​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ចុះ​បិទ​ហាង​ខា​រ៉ា​អូ​ខេយីហោ «​សំនៀងត្រ​ជាក់​ចិត្ត​»

​រាជ​ធានី​ភ្នំពេញ ​៖ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​​ចុះ​បិទ​ហាង​ខា​រ៉ា​អូរ​ខេ KTV ​«​សំនៀង​ត្រ​ជាក់​ចិត្ត​» ដោយ​​​ចោទប្រកាន់​ថា បង្ក​ភាព​អនាធិបតេយ្យ ដោយ​ហាង​​មួយ​នេះ​មាន​ភ្ញៀវ​បង្កទំនាស់​វាយតប់​គ្នា កាលពី​​យប់ថ្ងៃ​ទី​២១ ខែ​មី​នា ។ ធ្វើ​ឲ្យ​មានការ​ភ័យ​ខ្លាច និង​រំខាន​ដល់​អ្នក​ជិតខាង មិនតែប៉ុណ្ណោះគ្មាន​ច្បាប់ទម្លាប់​ថែម​ទៀត មិន​បាន​ស្ដាប់​តាម​ការ​ណែនាំ​ក្នុង​ពេល​កន្លង​មក ទើប​ពេល​នេះ​សម្រេច​បិទ​ផ្អាកប្រកប​អាជីវកម្ម​ជា​បណ្ដោះអាសន្ន​សិន​ ។

កា​ចុះ​បិទ​ហាង​ខារ៉ាអូខេ​ខាង​លើនេះ​​​ធ្វើ​ឡើងកាលពី​​​ព្រឹក​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៦ ដែល​​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​​​និង​មាន​​ម្ចាស់​ឈ្មោះ អ៊ឹម ស៊ី​វន ភេទ​ប្រុស​​ ​​បាន​និយាយ​ថា ការ​រកស៊ី​ដោយ​សុចរិត គាត់​មិន​ចង់​ឲ្យ​មានរឿង​អ្វី​កើតឡើងនៅ​ក្នុង​ហាង​នោះ​ទេ ​។ ប៉ុន្តែ​នៅ​តែ​មានរឿង​បន្តិចបន្តួច​ចៀស​មិន​ផុត ហើយ​ការ​បើក​នេះ ហាង​គាត់​មានច្បាប់​ចាស់ តែ​ហួស​សុពលភាព ប៉ុន្តែ​គាត់​មិន​បាន​ព្រងើយកន្តើយ​ឡើយ គាត់​​​រត់​ការ​​​ធ្វើ​ច្បាប់​ថ្មី​ហើយ តែ​ច្បាប់​ថ្មី​នោះ​មិន​ទាន់​ធ្លាក់​មក​​ ៕ 

ព័ត៌​មាន​លម្អិត​មាន​ផ្សាយជូន​នៅ​លើទំព័រ​កាសែត​កោះសន្តិភាព​