ស្វាគមន៍​ការ​មក​ដល់​កម្ពុជា សម្រាប់​បង្កើន​សោភ័ណ​ភាព និង​ភាព​ទាក់ទាញ

រាជធានី​ភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញ​ បានធ្វើ​ក​ម្មង់​ទិញ​រថយន្ត​បោសសម្អាត បូម និង​បាញ់​លាងសម្អាត​​ថ្នល់​ពី​ប្រទេស​ចិន ដែល​មាន​​លក្ខណៈ​ទំនើប​មិន​ធ្លាប់​មាន​ពី​មុន​មក ដើម្បី​ជម្រុញ​ការងារ​​បរិស្ថាន និង​អនាម័យ​​ទីក្រុង ជា​ពិសេស​​ជួយ​លើកកម្ពស់​រាជធានី​ភ្នំពេញ​ ឱ្យ​​កាន់តែ​មាន​​សោ​ភ័ណ​​ភាព និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​​បន្ថែមទៀត ។

​រថយន្ត​នេះ​ មាន​លក្ខណៈ​ទំនើបដោយ​មាន​ភ្ជាប់​ឧ​បករ​ណ៍​​បោស​ដី បូម​ដី និង​បាញ់​ទឹក​ មិនឱ្យ​​ហុយ​នៅ​​ពេល​បោស ដែល​ផ្ទុក​ធូលី​​ដី​បាន​៤​ម៉ែត្រ​គូប និង​ទឹក​សម្រាប់​បាញ់​លាង​ប្រមាណ​២​ម៉ែត្រគូប ។

​នៅ​ពេល​បោសសម្អាត គឺ​​មិន​ធ្វើឱ្យ​​ហុយ ឬ​រំខាន​ដល់​ប្រជា​ពលរដ្ឋទេ និង​មាន​ប្រ​ព័ន្ធ​បញ្ជា​​​ទំនើប មិន​ចាំបាច់​ប្រើ​មនុស្ស​ច្រើន និង​​មាន​ភ្លើង​​ហ្វា​ខាងក្រោម និង​ខាងក្រោយ ​សម្រាប់​ការងារ​សម្អាត​នៅ​ពេល​យប់​ផង​ដែរ ហើយ​នៅ​ពេល​ខាង​មុខ ​សាលា​រាជធានី​ភ្នំពេញ​នឹង​កុម្ម​ង់​ទិញ​រថយន្ត​ទំនើប​បែប​នេះ​​បន្ថែម​ទៀត ដើម្បី​ជម្រុញ​ឱ្យ​​ការងារ​បរិស្ថាន និង​អនាម័យ​កាន់តែ​មាន​ភាព​ប្រសើ​រឡើង​ ។