​អាមេរិក​ងាក​មក​ប្រើ​យន្តហោះ​ចាស់ៗ​ ​ព្រោះ​ចង់​សន្សំ​ប្រាក់​

ក្រោយ​បញ្ឈប់​ការ​ហោះ​ហើរ​ជាង​ ​២០ឆ្នាំ​ ​យន្ត​ហោះ​ប្រភេទ​ ​OV-10​ ​ត្រូវ​បាន​យោធា​អាមេរិក​យក​មក​ហោះ​ហើរ​សាជា​ថ្មី​ក្នុង​ប្រតិបត្តិការ​កម្ទេច​ក្រុម​ ​ISIS​ ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ និងស៊ីរី។​

 

​អាមេរិក​ងាក​មក​ប្រើ​យន្តហោះ​ចាស់ៗ​ ​ព្រោះ​ចង់​សន្សំ​ប្រាក់​

 
OV-10​ ​​ជា​យន្ត​ហោះ​ចម្បាំង​ដែល​អាមេរិក​ធ្លាប់​ប្រើប្រាស់​ក្នុង​សម័យ​សង្គ្រាម​ឥណ្ឌូចិន​ ​ហើយ​ពួក​វា​ត្រូវ​បាន​គេ​បញ្ឈប់​ការ​ហោះ​ហើរ​លើក​ចុង​ក្រោយ​គឺ​ក្នុង​ឆ្នាំ​ ​១៩៩៥​។​ ​ចំពោះ​មូល​ហេតុ​ដែល​អាមេរិក​ងាក​មក​ដាក់​ឲ្យ​ហោះហើរ​​ឡើង​វិញ​ ​ព្រោះ​វា​​​ចំណាយតិច​​សម្រាប់​ការ​ហោះ​ហើរ​ ​ដោយ​ក្នុង​មួយ​ម៉ោង​ ​OV-10​ ​ទាមទារ​ការ​ចំណាយ​ត្រឹមតែ​ ​១០០០ដុល្លារ​តែប៉ុណ្ណោះ​ ​ខណៈ​យន្តហោះ​ប្រភេទ​ ​F-15​ ​​ចំណាយ​ដល់​ទៅ​ ​៤ម៉ឺនដុល្លារ​​ក្នុង​រយៈ​ពេល​ដូច​គ្នា​ (មិន​ទាន់​គិត​បញ្ចូល​តម្លៃ​គ្រាប់​ដែល​ប្រើ​)​។​
 
​អាមេរិក​ងាក​មក​ប្រើ​យន្តហោះ​ចាស់ៗ​ ​ព្រោះ​ចង់​សន្សំ​ប្រាក់​
 
ក្នុង​នោះ​ដែរ​យន្ត​ហោះ​ភេទ​ ​OV-10​ ​នេះ​អាច​នឹង​ត្រូវ​ប្រើ​សម្រាប់​ជំនួស​តំណែង​របស់​យន្តហោះ​ A-10 ផង​ដែរ​៕​
 

This Vietnam-Era Warplane Is Helping Fight ISISThe United States Air Force considers replacing the A-10 Warthog with the OV-10 to aid the fight against #ISIS. http://voc.tv/14JQHoo

Posted by Vocativ on Monday, March 21, 2016

 
អានបន្ត ៖ គម្រោង​បង្ហោះ​ផ្កាយរណប​​ប្រទេស​កម្ពុជា​ ទៅ​មិន​ទាន់​រួច
 
ប្រែ​សម្រួល ៖ រដ្ឋ
ប្រភព ៖ vocative