វិធីសាស្រ្ត​ក្នុង​ការ​ប្រើ​ប្រាស់​គណនី Facebook Messenger ដល់​ទៅ 2 នៅ​លើ​ទូរស័ព្ទ Samsung!

កន្លងមក យើងធ្លាប់បង្ហាញជូន អ្នកទាំង​អស់​គ្នា រួចម្តង​ហើយ​ពី វិធី​សាស្រ្ត​ក្នុង​ការ ប្រើ​ប្រាស់​គណនី Facebook ចំនួន 2 នៅលើប្រព័ន្ធប្រតិបត្តិការ Android និង iOS ដោយសម្រាប់ iOS គ្រាន់តែចូលទៅ ដោន​ឡូត កម្មវិធី Facebook មួយទៀត ពីផ្សារកម្មវិធី Hipstore នឹងទទួលបាន កម្មវិធី Facebook ថ្មី​មួយ​ទៀត ព្រមទាំងអាច ប្រើប្រាស់គណនី បានដល់ទៅ 2 ថែមទៀតផង។ ក៏ប៉ុន្តែ បើគិតមកដល់​ពេល​នេះ យើងមិនអាច សន្និដ្ឋានវាអាចនៅ ប្រើតាមវិធីនេះទៀត បានដែរឬក៏អត់ទេ។

វិធីសាស្រ្ត​ក្នុង​ការ​ប្រើ​ប្រាស់​គណនី Facebook Messenger ដល់​ទៅ 2 នៅ​លើ​ទូរស័ព្ទ Samsung!

យ៉ាងណាមិញ ជាមួយនឹង វិធីសាស្រ្តនេះដែរ យើងអាចប្រើប្រាស់ បានតែកម្មវិធី Facebook ប៉ុណ្ណោះ ដោយឡែក សម្រាប់មុខងារ Messenger វិញនោះ គឺមិនអាច ប្រើប្រាស់បាននោះទេ ដូចនេះ វាតម្រូវ​អោយ​យើង ត្រូវរកវិធីសាស្រ្ត ថ្មីមួយទៀត ដើម្បីអាចប្រើប្រាស់បាន។ ឥឡូវនេះ ប្រសិនបើ អ្នកកំពុងតែ ស្វែង​រកនោះ សូមកុំបារម្ភ ដោយនៅខាងក្រោមនេះ យើងរ៉ាយរ៉ាប់ជូន នូវរបៀបណែនាំ ដើម្បីអាច​ប្រើ​ប្រាស់ កម្មវិធី Messenger ដល់ទៅ 2 គណនី តែម្តង ហើយ​ក៏​សូម​បញ្ជាក់​ថា វិធីនេះ​គឺ​សម្រាប់តែ ទូរស័ព្ទ Samsung តែ​ប៉ុណ្ណោះ។

វិធីសាស្រ្ត

  • ជាដំបូង សូមអ្នកទាំងអស់គ្នា ដោនឡូតកម្មវិធីមួយឈ្មោះថា Samsung My KNOX ពី Playstore
    • ចុចទីនេះ ដើម្បីទាញយក
  • បន្ទាប់ពីបានទាញយកហើយ សូមធ្វើការ Setup វា ដោយគ្រាន់តែចុចលើ កម្មវិធី My KNOX
    • ចុច Get Started
    • ធីកក្នុងប្រអប់ I have read and agree…. រួចចុច Confirm
    • ចុចលើ Add Account រួចវាយ Samsung Account របស់អ្នក (ប្រសិនបើ មិនទាន់​បាន​បង្កើត សូមបង្កើតវាភ្លាម ដោយអ្នកក៏អាចអាន ពីវិធីសាស្រ្តបាន ដោយចុចទីនេះ) បន្ទាប់​មក ចុចពាក្យ Next
    • បន្ទាប់មក វានឹងទាមទាលេខកូដ PIN ដូចនេះ​ សូមចូលទៅកាន់ គណនី Email របស់អ្នក ដើម្បីយកលេខកូដ PIN នោះ​យកមកបំពេញ រួចចុចពាក្យ OK
    • បន្ទាប់មកទៀត សូមធ្វើការ ធីកលើកម្មវិធីណា ដែលអ្នក ចង់លាក់ (បើសិនជាអាច សូម​ធីក​លើទាំងអស់) រួចចុចពាក្យ Next
    • ដំណាក់កាលបន្ទាប់មក ជ្រើសរើស ការកំណត់សុវត្ថិភាព ពេលចូលប្រើប្រាស់ ដែលអ្នក​ជ្រើស​បាន មានដូចជា Password, PIN, Pattern, Fingerprint និង Two-Step verification… បន្ទាប់ពីជ្រើសរើសហើយ សូមចុចពាក្យ Next
    • បន្ទាប់មក សូមវាយលេខកូដ ដើម្បីបញ្ជាក់ រួចចុចពាក្យ Continue រួចវាយលេខកូដ ម្តង​ទៀត និងចុចពាក្យ Ok
    • ចុងក្រោយ ចុចពាក្យ Setup
  • ដំណាក់កាលបន្ទាប់ សូមចុចពាក្យ SKIP (បើមិនចង់មើលត្រួសៗច្រើន) ឬចុចពាក្យ More (ដើម្បី​ស្វែ​ង​យល់ពីរបៀបប្រើ)
  • បន្ទាប់មក ពេលវាបង្ហាញផ្ទាំងកម្មវិធី សូមចុចលើពាក្យ More > KNOX Settings > KNOX timeout > រួចជ្រើសយក When Screen turns off > រួចចុច Back មកផ្ទាំង Samsung my KNOX វិញ
  • រួចហើយ សូមចុចអោយជាប់ លើកម្មវិធី Messenger រួចអូសទៅដាក់ នៅពីលើពាក្យ Add Home ដែលស្ថិតនៅខាងលើ
  • ពេលនោះ អ្នកនឹងទទួលបាន កម្មវិធី Messenger ដល់ទៅ 2 ជាក់ជាមិនខាន!!

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយLen 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

បញ្ជាក់៖ រាល់ពេល ប្រើប្រាស់កម្មវិធី Messenger មួយទៀត ដែលមានសញ្ញា (ចាក់សោរ) វាតម្រូវអោយ អ្នកត្រូវធ្វើការ ដោះសោរ តាមវិធីដែលអ្នក បានកំណត់ ដូចដែលបាន រៀបរាប់ពីខាងលើ! ហើយចំពោះ​ KNOX នេះដែរ​ គឺមានចាប់ពី Galaxy S4 និង Galaxy Note 3 ឡើងទៅ!

ឥឡូវនេះ អ្នកអាចប្រើប្រាស់​ កម្មវិធី Messenger បានចំនួន 2 គណនីហើយ ដូចនេះ សង្ឃឹមថាអ្នក នឹង​កាន់​តែមាន ភាពងាយស្រួល បន្ថែមទៀត ជាពិសេសសម្រាប់អ្នក ដែលមានគណនីច្រើន តែម្តង។ ម្យ៉ាង​វិញ​ទៀត ប្រសិនបើមាន ចម្ងល់ត្រង់ចំណុចណាមួយនោះ សូមបញ្ចេញជាមតិ នៅខាងក្រោមនេះណា ហើយ​ក្រុមការងារ យើងខ្ញុំ នឹងជួយឆ្លើយ អោយបានលឿន តាមដែលអាច ធ្វើទៅបាន!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

វិធីសាស្រ្ត​ក្នុង​ការ​ប្រើ​ប្រាស់​គណនី Facebook Messenger ដល់​ទៅ 2 នៅ​លើ​ទូរស័ព្ទ Samsung!

  • ដោយ: Mai
  • 11:35 AM, 22 March
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ