អ្នក​បាត់​ម៉ូតូ Click អាចទៅ​យក​វិញ​បានឥលូវនេះ​​

ខេត្តបន្ទាយមានជ័យ ៖ ក្រុម​ចោរលួច កាច់​សោ​.​ក និង​ប្លន់​យ៉ាង​សកម្ម រួម​ទាំង​អ្នក​ទទួលផល​ចោរកម្ម​សរុប​៥​នាក់ ត្រូវ​កម្លាំង​អាវុធ​ហត្ថ​​ក្រុង​​ប៉ោយ​ប៉ែ​ត ក្របួច​បានជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ថ្ងៃ រួម​ទាំង​រឹបអូស​ម៉ូតូ​០៤​គ្រឿង​មក​វិញ ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ ១-​ឈ្មោះ​លីវ ស្វិត ហៅ​ញឹ​ម អាយុ​១៦​ឆ្នាំ ២-​ឈ្មោះ​ទូច សុ​ក្រិត អាយុ​៣៦​ឆ្នាំ ៣-​ឈ្មោះ​វ៉ា​ន់ ឆៃ អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយ​ប៉ែ​ត ។ ចំណែក​អ្នក​ទទួល​ទិញ​ផល​ចោរកម្ម ១-​ឈ្មោះ​ផុ​ន សុផល អាយុ​៣៦​ឆ្នាំ និង​២-​ឈ្មោះ​ផុ​ន ប៊ុ​ន​ធឿ​ន អាយុ​២៩​ឆ្នាំ ទាំង​២​នាក់​ជា​បងប្អូន រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ។ ក្រុម​ជនសង្ស័យ ទាំងនេះ​បាន​សារភាព​ថា ពួក​គេ​ធ្វើ​សកម្មភាព​លួច កាច់​សោ​.​ក និង​ប្លន់ កន្លង​មក​សរុប​១៩​ដង បាន​ម៉ូតូ​ចំនួន​១៩​គ្រឿង ។

ទន្ទឹម​នឹង​នោះ​ដែរ កម្លាំង​អាវុធហត្ថ​ក៏​បាន​អំពាវនាវ បើ​គ្រួសារ​ណា មាន​បាត់​ម៉ូតូ​ម៉ាក​ឃ្លី​ក សូម​យក​ឯកសារ​ពាក់ព័ន្ធ​មក​ពិនិត្យ បើ​ត្រូវ​លេខ​ម៉ាស៊ីន​ក្នុង​ឯកសារ និង​ធ្វើការ​ប្រគល់​ជូន​ម្ចាស់​វិញ ។