អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​សន្យា ជួយ​កំណែទម្រង់​ការបោះឆ្នោត​ និង​ការ​ធ្វើ​វិមជ្ឈការ និង​វិសហ​ម​ជ្ឈកា​ នៅ​កម្ពុជា​

អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​សន្យា ជួយ​កំណែទម្រង់​ការបោះឆ្នោត​ និង​ការ​ធ្វើ​វិមជ្ឈការ និង​វិសហ​ម​ជ្ឈកា​ នៅ​កម្ពុជា​

​ភ្នំពេញ ​៖ អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន បាន​ជួយ​កម្ពុជា​នៅក្នុង​ការ​អភិវឌ្ឍ​ប្រទេស តាមរយៈ​ការ​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅ​កម្ពុជា​ប្រកបដោយ​គុណភាព ​និង​សន្យា ជួយ​កម្ពុជា​លើ​ការ​កំ​ណែ​ទម្រង់​ការបោះឆ្នោត​ និង​ការ​ធ្វើ​វិមជ្ឈការ និង​វិសហ​មជ្ឈការ។​

ការ​សន្យា​របស់ លោក Masakazu Hamachi បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ជាមួយ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ល្ងាច​ថ្ងៃទី​២១ ខែមីនា នា​ទីស្ដីការក្រសួង​។​

លោក Masakazu Hamachi អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​បាន​មានប្រសាសន៍ថា ជប៉ុន​ប្ដេជ្ញា​ជួយ​កម្ពុ​ជា​នៅក្នុង​ការ​អភិវឌ្ឍ​ប្រទេស តាមរយៈ​ការ​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅ​កម្ពុជា​ប្រកប​ដោយ​គុណភាព​។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​ពីមុន​រហូត​មកដល់​ពេល​បច្ចុប្បន្ន​នេះ គឺ​ចង់​ជួយ​កម្ពុ​ជា​។ ដំណាក់កាល​ចុងក្រោយ​នេះ​គឺ​ជប៉ុន​ចង់​ជួយ​កម្ពុជា​ធ្វើការ​ធ្វើ​វិមជ្ឈការ និង​វិសហ​មជ្ឈការ ជា​ពិ​សេស​ការ​ធ្វើ​កំណែទម្រង់ ​រួម​នឹង​លើ​ការងារ​ធ្វើ​កំណែ​ទម្រង់​បោះឆ្នោត​។​

អនុរដ្ឋមន្ត្រី​ការ​បទេស​ជប៉ុន បាន​សរសើរ​ចំពោះ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ដែល​អនុ​រដ្ឋមន្ត្រីការបរទេស​រូប​នេះ​ចាត់ទុកថា វា​នឹង​ធ្វើ​ឲ្យ​កម្ពុជា​កាន់តែ​ទទួល​នូវ​ការ​វិនិយោគ​ពី​វិនិយោគិន​ជប៉ុន​កាន់តែ​ច្រើនឡើង​។​ ជា​ការ​ឆ្លើយតប​សម្ដេច​ក្រឡាហោម ស ខេង បាន​វាយតម្លៃ​ខ្ព​ស់​ចំពោះ​ការ​លើក​ឡើង​របស់​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន ដោយ​សម្ដេច​ចាត់ទុកថា ការ​លើ​ក​ឡើង​នេះ​ប្រកបដោយ​លក្ខណៈ​វិជ្ជមាន​។​

នៅក្នុង​ជំនួប​នោះ​សម្ដេច​ក្រឡាហោម ស ខេង បាន​ស្វាគមន៍​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ជប៉ុន ដែល​ចង់​ជួយ​លើ​ការងារ​វិមជ្ឈការ និង​វិសហ​មជ្ឈការ ពិសេស​ការងារ​នានា​ទាក់ទង​នឹង​ការ​បោះ​ឆ្នោ​ត​នៅ​កម្ពុជា។ សម្ដេច​ក្រឡាហោម ស ខេង បន្ត​ថា ការ​ចូល​រួម​ចំណែក​របស់​ជប៉ុន​ផ្តល់​ជំនួយ​ការ​ប​ណ្តុះ​បណ្ដាល មន្ត្រី​រដ្ឋបាល​នៅ​ថ្នាក់ក្រោម​ជាតិ គឺជា​ការងារ​សំខាន់ សម្រាប់​អនុវត្ត​ការងារ​ ដែល​ថ្នាក់​ជាតិ​បាន​ផ្ទេរ​ប្រគល់​មុខងារ​អំណាច និង​ធនធាន​ទៅ​ឲ្យ​រដ្ឋបាល​នៅ​ថ្នាក់ក្រោម​ជាតិ​មាន​ប្រសិទ្ធ​ភាព ហើយ​ការ​ជួយ​នោះ បាន​ធ្វើ​ឡើង​ស្រប​ដែល​កម្ពុជា​កំពុង​បាន​បង្កើត​វិទ្យាស្ថាន​អភិវឌ្ឍន៍​ធន​ធាន​មនុ​ស្ស​មួយ​នៅ​តាម​បណ្ដា​ខេត្ត​រាជធានី សម្រាប់​ការ​បណ្តុះបណ្តាល​មន្ត្រី​នៅ​ថ្នាក់ក្រោម​ជាតិ មាន​វិវត្ត​និង​អនុវត្ត​ការងារ​ប្រកបដោយ​គុណភាព ​និង​ប្រសិទ្ធភាព​៕