បរិមាណ​នៃ​ការ​លក់​ Galaxy S7/S7 Edge កើន​ឡើង​លើស​ការ​រំពឹង​ទុក

ទូរសព្ទ​កំពូល​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន​ Samsung ​ហាក់​បាន​ទទួល​ផល​វិជ្ជមាន​​គួរ​ឲ្យ​កត់​សម្គាល់​ពី​សំណាក់​អតិថិជន​នៅ​ជុំវិញ​ពិភពលោក។ បើ​តាម​របាយ​ការ​ជា​ច្រើន​ដែល​បាន​ផ្សព្វផ្សាយ​កន្លង​មក​បាន​បង្ហាញ​ថា​បិរមាណ​លក់​របស់​ ​ Galaxy S7/S7 Edge ​មាន​ការ​កើន​ឡើង​លើស​ពី​ការ​រំពឹង​ទុក។

 

បរិមាណ​នៃ​ការ​លក់​ Galaxy S7/S7 Edge កើន​ឡើង​លើស​ការ​រំពឹង​ទុក

 

តាម​ការ​ស្រាវជ្រាវ​របស់​ SamMobile ក្នុង​ប្រទេស​ចិន​បាន​បង្ហាញ​ថា​ Galaxy S7/S7 Edge ទំនង​ជា​ទទួល​បាន​ការ​កុម្ម៉ង់​ទុក​មុន​ច្រើន​ជាង​១០​លាន​គ្រឿង​ សម្រាប់​​ក្នុង​ប្រទេស​ចិន​ផ្ទាល់។ ដោយ​ឡែក​ខាង​​តំបន់​សភាព​​​អឺរ៉ុប​ឯ​ណោះ​វិញ​ការ​កុម្ម៉ង់​ទុក​មុន​លើ​ត្រកូល​ S7 ទាំង​ពីរ​កើន​ឡើង​ដល់​ទៅ​ ២៥០%​ ខ្ពស់​ជាង​​ការ​កុម្ម៉ង់​ទុក​មុន​លើ​ម៉ូដែល​ S6 កាល​ពី​ឆ្នាំ​ទៅ។

 

លើស​ពី​នេះ​ទៅ​ទៀត​ការ​លក់​ដំណាក់​កាល​ដំបូង​ក្នុង​ប្រទេស​ឥណ្ឌា​ដែល​បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​សុក្រ​ សប្ដាហ៍​កន្លង​ទៅ​​ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​ការ​កើន​ឡើង​លើស​ពី​ការ​រំពឹង​ទុក​ដូច​គ្នា។

 

ក្រុម​អ្នក​វិភាគ​ជឿជាក់​ថា​​ផល​វិជ្ជមាន​របស់​ S7/S7 Edge គឺ​ព្រោះ​តែ​​ Samsung​ បាន​នាំ​យក​នូវ​​រន្ធ​សម្រាប់​​​បន្ថែម​ SD Card ក៏​ដូច​ជា​មុខងារ​មិន​ជ្រាប​ទឹក​​ត្រឡប់​មក​វិញ៕​​​​​​​​​​​​​​​​​​​​

 

​ 
ចុច​អាន៖ បើក​ឆាក​ភ្លាម អតិថិជន​​​កកកុញ​​តម្រង់​ជួរ​ទិញ Galaxy S7/S7 Edge

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ SamMobile, GSMArena​​​​​​​​​​​​​