទៅនឹង “​របាំ​បា​ឡេ​ស្ងាត់​” ថែម​ទៀតផង ។​

​ម៉ូ​ដែល Dawn ជា​រថយន្ត​បើក​ដំបូល​ដំបូង​គេ​របស់​ក្រុមហ៊ុន​Rolls-Royce ក្នុង​រយៈកាល ៨ ឆ្នាំ​មកនេះ ។ រថយន្ត​នេះ មាន​ម៉ាស៊ីន​ប្រភេទ​V12 ទែ​រ​បូ​ភ្លោះ ចំណុះ 6.6​លីត្រ ហើយ​មាន​កម្លាំង​រហូតដល់​ទៅ 563HP​និងរ​ង្វិ​ល​ជុំ​ម៉ាស៊ីន 780NM​។​

​លោក Paul Harris នាយក​ក្រុមហ៊ុន​រថយន្ត Rolls-Royce ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​ថ្លែងថា​៖ “​ការ​រចនា​ដ៏​ទាន់សម័យ និង​ទាក់ទាញ​របស់​ម៉ូ​ដែល Dawn ជួយ​ឲ្យ​យើង​បើក​ទំព័រ​សករាជ​ថ្មី​សម្រាប់​ប្រវត្តិសាស្ត្រ​ដ៏​ត្រចះត្រចង់​របស់​រថយន្ត Rolls-Royce តាមរយៈ​ការបង្កើត​នូវ​រថយន្ត​ដែលមាន​ភាព​ទាក់ទាញ ទំនើប​ទាន់សម័យ និង​ប្រណីត​” ។

​រថយន្ត​ម៉ូ​ដែល Dawn ដែលជា​ប្រភេទ​រថយន្ត​ទ្វារ​ពីរ​កៅអី​បួន ដែលមាន​ភាពទាន់សម័យ​ខ្ពស់ គឺជា​ការវិវត្តន៍​ថ្មី​នៃ​ភាសា​ផ្នែក​រចនា​របស់​រថយន្ត Rolls-Royce ដោយមាន​គោលបំណង​តែមួយគត់ គឺ​បង្កើត​រថយន្ត​ដែល​ស្រស់ស្អាត ទាំង​ពេល​ដំបូល​បើក និង​បិទ ។

​នៅពេល​ដំបូល​បើក ខ្សែបន្ទាត់​គែម​ពីលើ​ទ្វារ​មុខ​ទៅ​ទ្វារក្រោយ បង្ហាញខ្លួន​យ៉ាង​លេចធ្លោ ។ ចាប់ពី​គែម​កញ្ចក់​មុខ ទៅក្រោយ បង្ហាញ​ពី​លំហូ​នៃ​ភាព​ទាក់ទាញ ។ នៅ​ជិត​គែម​ទ្វារ​កៅអី​ខាងក្រោយ ទាំងសងខាង​ត្រូវបាន​រចនា​ឡើង ដើម្បី​បង្កើត​ឲ្យ​មាន​ផាសុខភាព​ពេល​អង្គុយ ។

​ចំណែកឯ​ធ្នើ​ខាងក្រោយ​ខ្នង​វិញ គឺ​បង្ហាញ​ពី​ទឹកដៃ​ឥតខ្ចោះ​នា​សម័យថ្មី​របស់​រថយន្ត Rolls-Royce ។ ធ្នើ​ខាងក្រោយ​នោះ​ត្រូវបាន​រចនា​ជា​រាង​ក្រចកសេះ ហើយ​ផ្ទាំង​ឈើ​ដែល​បិទ​លើ​ធ្នើ​នោះ ដែល​ប្រភេទ​ឈើ អាច​ជ្រើសរើស​ទៅតាម​ការនិយម​ចូលចិត្ត​របស់​អតិថិជន ត្រូវបាន​រចនា​ក្នុង​សណ្ឋាន​ដូច “​ទឹកធ្លាក់​” នៅ​ចន្លោះ​កៅអី​ក្រោយ​ទាំងពីរ និង​នៅតាម​ជញ្ជាំង​ទ្វារ​ផ្នែក​ខាងក្នុង ដែល​ទាក់ទាញ​ឲ្យ​ម្ចាស់ ឬ​អ្នកធ្វើដំណើរ​ចង់​ចូល​ជិះ​រថយន្ត​ម៉ូ​ដែល Dawn​នេះ ។​

​ភាព​ទូលាយ​ពិតៗ​នៃ​រថយន្ត​ទ្វារ​ពីរ​កៅអី​បួន
​ការ​រចនា​របស់​រថ​យន្ត Rolls-Royce​បាន​បង្កើត​ចេញ​ជា​កាប៊ីន ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ពិសេស​នៃ​ទឹកដៃ​ដ៏​ឥតខ្ចោះ​របស់​ម៉ាក​យីហោ​រថយន្ត​នេះ ដោយ​បូកផ្សំ​នឹង​លក្ខណៈពិសេស​នៃ​រថយន្ត Rolls-Royce​ដែល​ជួយ​ឲ្យ​ការបើកបរ​ដោយ​មិនបាច់​ខំប្រឹង ៕

ក្រុមហ៊ុន​រថយន្ត Rolls-Royce​ ​ចូលរួម​ក្នុង​ពិ​ធិ​ពិព័រណ៍​រថយន្ត​អន្តរជាតិ​ក្រុង​បាងកក លើក​ទី ៣៧

ក្រុមហ៊ុន​រថយន្ត Rolls-Royce​ ​ចូលរួម​ក្នុង​ពិ​ធិ​ពិព័រណ៍​រថយន្ត​អន្តរជាតិ​ក្រុង​បាងកក លើក​ទី ៣៧

ក្រុមហ៊ុន​រថយន្ត Rolls-Royce​ ​ចូលរួម​ក្នុង​ពិ​ធិ​ពិព័រណ៍​រថយន្ត​អន្តរជាតិ​ក្រុង​បាងកក លើក​ទី ៣៧

ក្រុមហ៊ុន​រថយន្ត Rolls-Royce​ ​ចូលរួម​ក្នុង​ពិ​ធិ​ពិព័រណ៍​រថយន្ត​អន្តរជាតិ​ក្រុង​បាងកក លើក​ទី ៣៧

ក្រុមហ៊ុន​រថយន្ត Rolls-Royce​ ​ចូលរួម​ក្នុង​ពិ​ធិ​ពិព័រណ៍​រថយន្ត​អន្តរជាតិ​ក្រុង​បាងកក លើក​ទី ៣៧

ក្រុមហ៊ុន​រថយន្ត Rolls-Royce​ ​ចូលរួម​ក្នុង​ពិ​ធិ​ពិព័រណ៍​រថយន្ត​អន្តរជាតិ​ក្រុង​បាងកក លើក​ទី ៣៧

ក្រុមហ៊ុន​រថយន្ត Rolls-Royce​ ​ចូលរួម​ក្នុង​ពិ​ធិ​ពិព័រណ៍​រថយន្ត​អន្តរជាតិ​ក្រុង​បាងកក លើក​ទី ៣៧

ក្រុមហ៊ុន​រថយន្ត Rolls-Royce​ ​ចូលរួម​ក្នុង​ពិ​ធិ​ពិព័រណ៍​រថយន្ត​អន្តរជាតិ​ក្រុង​បាងកក លើក​ទី ៣៧