កប៉ាល់​ទេសចរណ៍​នាំ​ភ្ញៀវ​បរទេស​ជិត​២.០០០​នាក់​ចូល​ចត​មួយថ្ងៃ ​នៅ​ខេត្ត​ព្រះសីហនុ

កប៉ាល់​ទេសចរណ៍​នាំ​ភ្ញៀវ​បរទេស​ជិត​២.០០០​នាក់​ចូល​ចត​មួយថ្ងៃ ​នៅ​ខេត្ត​ព្រះសីហនុ



ព្រះសីហនុ ៖ កប៉ាល់​ទេសចរណ៍​បរទេស​ឈ្មោះ​VOLENDAM​ បាន​នាំ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ជិត​២.០០០​នាក់ ចូល​ចត​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃ​ទី​២២​មីនា ​ដើម្បី​ធ្វើ​ទស្សនកិច្ច​មួយថ្ងៃ​នៅ​លើ​ទឹកដី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក​វរសេនីយ៍ឯក ស៊ា​ង ឡេង ប្រធាន​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះ​សីហនុ​បាន​ឲ្យ​ដឹង​ថា កប៉ាល់​ទេសចរណ៍ VOLENDAM សញ្ជាតិ Netherland មាន​បណ្ដោយ ២៣៧,៩ ទទឹង​៣៤,៤៥ ជម្រៅ​ទឹក​៨​ម៉ែត្រ បាន​នាំ​ភ្ញៀវ​ទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ជិត​២,០០០​នាក់ ក្នុង​នោះ​មាន​ភ្ញៀវ​ទេសចរ​ចំនួន​១.៣៦៧​នាក់ ស្រី​៧២៥​នាក់ មាន​៣៨​សញ្ជាតិ​ផ្សេងគ្នា និង​មាន​នាវិក​សរុប​ចំនួន​៦១៥​នាក់ ស្រី​៨៨​នាក់ មាន​២៩​សញ្ជាតិ​។

​លោក​ ស៊ា​ង​ ឡេង បាន​ឲ្យ​ដឹង​ទៀត​ថា កប៉ាល់​ទេសចរណ៍ VOLENDAM បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ ចូល​ចត​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ មាន​គម្រោង​ធ្វើដំណើរ​ចាក​ចេញពី​ប្រទេស​កម្ពុជា​ឆ្ពោះ​ទៅ​កាន់​ប្រទេស​វៀតណាម នៅ​វេលា​ម៉ោង​២៣​ល្ងាច​ថ្ងៃ​ដដែល។

លោក​ប្រធាន​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា ​ភ្ញៀវ​ទេសចរ​បរទេស​បាន​ធ្វើ​ដំណើរ​តាម​កប៉ាល់​ចូល​ចត​តាម​ច្រក​កំពង់ផែ​សមុទ្រ​ខេត្ត​ព្រះសីហនុ​ដើម​ឆ្នាំ​២០១៦​ មានការ​កើន​ឡើង​ជា​បន្តបន្ទាប់។​ នេះ​ដោយសារ​តែ​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព សុវត្ថិភាព ពិសេស​ខេត្ត​ព្រះសីហនុ​មានការ​អភិវឌ្ឍ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​មានការ​រីកចម្រើន ម្យ៉ាង​ទៀត​ខេត្ត​ព្រះសីហនុ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ មាន​ឆ្នេរ​ខ្សាច់​សរ​ស្អាត ខ្យល់​អាកាស​បរិសុទ្ធ សក្ដិសម​ជា​តារា​រះ​នា​ទិសនិរតី ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ខេត្ត​ព្រះសីហនុ ជា​ប៉ូល​សេដ្ឋកិច្ច​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ច្រើន ក្រៅពី​តំបន់​ទេសចរ ខេត្ត​ព្រះសីហនុ ក៏​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគិន​មក​រក​ស៊ី​បណ្ដាក់ទុន ព្រម​ទាំង​មាន​កោះ​ជាច្រើន​កំពុង​ត្រូវ​បាន​វិនិយោគ​ខាង​វិស័យ​ទេសចរណ៍​ផង​ដែរ។

ម្យ៉ាងទៀត បញ្ហា​បរិស្ថាន អនាម័យ ជា​ចំណុច​សំខាន់​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មកលេង​កម្សាន្ត​នៅ​ខេត្ត​តំបន់​ឆ្នេរ​មានការ​កើន​ឡើង ជាពិសេស​ប្រជាពលរដ្ឋ​មានការ​ទទួល​ស្វាគមន៍​យ៉ាង​រួសរាយ​រាក់ទាក់ ជា​កត្តា​ទាក់ទាញ​យ៉ាង​សំខាន់ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មកលេង​កម្សាន្ត​កាន់​តែ​ច្រើន​ថែមទៀត៕ កប៉ាល់​ទេសចរណ៍​នាំ​ភ្ញៀវ​បរទេស​ជិត​២.០០០​នាក់​ចូល​ចត​មួយថ្ងៃ ​នៅ​ខេត្ត​ព្រះសីហនុ
កប៉ាល់​ទេសចរណ៍​នាំ​ភ្ញៀវ​បរទេស​ជិត​២.០០០​នាក់​ចូល​ចត​មួយថ្ងៃ ​នៅ​ខេត្ត​ព្រះសីហនុ

កប៉ាល់​ទេសចរណ៍​នាំ​ភ្ញៀវ​បរទេស​ជិត​២.០០០​នាក់​ចូល​ចត​មួយថ្ងៃ ​នៅ​ខេត្ត​ព្រះសីហនុ

កប៉ាល់​ទេសចរណ៍​នាំ​ភ្ញៀវ​បរទេស​ជិត​២.០០០​នាក់​ចូល​ចត​មួយថ្ងៃ ​នៅ​ខេត្ត​ព្រះសីហនុ