ឃាត់ខ្លួន​អ្នក​កត់​កន្ទុយលេខ​ និង​អ្នក​ចាក់​ប្រុស​ ស្រី​៣​នាក់​ នៅខណ្ឌសែនសុខ

ភ្នំពេញ:
អ្នក​កត់​កន្ទុយលេខ​ប្រុស ស្រី​៣​នាក់ ត្រូវបាន​កំលាំង​របស់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខបង្ក្រាប និង​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ នៅ​សង្កាត់​ក្រាំងធ្នង់ និង​សង្កាត់​ទឹកថ្លា ។​

ឃាត់ខ្លួន​អ្នក​កត់​កន្ទុយលេខ​ និង​អ្នក​ចាក់​ប្រុស​ ស្រី​៣​នាក់​ នៅខណ្ឌសែនសុខ

​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើនេះ បានធ្វើ​ឡើង​ចំនួន​២​ទីតាំង ទី​១​ក្នុងផ្សារ​ឈូក​មាស ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ និង​ទី​២​នៅចំណុច​ក្រោយ​វត្ត​ទឹកថ្លា ផ្លូវលំ ផ្ទះ​លេខ​៧៩ ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លាខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល ថ្ងៃទី​២១ ខែមីនា ឆ្នាំ២០១៦ ។​

ឃាត់ខ្លួន​អ្នក​កត់​កន្ទុយលេខ​ និង​អ្នក​ចាក់​ប្រុស​ ស្រី​៣​នាក់​ នៅខណ្ឌសែនសុខ

​សមត្ថកិច្ច​បានអោយដឹង​ថា អ្នក​កត់​កន្ទុយលេខ ដែល​ឃាត់ខ្លួន​ខាងលើនេះ ទី​១មានឈ្មោះ ឡាយ គ​ន្ធា ភេទ​ស្រី អាយុ​៤២​ឆ្នាំ មុខរបរ​លក់ដូរ​នៅ​ឈូក​មាស សង្កាត់ក្រាំងធ្នង់ និង​ស្នាក់នៅ​ភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ​(​អ្នក​កត់កន្ទុយលេខ​) ទី​២​ឈ្មោះ តាន់ សុខ​ណា ភេទ​ស្រី អាយុ​២៩​ឆ្នាំ មុខរបរ​លក់​បាយ​ម្ហូបស្នាក់​នៅផ្ទះ​លេខ​៧៩ ផ្លូវលំ ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​(អ្នក​កត់​កន្ទុយលេខ​) និង​ទី​៣​មានឈ្មោះ គឹម យ៉ុង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ​មុខរបរ​រត់ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល ភូមិ​ចុ​ថ្លា​ល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ (​អ្នកចាក់​) ។​

ឃាត់ខ្លួន​អ្នក​កត់​កន្ទុយលេខ​ និង​អ្នក​ចាក់​ប្រុស​ ស្រី​៣​នាក់​ នៅខណ្ឌសែនសុខ

​លោក ម៉ក់ មី នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ក្រាំងធ្នង់ និង​លោក សុខ សុផល នាយ​បុ​ស្តិ៍នគរបាល​រដ្ឋបាល​ទឹកថ្លា​បានអោយដឹងថា ដោយមាន​ការបញ្ជា​ពី​លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាល​ខ​ណ្ឌ​បាន​បើក​កិច្ចប្រជុំ និងដាក់បទបញ្ជា​អោយ​នគរបាល​ប៉ុស្តិ៍​ទាំង​៤​ត្រូវតែ​ធ្វើការ​បង្ក្រាប​អោយបាន​នៅបទល្មើស​ល្បែងស៊ីសង​នៅក្នុង​មូលដ្ឋាន ជាពិសេស​ល្បែង​កត់​កន្ទុយលេខ​នេះទើបកំលាំង​នគរបាល​ប៉ុស្តិ៍​ខាងលើ​បាន​ចុះបង្ក្រាប និង​ឃាត់ខ្លួន​បាន​ជនសង្ស័យប្រុស ស្រី​ទាំង​៣​នាក់ ខាងលើ​រួម​និង​វត្ថុតាង​តែម្តង ។​

ឃាត់ខ្លួន​អ្នក​កត់​កន្ទុយលេខ​ និង​អ្នក​ចាក់​ប្រុស​ ស្រី​៣​នាក់​ នៅខណ្ឌសែនសុខ

​ក្រោយពី​ឃាត់ខ្លួន កម្លាំង​សមត្ថកិច្ច បាន​ដកហូត​សម្ភារ មាន​ក្រដាស​សំរាប់​កត់មួយចំនួន និង​ប្រាក់​ពី​កន្លែង​មាន​ចំនួន​១២៣​ម៉ឺន​រៀល និង​ប្រាក់​ដុល្លារ​ចំនួន​៦០ដុល្លារ ម៉ាស៊ីន​ព្រី​ន​១ ម៉ាស៊ីន​គិត​លេខ​១ រួម​និង​សៀវភៅ​កត់​ឆ្នោត​មួយចំនួនទៀត៕