Gerrard បើកចំហរឲ្យមានការផ្តល់សំណើផ្សេងៗ ទោះបីសុបិនចង់ទៅ Liverpool ក៏ដោយ

Steven Gerrard សុបិនចង់វិលទៅកាន់ក្លិប Liverpool វិញដើម្បីចូលរួមជាមួយនឹងអតីតមិត្តរួមក្រុមនៅកីឡដ្ឋាន Anfield គឺ Jamie Carragher ប៉ុន្តែ ខ្សែបម្រើរបស់ក្លិប LA Galaxy រូបនេះទទួលស្គាល់ថា រូបគេនឹងសម្លឹងរកការទៅកាន់ក្លិបផ្សេងទៀត ប្រសិនបើរូបគេមិនទទួលបានឱកាសក្នុងការវិលទៅកាន់អតីតក្លិបរបស់គេវិញទេនោះ។
gerrard
កិច្ចសន្យារបស់ Gerrard ជាមួយនឹង LA Galaxy នឹងផុតកំណត់ក្នុងរយៈពេល៨ខែ ហើយអតីតប្រធានក្រុមរបស់ Liverpool និងក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បានគិតជាច្រើនអំពីការចូលរួមជាមួយនឹងលោក Carragher ក្នុងតួនាទីជាបុគ្គលិកគ្រូបង្វឹកនៅឯក្លិបហង្សក្រហម។ ក្រោយពីបានលេងជាមួយគ្នាជាមួយនឹង Carragher ក្នុងក្រុមជម្រើសដំបូងនៅឯ Liverpool អស់រយៈពេល១៦ឆ្នាំ ក៏ដូចជាស្ថិតក្នុងក្រុមយុវជនជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំនៅឯក្លិបនេះ Gerrard នៅតែមានក្តីសង្ឃឹមក្នុងការចូលរួមជាមួយនឹងមិត្តភ័ក្តិដ៏ជិតស្និទ្ធរបស់គេវិញ។

Gerrard បានឲ្យដឹងក្នុងកិច្ចសម្ភាសមួយជាមួយនឹងគេហទំព័រសម្រាប់ម៉ូដខោអាវបុរស MR PORTER ថា៖ «ខ្ញុំបានស្រមៃគិតជាច្រើន។ ចំណេះដឹងរបស់ Jamie ទៅលើការប្រកួតពិតជាអស្ចារ្យ។ ខ្ញុំដឹងពីចំនួននៃពេលវេលា និងកិច្ចខិតខំប្រឹងប្រែងដែលរូបគេដាក់ក្នុងការធ្វើការ ដែលគេធ្វើនៅពេលនេះ ហើយក៏ដឹងពីកម្រិតដែលរូបគេស្រឡាញ់ការប្រកួតនៅពេលដែលខ្ញុំបានលេងជាមួយនឹងរូបគេ»៕

ប្រភពព័ត៌មាន៖ Channel News Asia