Workstation​ ​និង​ ​Desktop​ ​ធម្មតា​ខុស​គ្នា​ដូចម្ដេច ?

ជា​ទូទៅ​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​មួយ​ចំនួន​ប្រហែល​មិន​បាន​ចាប់​អារម្មណ៍​ទេ​ថា​អ្វី​ទៅ​ជា​ ​Workstation​ ដោយ​ពួក​គេ​តែង​ច្រឡំ​ថាវា​ជា​​ ​Desktop​ ​ធម្មតា​ តែ​មាន​សមត្ថភាព​ដំណើរការ​ខ្លាំង​។​ ​

Workstation​ ​និង​ ​Desktop​ ​ធម្មតា​ខុស​គ្នា​ដូចម្ដេច ?

Workstation

 

តែ​តាម​ពិត​ទៅ​កុំព្យូទ័រ​ដែល​ជា​ប្រភេទ​ ​Workstation​ ​គឺ​វា​ផ្ទុយ​ស្រឡះ​ពី​ ​Desktop​ ​ធម្មតា​ត្រង់​ចំណុច​មួយ​ចំនួន​ដូច​ជា​ ​Workstation​ ​មាន​បំពាក់​នូវ​ប្រព័ន្ធ​ ​ECC RAM ​ដែល​ជា​មុខ​ងារ​ត្រួត​ពិនិត្យ​ ​និង​ថែទាំ​ RAM​ ​ហើយ​ទោះ​ជា​ ​RAM​ ​មាន​បញ្ហា​ក៏​វា​មិន​ធ្វើ​ឲ្យ​មាន​ការ​រអាក់រអួល​អ្វី​ចំពោះ​ ​Workstation​ ​ដែរ​។​ លើស​ពី​នេះ​ ​Workstation​ ​គឺ​មាន​បំពាក់​នូវ​មុខ​ងារ​មួយ​ទៀត​គឺ​ ​RAID ​ដែល​ជា​មុខងារ​សម្រាប់​ថែ​ទាំ​នូវ​ HDD​ ​របស់​កុំព្យូទ័រ​ ​និង​រៀប​ចំ​ទិន្នន័យ​ឲ្យ​មាន​សុវត្ថិភាព​។​ ដោយ​មុខ​ងារ​ទាំង​នោះ​គឺ​ ​Desktop​ ធម្មតា​មិន​មាន​ឡើយ​។​

Workstation​ ​និង​ ​Desktop​ ​ធម្មតា​ខុស​គ្នា​ដូចម្ដេច ?

​​​​​​​​​​​​​​​​​​

Desktop ធម្មតា

 

ចំពោះ​ការ​ប្រើប្រាស់​ ​កុំព្យូទ័រ​ ​Desktop​ ​ធម្មតា​គឺ​សក្ដិសម​បំផុត​ជា​មួយ​ការងារ​ប្រភេទ​រដ្ឋបាល​ទូទៅ​ ​ខណៈ​ ​កុំព្យូទ័រ​ ​Workstation​ ​គឺ​សម្រាប់​ការងារ​ដែល​ទាមទារ​ប្រតិបត្តិការ​ខ្ពស់​ដូច​ជា​ការ​គូស​ប្លង់​ វិភាគ​ទិន្នន័យ​ ​និង​ការងារ​កាត់​ត​ ​ជា​ដើម​៕​

 

អាន​បន្ត​ ​៖​ ផលិត​ផល​ Apple ​៩​ប្រភេទ ដែល​អ្នក​អាច​មិន​ដែល​ឃើញ

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​

​ប្រភព​ ​៖​ ​lineshapespace