ទីបំផុត​ iOS 9.3 ដាក់​ឲ្យ​ប្រើ​​ផ្លូវ​ការ​ជា​មួយ​មុខងារ​ថ្មី​ជួយ​ការពារ​ភ្នែក​

បន្ទាប់​ពី​ចំណាយ​ពេល​ធ្វើ​ការ​តេស្ត​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចុង​ក្រោយ iOS 9.3 អស់​រយៈ​ពេល​រាង​​យូរ​ដែរ​ ​ទី​បំផុត​ក្រុមហ៊ុន​ Apple បាន​ដាក់​ឲ្យ​អ្នក​​ប្រើ​ប្រាស់​ទាញ​យក​មក​ដំឡើង​លើ​ទូរសព្ទ​បាន​ជា​ផ្លូវ​ការ​ហើយ។

 

ទីបំផុត​ iOS 9.3 ដាក់​ឲ្យ​ប្រើ​​ផ្លូវ​ការ​ជា​មួយ​មុខងារ​ថ្មី​ជួយ​ការពារ​ភ្នែក​

 

មុខងារ​ដ៏​ពិសេស​ថ្មី​​មួយ​ក្នុង​ចំណោម​មុខងារ​ទាំង​ឡាយ​ដែល​មាន​នៅ​លើ​ iOS 9.3 នេះ​គឺ​ Night Shift ដែល​វា​អាច​ជួយ​ការពារ​ភ្នែក​របស់​អ្នក​ប្រើ​ប្រាស់​ពី​ពន្លឺ​​អេក្រង់​​ទូរសព្ទ​ ឬ​ iPad។ មុខងារ​នេះ​ដំណើរ​ការ​ដោយ​វា​ជួយ​កាត់​​​បន្ថយ​បរិមាណ​ពន្លឺ​ពណ៌​ខៀវ​ដែល​ចាំង​ចេញ​ពី​អេក្រង់​​ទូរសព្ទ​ ឬ​ iPad ដែល​ប៉ះពាល់​ដល់​​ភ្នែក។
 
ទីបំផុត​ iOS 9.3 ដាក់​ឲ្យ​ប្រើ​​ផ្លូវ​ការ​ជា​មួយ​មុខងារ​ថ្មី​ជួយ​ការពារ​ភ្នែក​
 
បន្ទាប់​ពី​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS រួច​អ្នក​អាច​​ប្រើ​ប្រាស់​មុខងារ​នេះ​​ដោយ​ចូល​តាម​រយៈ​ Control Center ឬ​ចូល​ទៅ​កាន់​ Settings → Display & Brightness → Night Shift។ មុខងារ​នេះ​ដែរ​អាច​កំណត់​ឲ្យ​វា​ដំណើរ​ការ​​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ពេល​កំណត់​ណា​មួយ​ផង​ដែរ។ បញ្ជាក់​ថា​មុខងារ​នេះ​មាន​តែ​នៅ​លើ​ស៊េរី​ទូរសព្ទ​​ iPhone 5s ឡើង​ទៅ​តែ​ប៉ុណ្ណោះ៕

 

ចុច​អាន៖ iPad Pro ស៊េរី​ថ្មី​ទំហំ​តូច​ជាង​មុន​ តែ​សមត្ថភាព​នៅ​ខ្លាំង​ក្លា​ដដែល​​​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ iDownloadBlog​​​​​​​​​​​​​