ពាន Leo Cup ប្រកួតជម្រុះប្រចាំមណ្ឌលខេត្តកំពង់ចាមនៅថ្ងៃនេះ

ការប្រកួតបាល់ទះថ្នាក់ជាតិដណ្តើមពានរង្វាន់ស្រាបៀរលីអូ ប្រចាំឆ្នាំ២០១៦ (Leo Cup National Volleyball 2016) នឹងបើកការប្រកួតជម្រុះប្រចាំមណ្ឌលខេត្តកំពង់ចាម នៅថ្ងៃអង្គារនេះ ដើម្បីរកក្រុមខ្លាំងចំនួន២ក្រុមប្រចាំមណ្ឌលនេះ ឡើងទៅប្រកួតនៅដំណាក់កាលផ្តាច់ព្រ័ត្រនៃ Divisin B។
1
នៅមណ្ឌលខេត្តកំពង់ចាមនេះ មានក្រុមចូលរួមប្រកួតចំនួន៨ ដូចមណ្ឌលភ្នំពេញ និងមណ្ឌលខេត្តព្រះសីហនុដែរ។ ក្រុមទាំង៨នេះ ត្រូវបានបែងចែកការប្រកួតជា២ពូល ដោយក្នុងនោះពូលAមានក្រុមសីហាសាមគ្គីកីឡា ក្រុមវិទ្យាល័យហ៊ុនសែនសង្កើប ក្រុមស្នងការនគរបាលខេត្ត និងក្រុមមន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ ខណៈពូលBមានក្រុមក្រុងសួងក្រុមខ្មែរសាមគ្គីខេត្តកំពង់ចាម ក្រុមសាកលវិទ្យាល័យវេស្ទើន និងក្រុមវិទ្យាល័យព្រះសីហនុ។

សម្រាប់ការប្រកួតបើកឆាកនៅថ្ងៃអង្គារនេះ មានការប្រកួតចំនួន៣គូ ដោយក្នុងនោះក្រុមសីហាសាមគ្គីកីឡា នឹងត្រូវប្រកួតជាមួយក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ចាប់ពីរសៀលម៉ោង២តទៅ រីឯក្រុមវិទ្យាល័យហ៊ុនសែនសង្កើប ត្រូវប៉ះក្រុមស្នងការនគរបាលខេត្ត នៅម៉ោង៣:៣០ទៅ ហើយក្រុមសួង ត្រូវជួបក្រុមវិទ្យាល័យសីហនុ ចាប់ពីរសៀលម៉ោង៤:៣០តទៅ៕