កុំជឿមន្ត្រីនិយាយឱ្យរួចពីមាត់ប៉ុណ្ណោះ

ខេត្ត​ព្រះ​សីហ​នុ​ ៖ អាជ្ញាធរ​ខេត្តព្រះ​សីហ​នុ​បានកំណត់​ឲ្យ​ក្រុម​អ្នកពាក់​ព័​ន្ធ​ចាក់​ដី​លុប​ព្រៃ​លិច​ទឹក ​ត្រូវ​កាយដី​ចេញ ​​ដើម្បី​ដាំ​ដើម​កោង​កាង​ឡើង​វិញ ​រហូត​មក​ដល់​ពេល​នេះ​រយៈពេលជិត​មួយខែមកហើយ ប៉ុន្តែ​ហាក់ដូចជា​មិន​មាន​ប្រសិទ្ធ​ភាព​អ្វី​បន្តិច​សោះ ។ ​ផ្ទុយ​ទៅ​វិញ​ គេ​សង្កេត​ឃើញ​ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃនេះ ព្រៃលិច​ទឹក​ដែល​នៅ​សេស​សល់ ត្រូវ​គេ​ឃុបឃិត​គ្នា​ចាក់​លុប​អស់​គ្មាន​សល់ ​សូ​ម្បីតែអូរ​ធម្មជាតិ​ដែល​មាន​​​ទំហំ​ទទឹងប្រវែង​ប្រមាណ​៤០​ម៉ែត្រ​នោះ ក៏​ត្រូវ​គេ​ចាក់​​ដី​លុប​​យក​អស់រក​អូរ​លែង ឃើញ​​ទៅ​ហើយ​ គ្មាន​វាចារ​នឹង​ថ្លែង​នោះ​ទេ​ ។

​លោក នេន ចំរើន ប្រធាន​រ​ដ្ឋ​បាល​ជល​​ផល​ខេត្ត​​ បាន​បញ្ជាក់​ថា ​ជុំវិញ​បញ្ហា​ខាងលើ​នេះ បច្ចុប្បន្នមន្ត្រី​ជំនាញ​សុរិយោដី​កំពុង​ចុះ​​វាស់វែង ដើម្បី​កំណត់​ឲ្យ​បានច្បាស់លាស់​​​ពី​ព្រំ​ដី​អូរ​ និង​ដី​ចំណី​អូរ​ រូ​ម​នឹង​ដី​ព្រៃលិច​ទឹក​ដើម្បី​អនុវត្ត​​តាម​ផ្លូវច្បាប់​ ។​ ហើយ​កិច្ចការ​នេះ ទោះបី​ជាស្ថិត​នៅ​ក្នុងកាលៈទេសៈ​ណាក៍ដោយ លោក​នៅ​តែបន្ត​ការ​អនុវត្ត​​​ច្បាប់​ដើម្បី​ការពារព្រៃ​លិច​ទឹកតំបន់​ខាងលើ​ មិន​មានការ​កែប្រែ​នោះ​ទេ ​ហើយ​លោក​នឹង​ឲ្យ​​​អ្នក​ដែល​ពាក់​ព័​ន្ធ​ចាក់ដីលុប​ព្រៃលិច​ទឹក​ទាំងអស់ឲ្យ​​កាយ​ដី​ចេញ​វិញនឹង​ដាំ​​ដើម​កោង​កាង​ឡើង​វិញ​ តាម​អ្វី​ដែល​បានធ្វើកិច្ចសន្យា​កន្លង ប៉ុន្តែ​បើ​សិន​ជា​មិន​អនុវត្ត​តាម​​ទេនោះ ​លោក​នឹង​បន្ត​នីតិវិធី​តាម​ផ្លូវ​ច្បាប់​​ប្តឹង​ទៅ​សាលា​ដំបូង​ខេត្ត​មិន​ឱ្យ​​រួច​ខ្លួន​នោះ​ទេ ។

ក្រុម​អ្នក​តាម​ដាន​យល់​ថា កុំ​ជឿ​ឱ្យ​សោះ​ពួក​គេ​ថា​ឱ្យ​រួច​តែ​ពី​​មាត់​ប៉ុណ្ណោះ ៕