កីឡាករ​ល្អៗ​របស់​កម្ពុជា​៥​នាក់ គេច​វេស​មិន​ទៅប្រកួត​ជា​មួយក្រុម​ស៊ីរី

ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​​ហោះ​បោះ​ពួយទៅ​កាន់​ប្រទេស​អូម៉ង់ ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ដើម្បី​ទៅ​ប្រកួត​ជម្រុះ​ជុំ​ទី​២ ពានរង្វាន់​បាល់ទាត់​ពិភពលោក(2018 FIFA World Cup Russia) ប្រចាំ​ទ្វីប​អាស៊ី ជាមួយ​ក្រុម​ជម្រើស​ជាតិ​ស៊ីរី នៅ​​កីឡដ្ឋាន Al-Seeb Stadium ក្នុងទីក្រុង Seeb នា​ថ្ងៃ​​ប្រហស្បតិ៍ ទី​២៤ ខែមីនា ​ខាង​មុខ​នេះ។cam-playerប៉ុន្តែ​កីឡាករ​សំខាន់ៗចំនួន​៥​នាក់គឺ​មក​ពី​ក្លិប​បឹង​កេតអង្គរ​ចំនួន​​៤​នាក់ និង​ក្លិប​ភ្នំពេញ​ក្រោន​១​នាក់ មិន​បាន​បង្ហាញ​វត្ត​មាន និង​រួមដំណើរ​ទៅ​ប្រកួត​ជាមួយ​ក្រុមនោះ​ឡើយ ហើយ​ការ​គេច​វេស ដោយ​មិន​បាន​​ប្រាប់​ពី​មូល​ហេតុ​របស់​អ្នក​ទាំង​៥នេះ បាន​ធ្វើ​ឲ្យ​គ្រូ​បង្គោល​លោក Lee Tae Hoon មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត​នោះ​ឡើយ។ គ្រូ​បង្វឹក​មក​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក Lee Tae Hoon បាន​និយាយទៅ​កាន់​ក្រុម​អ្នក​សារព័ត៌​មាន​ថា៖​«បាល់​ទាត់​គឺ​លេង​ជា​ក្រុម ហេតុ​នេះ​ការ​បាត់​បង​កីឡាករ​សំខាន់​ប៉ុន្មាន​នាក់​នេះ​មិន​មែន​ជា​បញ្ហា​អ្វី​នោះ​ទេ ​ប៉ុន្តែ​កីឡាករ​ទាំង​អស់​គួរ​តែ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​របស់​ខ្លួន។ បើទោះបីជា​វា​មាន​ប្រាក់​ខែ​បន្តិច​បន្តួច​ក៏​ដោយ ​តែ​នេះ​គឺ​ជា​ការតព្វ​កិច្ច»។

បើ​តាម​ការ​បញ្ជាក់​របស់​លោក Lee Tae Hoon បាន​ឲ្យ​ដឹង​ថា ​ក្រុម​គ្រូបង្វឹក​នៃ​ក្រុម​ជម្រើស​ជាតិ បាន​ទ​ព្យាយាម​ទាក់​ទង​ទៅពួក​គេ​ជា​ច្រើន​ដង ​ប៉ុន្តែ​ពុំ​បាន​ទទួល​ដំណឹង​អ្វី​សោះ​។​លោក Lee មិន​បាន​បង្ហាញ​ឈ្មោះ​កីឡាករ​ទាំង​៥​នាក់​ដែល​អវត្ត​មាន​ដោយ​ផ្ទាល់​នោះ​ទេ ព្រោះ​លោក​ចង់​ផ្ដល់​ឧកាសឲ្យ​ពួក​គេកែខ្លួនឡើងវិញ។

យ៉ាង​ណា​ក៏​ដោយ កីឡាករ​សំខាន់ៗ​ដែល​បាន​គេច​វេស​មិន​ចូល​រួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ សម្រាប់​ការ​ចេញ​ទៅ​ប្រកួត​ជាមួយ​ក្រុម​ស៊ីរី លើកនេះ រួម​មាន​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា អ្នក​ចាំ​ទី ស៊ូយ៉ាទី  ខ្សែ​ការពារ រស់ សំអឿន និង ទូច បញ្ចារ៉ុង ​របស់​ក្លិបបឹង​កេត ព្រម​ទាំង កុក បូរីស របស់​ភ្នំពេញ​ក្រោន ប៉ុន្តែ​កីឡាករ​ចំនួន​២២​នាក់​ទៀត ដែល​គិត​ទៅ​លើ​កិត្តិយសជាតិ​ជាធំ​នោះ បាន​រួម​ដំណើរ​ជាមួយ​គ្រូ​បង្វឹក និង​អ្នក​ដឹក​នាំ​ក្រុម ចេញ​ទៅ​ប្រកួត​ដោយ​ទឹក​មុខ​រីក​រាយ ​បើ​ទើ​បី​ជា​ ក្រុម​កម្ពុជា មានសង្ឃឹម​តិច​ក្នុង​ការ​សង​សឹក​ទៅ​លើ​ក្រុម​ជម្រើស​ជាតិស៊ីរី ដែល​​ធ្លាប់​ឈ្នះពួក​គេ ៦-០ នៅ​ក្នុង​ទឹក​ដី​នៃ​ពហុកីឡដ្ឋាន​ជាតិ ក្នុង​ការ​ប្រកួត​ជើង​ទី​១​ក៏​ដោយ៕​

 

 

បញ្ជីរាយនាម មន្រ្តី កីឡាករ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​
លរ គោត្តនាម នាម ក្លិប តួនាទី
1 ឆាំង​ ពិសិដ្ឋ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា អ្នកចាត់ការ​ក្រុម​
2 Lee Tae Hoon សហព័ន្ធកីឡាបាល់ទាត់កម្ពុជា គ្រូបង្វឹក​
3 អ៊ុង កនយ៉ានិត អគ្គស្នងការដ្ឋាននគរបាលជាតិ គ្រូ​ជំនួយ​
4 ហោ សុខហេង ក្រសួងការពារជាតិ គ្រូ​ជំនួយ​
5 អ៊ុំ សាវង្ស ក្រសួងការពារជាតិ គ្រូ​ជំនួយ​
6 សួង ភីរម្យ ក្រសួងការពារជាតិ គ្រូ​អ្នកចាំទី​
7 ហៃ សាគីរី ណាហ្គាវើល គ្រូ​ពេទ្យ​
8 ស្រ៊ាង ប៊ុណ្ណា ក្រសួងការពារជាតិ គ្រូ​ពេទ្យ​
9 សឿយ វិសាល ព្រះខ័នរាជស្វាយរៀង ការពារ
10 ប្រាក់ មុន្នីឧត្តម ព្រះខ័នរាជស្វាយរៀង ប្រយុទ្ធ
11 ហួយ ផល្លីន ព្រះខ័នរាជស្វាយរៀង បម្រើ
12 សំអឿន ពិដោរ ព្រះខ័នរាជស្វាយរៀង ការពារ
13 ណុប តុលា ព្រះខ័នរាជស្វាយរៀង ការពារ
14 នេន សុធារ័ត្ន ព្រះខ័នរាជស្វាយរៀង ការពារ
15 សុក សំណាង ព្រះខ័នរាជស្វាយរៀង បម្រើ
16 អ៊ុំ សេរីរ័ត្ន ក្រសួងការពារជាតិ ចាំទី
17 ច្រឹង ពលរដ្ឋ ក្រសួងការពារជាតិ បម្រើ
18 ឈិន ឈឿន ក្រសួងការពារជាតិ ការពារ
19 ឡេង មករា ភ្នំពេញក្រោន ការពារ
20 សុខ សុវណ្ណ បឹងកេតអង្គរ ការពារ
21 ឃួន ឡាបូរ៉ាវី បឹងកេតអង្គរ ប្រយុទ្ធ
22 ឈុន សុធារ័ត្ន បឹងកេតអង្គរ បម្រើ
23 ហុង ផេង បឹងកេតអង្គរ ការពារ
24 ប្រាក់ មុន្នីភារុណ អគ្គស្នងការដ្ឋាននគរបាលជាតិ ចាំទី
25 ទិត្យ ឌីណា អគ្គស្នងការដ្ឋាននគរបាលជាតិ បម្រើ
26 ស៊ុន វណ្ណដេត អគ្គស្នងការដ្ឋាននគរបាលជាតិ បម្រើ
27 គួច សុកុម្ភៈ ណាហ្គាវើល បម្រើ
28 សុខ រិទ្ធី ណាហ្គាវើល ការពារ
29 សុះ ស៊ូហាណា ណាហ្គាវើល បម្រើ
30 ង៉យ ស្រីន ណាហ្គាវើល ការពារ