ប្រទះឃើញ​បុរស​ម្នាក់ ដេកស្លាប់​ក្នុង​រថយន្ត​

ភ្នំពេញ:
 នាយរង​លេខាធិការដ្ឋាន​សម្ភារ​បច្ចេក​ទេស​ក្រសួងការពារជាតិ ម្នាក់​ដេកបែកពពុះមាត់​ស្លាប់ នៅក្នុង​រថយន្ត​ខ្លួន ដោយ​គ្មាន​​អ្នកដឹង​។ ហេតុ​យ​ការណ៍ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៧​ល្ងាច ថ្ងៃទី​២១ ខែមីនា ឆ្នាំ២០១៦ នៅ​ក្រសួងការពារជាតិ ស្ថិតក្នុង​សង្កាត់​មិ​ត្ដ​ភាព ខណ្ឌ​៧​មករា ។​

​ម​ន្រី្ត​នគរបាល​ប៉ុស្តិ៍​មិត្តភាព បាន​ឲ្យ​ដឹងថា បុរស​ដែល​ដេកស្លាប់​នៅក្នុង​រថយន្ដ​នោះមានឈ្មោះ មាស សាមឿន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​នាយរង​លេខាធិការដ្ឋានសម្ភារ​បច្ចេក​ទេស​ក្រសួងការពារជាតិ មាន​ឋានន្តរសក្តិ​វរសេនីយត្រីនិង​មាន​ទីលំនៅ ផ្ទះ​លេខ​៦២ ផ្លូវ​២៥៧ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក។​

 មុនពេល​កើតហេតុ​គេ​ឃើញ​បុរសរងគ្រោះ​ជិះ​រថយន្ត​ចូលទៅ​ធ្វើការ​នៅក្នុងក្រសួងការពារជាតិ​ដូច​សព្វដង​។ តែមួយ​សន្ទុះ​ក្រោយមក​គេ​សង្កេតឃើញថារូបគាត់​ហាក់ដូច​ជាមាន​អាកា​រៈ​មិនសូវ​ស្រួលខ្លួន ក៏បាន​ដើរ​ចូលទៅសម្រាក​ក្នុង​រថយន្ដ​របស់ខ្លួន​ម៉ាក CRV ហើយ​ក្រោយមក​មិនដឹង​រឿង​អីស្រាប់តែ​ឃើញ​បែកពពុះមាត់​ស្លាប់​ក្នុង​រថយន្ត​តែម្នាក់ឯង​ដោយ​គ្មាន​អ្នកណា​ដឹងឡើយ ។ លុះ​បាន​ប្រមាណ​កន្លះ​ម៉ោង​ក្រោយ មក​មាន​មិត្តភក្តិ​ធ្វើការ​ជាមួយ​ឃើញជនរងគ្រោះ​ដេក​ក្នុង​រថយន្ត​មិន​កម្រើក កើតមាន​ការសង្ស័យ​ក៏​ចូលទៅ​ដាស់ទើប​ដឹងថា​ជនរងគ្រោះ​មិនដឹង​ស្លាប់​តាំងពី​ពេលណា ក៏​រាយការណ៍​ប្រាប់​ទៅក្រុមគ្រួសារ​នៅឯ​ផ្ទះ បង្ក​ការភ្ញាក់ផ្អើល​តែម្តង ។​

​បន្ទាប់មក​ទើប​មាន​នគរបាល​ជំនាញ​ចុះមក​ធ្វើ​កោសល្យវិច័យ​បាន​សន្និដ្ឋានថាជនរងគ្រោះ​ស្លាប់​ដោយសារ​គាំងបេះដូង បន្ទាប់ពី​មាន​ជំងឺ​ទឹកនោមផ្អែមផង ៕

ប្រទះឃើញ​បុរស​ម្នាក់ ដេកស្លាប់​ក្នុង​រថយន្ត​

ប្រទះឃើញ​បុរស​ម្នាក់ ដេកស្លាប់​ក្នុង​រថយន្ត​