គុណ​វិបត្តិ​មួយ​ចំនួន ដែល​អ្នក​ប្រើ​ប្រាស់​ឆ្នាំង​សាក​ថ្ម​អាយ ឬ Copy គួរ​ឈប់ប្រើ!

យើងទាំងអស់គ្នាបានដឹងរួចទៅហើយថា មានផលិតផល​ ក៏​ដូច​ជា​គ្រឿង​ទូរស័ព្ទ​ Copy​ ជា​ច្រើន​ប្រភេទ​ ដែល​បាន​នាំ​ចូល​ពី​ប្រទេស​ចិន​ត្រូវ​បាន​ដាក់​លក់​ពាស​ពេញ​ទីផ្សារ​ ទូរស័ព្ទ​ក្នុង​ស្រុក​ យ៉ាង​គគ្រឹក​គគ្រេង​ក្នុង​នោះ​រួម​មាន​ ថ្ម​ កាស​ ឆ្នាំង​សាក​ សំបក​ទូរស័ព្ទ​ អេក្រង់​ ប៊ូតុង​ និង​ផ្សេងៗ​ទៀត​ ដែល​មាន​ចំនួន​អ្នក​ប្រើ​ប្រាស់​ច្រើន​ខ្លាំង​ណាស់​ដែរ​ ដោយសារ​តែ​វា​មាន​តម្លៃ​ធូរ​ថ្លៃ​ និង​អាច​ប្រើ​ប្រាស់​ដូច​ផលិត​ផល​ Original​ ដែល​ភ្ជាប់​មក​ជាមួយ​ទូរស័ព្ទ។

គុណ​វិបត្តិ​មួយ​ចំនួន ដែល​អ្នក​ប្រើ​ប្រាស់​ឆ្នាំង​សាក​ថ្ម​អាយ ឬ Copy គួរ​ឈប់ប្រើ!

បើទោះបីជាវាមានតម្លៃធូថ្លៃ និងអាចប្រើប្រាស់ដូច ឧបករណ៍​ Original​ ដែល​មក​ជាមួយ​ទូរស័ព្ទ​ក៏​ពិត​មែន​ តែ​វា​មាន​គុណភាព​អន់​ និង​ធ្វើ​អោយ​ទូរស័ព្ទ​របស់​អ្នក​ឆាប់​មាន​បញ្ហា​ថែម​ទៀត​ផង។​

គុណ​វិបត្តិ​មួយ​ចំនួន ដែល​អ្នក​ប្រើ​ប្រាស់​ឆ្នាំង​សាក​ថ្ម​អាយ ឬ Copy គួរ​ឈប់ប្រើ!

ក្នុង​នោះ​មាន​ ឆ្នាំង​សាក​ថ្ម​ទូរស័ព្ទ​ជា​ដើម​ ហើយ​ថ្ងៃ​នេះ​ Cambo​ Report​ នឹង​និយាយ​ផ្ដោត​សំខាន់​ទៅ​លើ​គុណ​វិបត្តិ​ធំៗ​មួយ​ចំនួន​ ដែល​អ្នក​ទាំង​អស់​គ្នា​គួរ​តែ​យល់​ដឹង។

ឆ្លងភ្លើងទូរស័ព្ទ: គឺជាបញ្ហាធំបំផុត ដែលមិត្តអ្នកអានគួរយល់ដឹង​ ព្រោះ​ថា​ឆ្នាំង​សាក​ Copy​ របស់​ចិន​ វា​ផ្ដល់​ចរន្ត​អគ្គិសនី​ទៅ​កាន់​ទូរស័ព្ទ​មិន​ដូច​របស់​ Original​ ឡើយ​ និយាយ​រួម​គឺ​មិន​គ្រប់​គ្រាន់។​ ទាំង​នេះ​គឺ​ជា​កត្តា​ដែល​ធ្វើ​អោយ​អ្នក​រាល់​គ្នា​ជួប​បញ្ហា​ជា​ច្រើន​ ដូចជា៖

  • ធ្វើអោយថ្មទូរស័ព្ទឆាប់ខូច ដោយសារចន្តភ្លើងមិនគ្រប់គ្រាន់ តាមស្តង់ដារ
  • ឆ្លងភ្លើងតួម៉ាស៊ីនទូរស័ព្ទ ដែលអ្នកអាចកត់សំគាល់បានពេលកំពុងសាកថ្ម​ ដោយ​ពេល​អ្នក​កាន់​ ឬ​ប៉ះ​ទូរស័ព្ទ​ហើយ​មាន​អារម្មណ៍​ថា​ឆក់ៗ​ បញ្ហា​នេះ​អាច​បណ្ដាល​អោយ​ខូច​ Board​ របស់​ម៉ាស៊ីន​ទូរស័ព្ទ​ទៀត​ផង​ ដោយសារ​ឆ្លង​ចរន្ត​អគ្គីសនី
  • ប៉ះពាល់ទៅដល់ Touchscreen របស់ទូរស័ព្ទ ដែលពេលខ្លះវាមិនដំណើរការ​ ឬ​ដើរ​មិន​ត្រូវ​ចំនុច​ដែល​អ្នក​ប៉ះ​ ឬ​បញ្ជា

សាកថ្មយូរ: ជាក់ស្នែង ខ្ញុំក៏ធ្លាប់ប្រើប្រាស់ឆ្នាំសាក Copy របស់ចិនផងដែរ​ អ្វី​ដែល​គួរ​អោយ​កត់​សំគាល់​ខ្លាំង​ជាង​គេ​នោះ​គឺ​ យើង​ត្រូវ​ចំនាយ​ពេល​យូរ​ដើម្បី​សាក​ថ្ម​ទូរស័ព្ទ។​ ឧទាហរណ៍​ឆ្នាំង​សាក​ Original​ ខ្ញុំ​ត្រូវ​ចំនាយ​ពេល​ប្រមាណ​ជា​ 1​ ម៉ោង​កន្លះ​ តែ​ឆ្នាំង​សាក​ Copy​ ខ្ញុំ​ត្រូវ​ចំនាយ​ពេល​ពី​ 2​ ម៉ោង​ ទៅ​ 3​ ម៉ោង​ឯ​ណោះ។

ជួបបញ្ហាផ្ទុះ: ជាការពិតមិនថាឆ្នាំសាក Original ឬ Copy​ ឡើយ​ វា​អាច​ប្រឈម​មុខ​នឹង​ការ​ឆេះ​ផ្ទុះ​ ដោយសារ​យើង​ប្រើ​ប្រាស់​វា​ហួស​កំរិត​ ឬ​ដោយសារ​កំលាំង​ភ្លើង​ខ្លាំង​ ដែល​អាច​បណ្ដាល​អោយ​ឆេះ​ ឬ​ផ្ទុះ​ជា​យថាហេតុ។​ តែ​ភាគ​ច្រើន​គឺ​ឆ្នាំង​សាក​ Copy​ តែ​ម្ដង​ ដែល​អាច​នឹង​ឆេះ​ ឬ​ផ្ទុះ​បាន​យ៉ាង​ងាយ​ បើ​សិន​ជា​អ្នក​ប្រើ​ប្រាស់​វា​ហួស​ហេតុ​ ឬ​ដោត​សាក​ថ្ម​ពេញ​មួយ​យប់​ជា​ដើម។

គុណភាពអន់: ប្រិយមិត្តពិតជាដឹងរួចទៅហើយថា ឆ្នាំសាក​ Copy​ មិន​ដែល​ល្អ​ដូច​ឆ្នាំ​សាក​ Original​ ទេ​ ដោយសារ​ផ្នែក​រឹង​ (Hardware)​ របស់​វា​ផលិត​ឡើង​ក្រោម​ស្ដង់ដារ​ទាប​ ជាមួយ​គុណភាព​អន់​ ដើម្បី​បំពេញ​តាម​តម្រូវ​ការ​អ្នក​ប្រើ​ប្រាស់​ ដែល​តែង​តែ​ចង់​ទិញ​ផលិត​ផល​មាន​តម្លៃ​ថោក។​ អញ្ចឹង​ហើយ​បើ​យើង​និយាយ​អំពី​អាយុ​កាល​របស់​វា​គឺ​ងាយ​ខូច​ខ្លាំង​ណាស់។

តម្លៃ: បើនិយាយអំពីតម្លៃ គឺវាធូថ្លៃជាងផលិតផល​ Original​ ប៉ុន្មាន​ដុល្លា​ ដោយ​យោង​ទៅ​តាម​ម៉ាក​ Charger​ ផង​ដែរ​ ព្រោះ​ឆ្នាំង​សាក​ថ្ម​ទាំង​នោះ​មាន​លក់​ទៅ​តាម​គុណភាព​របស់​វា​ ដែល​យើង​អាច​ជាវ​បាន​ចាប់​ពី​តម្លៃ​ថ្លៃ​ល្មម​ រហូត​ដល់​តម្លៃ​ថោក។

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយLen 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

គុណ​វិបត្តិ​មួយ​ចំនួន ដែល​អ្នក​ប្រើ​ប្រាស់​ឆ្នាំង​សាក​ថ្ម​អាយ ឬ Copy គួរ​ឈប់ប្រើ!

គុណវិបត្តិប៉ុន្មានខាងលើនេះ គ្រាន់តែជាបញ្ហាចំបងៗ​ ដែល​យើង​រាល់​គ្នា​ធ្លាប់​ជួប​ប្រទះ​តែ​ប៉ុណ្ណោះ​ វា​នៅ​មាន​ច្រើន​ជាង​នេះ​ទៅ​ទៀត​តែ​ជា​បញ្ហា​តូច​តាច។​ ដូច្នេះ​ហើយ​តើ​អ្នក​ទាំង​អស់​គ្នា​គិត​យ៉ាង​ណា​ដែរ​ចំពោះ​រឿង​នេះ?​ រវាង​ឆ្នាំង​សាក​ថ្ម​ Original​ និង​ Copy​ តើ​គួរ​ជ្រើស​រើស​យក​មួយ​ណា?​ បើ​ទោះ​បី​ជា​ផលិត​ផល​ Original​ រាង​ថ្លៃ​បន្តិច​មែន​ តែ​គុណភាព​ពិត​ជា​ល្អ​ ហើយ​ថែម​ទាំង​មិន​ធ្វើ​អោយ​ទូរស័ព្ទ​សំណព្វ​ចិត្ត​អ្នក​មាន​បញ្ហា​ទៅ​ថ្ងៃ​ មុខ​ថែម​ទៀត។​ អញ្ចឹង​ហើយ​ Cambo​ Report​ សូម​នែ​នាំ​មិត្ត​អ្នក​អាន​ទាំង​អស់​គួរ​តែ​ប្រើ​ប្រាស់​ផលិត​ផល​ Original​ ប្រសើរ​ជា​ជាង​របស់​ Copy។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

គុណ​វិបត្តិ​មួយ​ចំនួន ដែល​អ្នក​ប្រើ​ប្រាស់​ឆ្នាំង​សាក​ថ្ម​អាយ ឬ Copy គួរ​ឈប់ប្រើ!

  • ដោយ: Hong
  • 11:21 AM, 22 March
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ