​តើ​ក្បាល​របស់​កូន​វៀច​កើតឡើង​ដោយសារ​ការ​គេង​ឬ​?

​តើ​ក្បាល​របស់​កូន​វៀច​កើតឡើង​ដោយសារ​ការ​គេង​ឬ​?

​តាំងពី​សម័យ​មុន​រហូត​ដល់​បច្ចុប្បន្ន មនុស្ស​ទាំងអស់​សុទ្ធតែ​និយាយ​ថា​ក្បាល​របស់​កូន​វៀច ឬ​មិន​មូល​គឺ​ដោយសារតែ​ការ​គេង​មិន​ត្រូវ​របៀប ប៉ុន្តែ​តាម​ការស្រាវជ្រាវ​របស់​ប្រទេស​អាមេរិក​បានឲ្យដឹង​ថា​វា​មិនមែ​ន​មកពី​មូលហេតុ​នេះឡើ​យ​។​

​ពួកគេ​បាន​ធ្វើការ​ស្រាវជ្រាវ​លើ​ទារក​ចំនួន​៤៣៤​នាក់ ក្នុង​នោះ​ការ​គេង​របស់​ពួកគេ​គឺ​មាន​របៀប​ខុស​គ្នា​ទាំងអស់ ប៉ុន្តែ​លទ្ធផល​ដែល​ទទួល​បាន​គឺ​គ្មាន​អ្វី​ខុស​គ្នា​ឡើយ  បើ​មាន​លក្ខណៈ​វៀច គឺ​ស្រដៀង​គ្នា​។ ផ្ទុយទៅវិញ​កូនក្មេង​ដែល​កើតមុន​ខែ គឺ​អត្រា​នៃ​ការ​មាន​ក្បាល​វៀច​ខ្ពស់​ជាង​កូន​ក្មេង​ដែល​កើត​គ្រប់​ខែ ម្យ៉ាងទៀត​កូនប្រុស​ក៏​មាន​ក្បាល​វៀច​ច្រើន​ជាង​កូនស្រី​ដែរ​។ ដូចនេះ​អ្នក​មិន​ត្រូវ​ដើម្បី​ឲ្យ​ក្បាលកូន​មូល​ហើយ​ដាក់ឲ្យ​គេ​គេង​ផ្កាប់​ចុះ​ក្រោម​នោះ​ឡើយ ព្រោះ​វា​ប៉ះពាល់​ដល់​សុខភាព​កូន​ខ្លាំងណាស់ ដែល​អាច​ធ្វើឲ្យ​គេ​មិន​អាច​ដក​ដង្ហើមរួច​នៅ​ពេល​ខ្លះ ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​កូន​មាន​គ្រោះថ្នាក់​ជា​ខ្លាំង​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី22 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។