លើកនេះប្រើ​ធម៌ក្តៅ ព្រោះ​សប្បាយយូរហើយ

​ខេត្តសៀមរាប​ ៖ កម្លាំង​​នគរបាល​​ព្រហ្ម​កម្រិត​​ស្រាល​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការ​ស្រុក​សូទ្រ​និគម ចុះ​បង្ក្រាប​​ទីតាំង​ល្បែង​ស៊ី​សង​ (​អាប៉ោង​)​​មួយ​កន្លែង កាលពី​ថ្ងៃ​ទី​២១​ មីនា ​២០១៦ ស្ថិត​នៅ​ភូមិ​​ស្រុក​សូទ្រនិគម ខេត្តសៀមរាប ​ដោ​យ​​ឃាត់​ខ្លួន​​​មនុស្ស​​២​​នាក់ រួម​​ទាំង​​វត្ថុ​តាង ហើយ​​​បញ្ជូន​មក​​​កាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតស្រាល​ខេត្តសៀមរាប ដើម្បី​ធ្វើការ​សាកសួរ ​។

ប្រភពឱ្យដឹងថា ជនសង្ស័យ​ទាំង​២​នាក់ ​ម្នាក់ឈ្មោះ​ឌិ​ត តន់ ​អាយុ​៥៤​ឆ្នាំ​ ជា​មេ​បាញ់​អាប៉ោង មាន​ទីលំនៅ​ភូមិ​ស្ទឹង ឃុំ​សំរោងស្រុក​សូទ្រនិគម ខេត្តសៀមរាប និង​ម្នាក់​ទៀត​ឈ្មោះ​ស្គន់ ឌុ​ង ​អាយុ​៤២​ឆ្នាំ ជា​អ្នក​ចាក់ រស់នៅ​ភូមិ​វត្ត ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ខេត្តសៀម​រាប​ ។