គន្លឹះ​ងាយៗ​សម្រាប់​អ្នក​ប្រើ​ប្រដាប់​ដាក់​ស៊ីម Hybrid គួរ​យល់​ដឹង ដើម្បី​អាច​ប្រើ​បាន​ទាំង​ស៊ីម​កាត 2 ហើយ​អាច​ដាក់​មេម៉ូរី 1 ទៀត ស្រប​ពេល​គ្នា!

មិត្តអ្នកអានមួយចំនួនប្រហែលមិនធ្លាប់ឮពីពាក្យថា ប្រដាប់​ដាក់​ស៊ីម​ប្រភេទ Hybrid ពីមុន​មក​ទេ ដូចនេះ​យើង​ចង់បកស្រាយ​ឲ្យ​បាន​ច្បាស់សិន។ ប្រដាប់ដាក់ស៊ីមប្រភេទ Hybrid នេះ អាចដាក់ស៊ីមបានចំនួន 2 ដោយកន្លែងដាក់ស៊ីមទី 2 នោះ អាចផ្លាស់ប្តូរមកដាក់មេម៉ូរីជំនួសបាន ដូចនេះក៏មានន័យថា បើដាក់ស៊ីម​កាត​នៅកន្លែងស៊ីមទី 2 យើងមិនអាចបន្ថែមមេម៉ូរីបានទេ តែបើដាក់មេម៉ូរីវិញ យើងក៏មិនអាចដាក់ស៊ីម 2 ចូលបានដែរ ដូចនេះត្រូវជំនួសគ្នាទៅវិញទៅមក។

គន្លឹះ​ងាយៗ​សម្រាប់​អ្នក​ប្រើ​ប្រដាប់​ដាក់​ស៊ីម Hybrid គួរ​យល់​ដឹង ដើម្បី​អាច​ប្រើ​បាន​ទាំង​ស៊ីម​កាត 2 ហើយ​អាច​ដាក់​មេម៉ូរី 1 ទៀត ស្រប​ពេល​គ្នា!

ទោះជាបែបនេះក៏ដោយ ក៏មិនចោទជាបញ្ហាដល់អ្នកប្រើប្រាស់មួយចំនួន ដល់ថ្នាក់មានសារព័ត៌មាន​បរទេស​ចេញផ្សាយ ពីគន្លឹះងាយៗមួយ ដែលពួកគេមានគំនិតកែច្នៃដោយខ្លួនឯង អាចធ្វើឲ្យដាក់ស៊ីមកាត​បាន​ចំនួន 2 និងមេម៉ូរី 1 ស្របពេលតែមួយ លើប្រដាប់ដាក់ស៊ីម Hybrid នោះផងដែរ។

ត្រៀមឧបករណ៍

  • ស៊ីមកាតប្រភេទ Nano
  • ដែកកេះ
  • កន្ត្រៃ
  • មេម៉ូរីកាត

ដើម្បីជ្រាបកាន់តែច្បាស់ មិត្តអ្នកអាន អាចតាមដានគន្លឹះនេះនៅខាងក្រោមបាន៖

ជំហ៊ានទី 1

  • អ្នកត្រូវប្រាកដថាស៊ីមកាតនោះ ដាក់ត្រូវក្រឡោនស៊ីមទី 2

គន្លឹះ​ងាយៗ​សម្រាប់​អ្នក​ប្រើ​ប្រដាប់​ដាក់​ស៊ីម Hybrid គួរ​យល់​ដឹង ដើម្បី​អាច​ប្រើ​បាន​ទាំង​ស៊ីម​កាត 2 ហើយ​អាច​ដាក់​មេម៉ូរី 1 ទៀត ស្រប​ពេល​គ្នា!

ជំហ៊ានទី 2

  • យកដែកកេះដុតកម្តៅត្រង់ផ្នែកមួយជំហៀងទៀតនៃស៊ីម ប្រមាណ 30 វិនាទី ឬដល់ 1 នាទី រួចយកម្រាមដៃខ្វេះយកបន្ទះឈីប នៅផ្នែកមួយជំហៀងទៀតចេញមកក្រៅ
គន្លឹះ​ងាយៗ​សម្រាប់​អ្នក​ប្រើ​ប្រដាប់​ដាក់​ស៊ីម Hybrid គួរ​យល់​ដឹង ដើម្បី​អាច​ប្រើ​បាន​ទាំង​ស៊ីម​កាត 2 ហើយ​អាច​ដាក់​មេម៉ូរី 1 ទៀត ស្រប​ពេល​គ្នា!
គន្លឹះ​ងាយៗ​សម្រាប់​អ្នក​ប្រើ​ប្រដាប់​ដាក់​ស៊ីម Hybrid គួរ​យល់​ដឹង ដើម្បី​អាច​ប្រើ​បាន​ទាំង​ស៊ីម​កាត 2 ហើយ​អាច​ដាក់​មេម៉ូរី 1 ទៀត ស្រប​ពេល​គ្នា!

ជំហ៊ានទី 3

  • យកកន្ត្រៃ កាត់ចុងតិចៗនៃបន្ទះឈីបនោះ ដើម្បីឲ្យស្មើរជាមួយមេម៉ូរីកាត

គន្លឹះ​ងាយៗ​សម្រាប់​អ្នក​ប្រើ​ប្រដាប់​ដាក់​ស៊ីម Hybrid គួរ​យល់​ដឹង ដើម្បី​អាច​ប្រើ​បាន​ទាំង​ស៊ីម​កាត 2 ហើយ​អាច​ដាក់​មេម៉ូរី 1 ទៀត ស្រប​ពេល​គ្នា!

 ជំហ៊ានទី 4

  • បន្ទាប់យកទៅបិទជាប់មេម៉ូរីកាត ដែលចុងម្ខាងនៃស៊ីមត្រូវនៅឲ្យកៀកគែមលើនៃ​មេម៉ូរីដូច​សញ្ញា​រង្វង់ក្រហមបានបង្ហាញ ហើយដំរឹមឲ្យចំស្មើ តាមសញ្ញាក្រឡោនជ្រុងនេះ

គន្លឹះ​ងាយៗ​សម្រាប់​អ្នក​ប្រើ​ប្រដាប់​ដាក់​ស៊ីម Hybrid គួរ​យល់​ដឹង ដើម្បី​អាច​ប្រើ​បាន​ទាំង​ស៊ីម​កាត 2 ហើយ​អាច​ដាក់​មេម៉ូរី 1 ទៀត ស្រប​ពេល​គ្នា!

ជំហ៊ានទី 5

  • យកមេម៉ូរីនោះ ទៅដាក់កន្លែងដាក់ស៊ីមទី 2 បន្ទាប់ដាក់ចូលរន្ធវាវិញ

គន្លឹះ​ងាយៗ​សម្រាប់​អ្នក​ប្រើ​ប្រដាប់​ដាក់​ស៊ីម Hybrid គួរ​យល់​ដឹង ដើម្បី​អាច​ប្រើ​បាន​ទាំង​ស៊ីម​កាត 2 ហើយ​អាច​ដាក់​មេម៉ូរី 1 ទៀត ស្រប​ពេល​គ្នា!

ជំហ៊ានចុងក្រោយ

អ្នកនឹងឃើញលទ្ធផល បើអ្នកធ្វើតាមការណែនាំខាងលើនេះបានត្រឹមត្រូវនោះ វានឹងដំនើរ​ការរលូន​ព្រម​គ្នា​ទាំង​ស៊ីម​កាតទាំង 2 និងមេម៉ូរី 1 នោះ ដូចលទ្ធផលខាងក្រោមបានបង្ហាញ។

គន្លឹះ​ងាយៗ​សម្រាប់​អ្នក​ប្រើ​ប្រដាប់​ដាក់​ស៊ីម Hybrid គួរ​យល់​ដឹង ដើម្បី​អាច​ប្រើ​បាន​ទាំង​ស៊ីម​កាត 2 ហើយ​អាច​ដាក់​មេម៉ូរី 1 ទៀត ស្រប​ពេល​គ្នា!
គន្លឹះ​ងាយៗ​សម្រាប់​អ្នក​ប្រើ​ប្រដាប់​ដាក់​ស៊ីម Hybrid គួរ​យល់​ដឹង ដើម្បី​អាច​ប្រើ​បាន​ទាំង​ស៊ីម​កាត 2 ហើយ​អាច​ដាក់​មេម៉ូរី 1 ទៀត ស្រប​ពេល​គ្នា!

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

បញ្ជាក់ ៖ មិត្តអ្នកអាន អាចសាកល្បងបាន បើជួបឧបវគ្គហេតុណាមួយដោយ​ខុសពីការណែនាំខាង​លើ​នេះ អ្នកត្រូវទទួលខុសត្រូវខ្លួនឯង ដូចនេះមុននឹងធ្វើអ្នកគួរពិចារណា ឬព្យាយាមប្រើប្រាស់​ស៊ីម​ដែល​មិន​ត្រូវ​ការ​យកមកសាកល្បងមុនបាន។

នេះជាគន្លឹះមួយ ដែលយើងចង់ឲ្យអ្នកទាំងអស់គ្នាបានយល់ និងអាចធ្វើតាមដាន តែត្រូវធ្វើ​ដោយ​ការ​ទទួល​​ខុស​ត្រូវ និងប្រាកដថាអ្នកយល់ច្បាស់ អាចធ្វើបានដោយគ្មានបញ្ហា ដូចនេះ​អ្នក​ត្រូវ​ពិចារ​ណា​សំរេច​ចិត្ត​ខ្លួនឯង ឲ្យបានច្បាស់មុនការធ្វើបែបនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

គន្លឹះ​ងាយៗ​សម្រាប់​អ្នក​ប្រើ​ប្រដាប់​ដាក់​ស៊ីម Hybrid គួរ​យល់​ដឹង ដើម្បី​អាច​ប្រើ​បាន​ទាំង​ស៊ីម​កាត 2 ហើយ​អាច​ដាក់​មេម៉ូរី 1 ទៀត ស្រប​ពេល​គ្នា!

  • ដោយ: Hong
  • 3:31 PM, 22 March
  • ប្រភព: No replied
  • Tag: ចំណេះដឹងទូទៅ