អ្នកគាំទ្រ Man City ត្រៀមតវ៉ាទៅលើតម្លៃសំបុត្រ

អ្នកគាំទ្ររបស់ក្លិប Manchester City កំពុងតែពិចារណាទៅលើការតវ៉ាដោយការដើរចេញពីកីឡដ្ឋាន ក្រោយពីបានធ្វើការរិះ គន់ទៅលើតម្លៃសំបុត្ររបស់ក្លិបនេះសម្រាប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ជាមួយនឹងក្រុម Paris St Germain នាពេលខាងមុខ។
man-city
Man City បានបញ្ជាក់ថា តម្លៃដើមចំនួន៦០ផោន (ស្មើនឹង៨៦ដុល្លារអាមេរិក) គឺជា «តម្លៃដ៏យុត្តិធម៌បើគិតទៅលើអត្ថប្រយោជន៍នៃការប្រកួតនេះ» ខណៈដែលកៅអីដែលថោកជាងគេបំផុតមានតម្លៃ៤៥ផោន។ ប៉ុន្តែ ទោះបីជាយ៉ាងណា អ្នកគាំទ្ររបស់ក្រុម Man City ខឹងសម្បាចំពោះការបង្កើនក្នុងកម្រិតដ៏ខ្ពស់ទៅលើតម្លៃសបុត្រផ្សេងៗនេះពីការប្រកួតជុំមុននៅពេលប្រកួតជាមួយនឹងក្រុម Dynamo Kiev កាលពីសប្តាហ៍មុន (ពី៣០ផោន ទៅ៤០ផោន) និងពីការប្រកួតជម្រុះតាមពូលជាមួយនឹងក្រុម Juventus, Sevilla និង Borussia Monchengladbach (មានតម្លៃពី២០ ទៅ៤០ផោន)។

ក្រុម 1894 Group អះអាងថា ស្ថានភាពនេះបានធ្វើឲ្យអ្នកគាំទ្របាក់ទឹកចិត្តយ៉ាងខ្លាំង ហើយបើទោះបីក្លិបនេះទិញបានតារាឆ្នើម Lionel Messi របស់ក្លិប Barcelona ក៏ដោយ ប៉ុន្តែ អ្នកគាំទ្រជាច្រើននឹងមិនចូលរួមទស្សនាឡើយ ប្រសិនបើសំបុត្រមិនត្រូវបានកំណត់តម្លៃជាក់លាក់ទេនោះ៕

ប្រភពព័ត៌មាន៖ Channel News Asia