ខ្សែបម្រើ Leicester ម្នាក់​ត្រូវ​កោះ​ហៅចូល​ក្រុម​ជម្រើសជាតិ​បារាំង​ជា​លើកដំបូង

តារា Leicester កីឡាករ N’Golo Kante សម្តែង​ភាព​ភ្ញាក់ផ្អើល​ចំពោះ​ការកោះហៅ ចូល​ជម្រើសជាតិ​បារាំង លេង​តួនាទី​ជា​ខ្សែបម្រើ​កណ្តាល សម្រាប់​ការត្រៀម​ប្រកួត​អន្តរជាតិ ជា​លើកទីមួយ​ជាមួយ​ប្រទេស​ហូ​ឡង់។

kanteKante នឹង​ក្លាយជា​ជម្រើស​ទីមួយ ខណៈ​ម្ចាស់ផ្ទះ​រៀបចំ​ពាន Euro 2016 នេះ​នឹងត្រូវ​ធ្វើដំណើរ​ទៅ​ទឹកដី​ហូ​ឡង់ នៅ​ថ្ងៃ​យប់​ថ្ងៃ​សុក្រ​នេះ មុនពេល​ត្រលប់មក​បើកទ្វារ​កីឡដ្ឋាន Stade de France ទទួល​ស្វាគមន៍​ភ្ញៀវ រុស្ស៊ី ៤ថ្ងៃ​បន្ទាប់មក។ កីឡាករ​វ័យ ២៤ ឆ្នាំ​រូបនេះ ដែល​ផ្ទេរ​មកលេង​នៅ Leicester ក្នុងតម្លៃ​ខ្លួន ៥.៦លាន​ផោន​កាលពី​ខែសីហា​ឆ្នាំមុន បានបង្ហាញ​ពី​ទម្រង់​លេង​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​ត្រូវបាន​គេ​មើលឃើញថា ជួយ​ក្រុម​កញ្ជ្រោង​នេះ ច្រើន​រហូត​ឡើងដល់​កំពូល​តារាង Premier League ដែលមាន ៥ ពិន្ទុ​លើស​ក្រុម​លេខ​ពីរ Tottenham៕