ទើប​តែ​ទិញ Galaxy S7 និង S7 edge ហើយ​ធុញ​ទ្រាន់​នឹង​មុខងារ Always on Display ព្រោះ​ស៊ីថ្ម​មែន​ទេ? អាច​បិទ​តាមវិធី​នេះ​បាន!

Galaxy S7 និង Galaxy S7 edge ទើបតែចេញបាន ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ទេ ដោយ​វា​បាន ពាំនាំ​មក​នូវ ជាមួយ​នឹង បច្ចេកវិទ្យា​ថ្មីមួយ ហៅ​ថា Always on Display មានមុខងារ សម្រាប់បង្ហាញ កាលបរិច្ឆេទ និងម៉ោងនៅលើអេក្រង់ ពេលដែល អេក្រង់រលត់។ យ៉ាងណាមិញ ជាមួយនឹងមុខងារ មួយនេះដែរ គឺវា​អាចនឹង ស៊ីថ្មបន្តិច ព្រោះអី វាត្រូវការថាមពល ដើម្បីអោយដំណើរការ មុខងារបង្ហាញ នៅលើអេក្រង់ ពេលដែលទូរស័ព្ទ មិនមានការប្រើប្រាស់។

ទើប​តែ​ទិញ Galaxy S7 និង S7 edge ហើយ​ធុញ​ទ្រាន់​នឹង​មុខងារ Always on Display ព្រោះ​ស៊ីថ្ម​មែន​ទេ? អាច​បិទ​តាមវិធី​នេះ​បាន!

ទោះជាយ៉ាងណាក៏ដោយ ចំពោះមុខងារនេះដែរ យើងក៏អាច បិទមិនអោយ វាដំណើរការ បានផងដែរ ប្រសិន​បើ យើងមិនចង់ មានភាពរញ៉េរញ៉ៃច្រើន។ ដូចនេះ ចង់ដឹងថាតើ គេកំណត់តាមណា ខ្លះនោះ សូម​តាម​ដាន ជាមួយខេមបូ ទាំងអស់គ្នា!

វិធីសាស្រ្ត

  • ជាដំបូង សូមចូលទៅកាន់ Settings
    • Display
    • Always on display
    • បិទ ឬ​ disable វា ជាការស្រេច!

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

គ្រាន់តែអ្នក បានចុចបិទ ឬ disable វារួច បន្ទាប់មក ពេលដែលចាក់សោរ វានឹងលែង លោតផ្ទាំង ដែល​បង្ហាញ ពីកាលបរិច្ឆេទ ក៏ដូចជាម៉ោង មកទៀតដែរ។ នេះគ្រាន់តែ ជាគន្លឹះខ្លីៗ បន្តិចបន្តួចប៉ុណ្ណោះ ហើយ​យើង ក៏នៅមាន គន្លឹះផ្សេងៗទៀត ជាច្រើនផងដែរ ទាក់ទងនឹង មុខងារសម្ងាត់ ដែលមាន នៅលើ Galaxy S7 និង S7 edge នេះ ដូចនេះ សូមកុំភ្លេច តាមដាន នៅអត្ថបទក្រោយៗ បន្តទៀត ទាំងអស់​គ្នា​ណា!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

ទើប​តែ​ទិញ Galaxy S7 និង S7 edge ហើយ​ធុញ​ទ្រាន់​នឹង​មុខងារ Always on Display ព្រោះ​ស៊ីថ្ម​មែន​ទេ? អាច​បិទ​តាមវិធី​នេះ​បាន!

  • ដោយ: Mai
  • 2:35 PM, 22 March
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ