ចង់ឲ្យ​កូន​កើតមក “​ខ្ពស់​សង្ហារ​” ស្ត្រី​មាន​ផ្ទៃពោះ គួរ​ញ៉ាំ​អ្វីខ្លះ​?

ចង់ឲ្យ​កូន​កើតមក “​ខ្ពស់​សង្ហារ​” ស្ត្រី​មាន​ផ្ទៃពោះ គួរ​ញ៉ាំ​អ្វីខ្លះ​?

​តើ​អ្នក​មាន​កម្ពស់​ប៉ុន្មាន​ដែរ​? ១,៥០ ឬ ១,៧០ ម៉ែត្រ​? ប្រសិនបើ​អ្នក មាន​កម្ពស់​ខ្ពស់ អ្នក​មិន​សូវ​ខ្វល់ខ្វាយ អំពី​កម្ពស់​របស់​កូន​ទេ ប៉ុន្តែ បើ​អ្នកទាប​បន្តិច​វិញ យើង​ធានាថា អ្នក​ច្បាស់​ជា​ភ័យ​បុក​ពោះ ពេល​កូន​កើត​មក​ហើយ ពីព្រោះ អ្នក​មិន​ចង់​ឃើញ​កូន មាន​កម្ពស់​ទាប ឬ​កន្តឿ​ដូច​អ្នក​ឡើយ​។​

​អញ្ចឹង តើ​មាន​វិធី​អ្វីខ្លះ ដែល​អាច​ដោះស្រាយ ទុក្ខ​កង្វល់​របស់​អ្នក​បាន​? គ្មាន​ចម្លើយ​ពិតប្រាកដ ហើយ​ក៏​គ្មាន​គ្រូពេទ្យ​ណា ហ៊ាន​ធានា​អះអាងថា អាច​ជួយ​អ្នក​បាន​ដែរ ពីព្រោះ កម្ពស់​របស់​កូន អាច​ជាប់ទាក់ទង នឹង​កត្តា​ហ្សែ​ន​របស់​ឪពុក​ម្តាយ​។ ប៉ុន្តែ ក្នុង​ករណី​មួយ​ចំនួន កត្តា​ចំណីអាហារ​របស់​ម្តាយ ពិតជា​អាច​ជួយ​ឲ្យ​កូន​របស់​អ្នក មាន​កម្ពស់​ខ្ពស់ជាង​ធម្មតា​បាន​មែន​។​

​យ៉ាងណាមិញ ចំណីអាហារ ដែល​អាច​ជួយ​ឲ្យ​កូន​អ្នក មាន​កម្ពស់​ខ្ពស់​នោះ មានដូចជា ៖

១. ទឹកដោះគោ ៖ សម្បូរ​ជាតិ​កាល់ស្យូម ដែល​ជួយ​ដល់ ការលូតលាស់​របស់​ឆ្អឹង​

២. បន្លែ និង​ផ្លែឈើ​ស្រស់ ៖ សម្បូរ​ជាតិ​វីតាមីន ជាតិ​សរសៃ ប៉ូ​តា​ស្យូម និង​ហ្វូ​ឡា​ត ដែល​ជា​តម្រូវការ​ចាំបាច់ សម្រាប់​ការលូតលាស់​រាងកាយ និង​ប្រាជ្ញា​ស្មារតី​

៣. គ្រាប់​ធញ្ញជាតិ ៖ សម្បូរ​ជាតិ​សរសៃ ជាតិ​ដែក វីតាមីន ម៉ាញេស្យូម និង​សេ​ឡេ​ញ៉ូម​

៤. អាហារ​ធ្វើ​ពី​ស្រូវ​អូ​ក ៖ ជា​ប្រភព​ដ៏​ល្អ នៃ​ជាតិ​ប្រូតេអ៊ីន ដែល​ជួយ​ដល់​ការលូតលាស់ របស់​សាច់ដុំ និង​កាត់បន្ថយ​ជាតិ​ខ្លាញ់​

៥. ស៊ុត ៖ សម្បូរ​ទៅដោយ​ប្រូតេអ៊ីន និង​វីតាមីន B12

៦. សណ្តែកសៀង ៖ ជួយ​ដល់​ការលូតលាស់​របស់​ឆ្អឹង​

៧. សាច់មាន់ និង​សាច់គោ ៖ សម្បូរ​ប្រូតេអ៊ីន ដែល​ជួយ​ដល់​ការលូតលាស់ របស់​រាងកាយ ជាពិសេស គឺ​សាច់ដុំ​

៨. ត្រី ៖ ដូចជា ត្រី​សាល​ម៉ុន និង​ត្រីធូ​ណា ពីព្រោះ វា​សម្បូរ​វីតាមីន D និង​ប្រូតេអ៊ីន​។​

​បើ​ដឹង​អំពី អត្ថប្រយោជន៍​ទាំងនេះហើយ ចូរ​អ្នក​ញ៉ាំ​វា​ឲ្យបាន​ច្រើន ហើយ​លើក​ទឹកចិត្ត ឲ្យ​កូន​របស់​អ្នក បន្ត​ញ៉ាំ​វា​ផង​ដែរ ក្រោយ​ពេល​គេ​ធំ​។ ក្រៅពីនេះ ការ​ហាត់ប្រាណ ក៏​អាច​ជួយ​ឲ្យ​រាងកា​យកូន​របស់​អ្នក មាន​ភាពរឹងមាំ និង​លូត​កម្ពស់​បានល្អ​ដែរ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។