អ្នក​ប្រើ​​​​ Kindle គួរ​អាប់ដេត​ Software ឥឡូវ​នេះ​បើ​​មិន​ចង់​បាត់​សៀវភៅ​ទាំង​អស់​

អ្នក​ប្រើ​ប្រាស់​ Kindle ​មួយ​ចំនួន​ប្រហែល​ជា​គិត​ថា​​ Kindle ​ជា​ឧបករណ៍​សម្រាប់​អាន​សៀវភៅ​មួយ​ប្រភេទ​ដែល​ងាយ​ស្រួល​ប្រើ​ប្រាស់​បំផុត​ដោយ​គ្រាន់​តែ​សាក​ថ្ម​​ពេល​អស់​ថ្ម​ រួច​អាច​ប្រើ​ប្រាស់​បាន​ជា​បន្ត​ទៀត។ ​​ ប៉ុន្តែ​តាម​ពិត​ទៅ​​​វា​ក៏​ត្រូវ​ការ​​មាន​នូវ​ការ​អាប់ដេត​ Sotware ផង​ដែរ​ដើម្បី​។

 

អ្នក​ប្រើ​​​​ Kindle គួរ​អាប់ដេត​ Software ឥឡូវ​នេះ​បើ​​មិន​ចង់​បាត់​សៀវភៅ​ទាំង​អស់​

 

​​​​ជាក់​ស្ដែង​ថ្មីៗ​នេះ​ក្រុមហ៊ុន​ Amazon បាន​ព្រមាន​ដល់​អ្នក​ប្រើ​ប្រាស់​ឧបករណ៍​ Kindle ​ដែល​ផលិត​មុន​ឆ្នាំ​២០១២​​ទាំង​អស់​ឲ្យ​អាប់ដេត​ Software ​ដើម្បី​អាច​​ប្រើ​ប្រាស់​វា​បាន​ដូច​ធម្មតា​ជា​បន្ត​ទៀត។ ការ​អាប់ដេត​នេះ​ដែរ​ត្រូវ​ធ្វើ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​២៣​ខែ​មីនា​នេះ​ ​ដើម្បី​ជៀសវាង​ភាព​ស្មុគស្មាញ​ដែល​អាច​កើត​មាន។

 

ក្រុមហ៊ុន​បាន​បញ្ជាក់​ដែរ​ថា​ប្រសិន​បើ​មិន​ធ្វើ​ការ​អាប់ដេត​នោះ​ទេ​ ឧបករណ៍​​នឹង​លោត​​សារ​ថា​ “Your Kindle is unable to connect at this time. Please make sure you are within wireless range and try again.“។ ពេល​ដែល​សារ​នេះ​​​លោត​ឡើង​មាន​ន័យ​ថា​អ្នក​នឹង​មិន​អាច​បើក​មើល​សៀវភៅ​បាន​ទៀត​នោះ​ទេ​ ទោះ​បី​ជា​ឧបករណ៍​បាន​ភ្ជាប់​ទៅ​កាន់​អ៊ីនធឺណិត​ក្ដី។

 

អ្នក​ប្រើ​​​​ Kindle គួរ​អាប់ដេត​ Software ឥឡូវ​នេះ​បើ​​មិន​ចង់​បាត់​សៀវភៅ​ទាំង​អស់​

 

រូបភាព​ខាងលើ​បង្ហាញ​ថា​ឧបករណ៍​ Kindle ជំនាន់​ណា​ខ្លះ​ដែល​ត្រូវ​ការ​អាប់ដេត​ Software៕​​​​​

 

ចុច​អាន៖ តោះ​ទៅ​មើល​ការ​ប្រៀបធៀប​រវាង​ ​Sony a6300​ ​និង​ ​Sony a7II​​ ​បន្តិច​ទៅ​មើល​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DailyMail​​​​​​​​​​​​​