​​ព្យា​បាល​ជំងឺ​មិន​គិត​ប្រា​ក់​​ចំពោះសមាជិក​អតីតយុទ្ធ​ជន​​ខេត្ត​

ខេ​ត្ត​ព្រះ​សីហ​នុ ៖ លោក​ឧត្តមសេនីយ៍​ត្រី ហេង ប៊ុ​នទី ប្រធាន​សមា​គ​​ម​អតីតៈ​យុ​ទ្ឋ​ជន​កម្ពុជា ប្រកាស​ពី​ការ​ព្យាបាល​ជំងឺ​មិន​យក​ប្រាក់នៅ​ក្នុង​មន្ទី​រពេទ្យ​បង្អែក​ចំការ​ចេក​​ចំពោះបងប្អូន​អតីតៈ​យុ​ទ្ឋ​ជន​ទាំងអស់ ដោយ​គ្រាន់តែ​បង្ហាញ​អត្តសញ្ញាណ​​ប័ណ្ណ​សម្គាល់​ខ្លួន​តែ​ប៉ុណ្ណោះ​ ។

​លោក​ឧត្តមសេនីយ៍​ត្រី​ ថ្លែង​បែប​នេះ​នៅ​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ការ​ត្រួតពិនិត្យ​ការ​ធ្វើ​បច្ចុប្បន្នភាព សមាជិក សមាគម​​​អតីតៈ​យុ​ទ្ឋ​ជន​កម្ពុជាខេត្ត​ព្រះ​សីហ​នុ​នា​ព្រឹក​ថ្ងៃ​ទី​២២ ​មី​នា ​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​​  ដោយ​លោក​ឧត្តមសេនីយ៍​បាន​គូ​សប​ព្ជា​ក់ថា រាល់​ភាព​ជោគជ័យ​ដែលសមាគម​​​អតីតៈ​យុ​ទ្ឋ​ជន​កម្ពុជា​ខេត្ត​​នា​ពេល​នេះ​ គឺ​ដោយ​មានការ​ចង្អុលបង្ហាញ​ពី​ ​លោក​នាយ​ឧត្តមសេនីយ៍ គន់ គីម អគ្គ​មេ​បញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ និង​លោក​អភិបាលខេត្ត ដោយ​មានការ​សហការ​​ពី​មន្ទី​រអង្គភាព ស្ថា​ប័ណ្ណ​ពាក់​ព័​ន្ឋសប្បុរសជននានា បាន​ចូលរួម​គាំទ្រ​ដល់​សមាគម​​​អតីតៈ​យុ​ទ្ឋ​ជន​កម្ពុជា​ខេត្ត​ព្រះ​សីហ​នុ ទើប​សមាគម​​​អាច​ដំណើរ​បាន​យ៉ាង​រលូន ។ ​

កន្លង​មក ​សមាគម​​អតីតៈ​យុ​ទ្ឋ​ជន​កម្ពុជា​តែងតែបាន​យកចិត្តទុកដាក់ តាមដាន​ជា​ប្រចាំ​ចំពោះ​សមាជិកសមាគម​​អតីតៈ​យុ​ទ្ឋ​ជន​កម្ពុជា ដែល​មាន​ជំងឺជួប​ការ​លំបាក​ផ្នែក​ជីវភាព និងទទួល​មរណភាព ដោយ​សមាគម​​​អតីតៈ​យុ​ទ្ឋ​ជន​កម្ពុជា បាន​រៀបចំ​កញ្ចប់​ថវិកា​ និ​អ​សម្ភារ​មួយ​ចំនួន​ទៅ​ប្រគល់​ជូន​ដល់​ពួក​គាត់​ដល់​លំនៅ​​​ឋាន​ ឬមន្ទី​រពេទ្យ​បង្អែក​ខេត្ត​តែ​ម្តង ៕