បើក​កិច្ចប្រជុំ​ការងារ​សរុប​របស់​សាលា​រាជធានី មុន​ពេល​ចាកចេញ​ទៅ​បំពេញ​ទស្សនកិច្ច​ នៅ​ប្រទេ​ស​ជប៉ុន​នា​ថ្ងៃ​២៤​មីនា​នេះ​

បើក​កិច្ចប្រជុំ​ការងារ​សរុប​របស់​សាលា​រាជធានី មុន​ពេល​ចាកចេញ​ទៅ​បំពេញ​ទស្សនកិច្ច​ នៅ​ប្រទេ​ស​ជប៉ុន​នា​ថ្ងៃ​២៤​មីនា​នេះ​

ភ្នំពេញ ​៖ គណៈប្រតិភូ​សាលា​រាជធានី​ភ្នំពេញ ដឹក​នាំ​ដោយ​ លោក ប៉ា សុជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី​២៤ ខែមីនា ដល់ ​ថ្ងៃទី​៣០ ខែ​មីនា ​ខាងមុខនេះ​នឹង​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​ទី​ក្រុង​ចំនួន​២ គឺ​ទីក្រុង​តូ​ក្យូ និង​ទីក្រុង​គី​តា​គ្យូ​ស្សូ ហើយ​នៅមុន​ពេល​នៃ​ការ​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​នេះ លោក​អភិបាល​រាជធានី នៅ​ព្រឹក​ថ្ងៃទី​២២ ខែមីនា​នឹង​កោះ​អញ្ជើញ​មន្ត្រី​ពាក់ព័ន្ធ​មួ​យ​ចំនួន​មក​ធ្វើការ​ប្រជុំ​ ដើម្បី​លើកយក​នូវ​បញ្ហា​សេសសល់​មក​ពិនិត្យ​ និង​ពិភាក្សា​សម្រេច ដើម្បី​ជំរុ​ញ​ឲ្យ​ការងារ​នោះ​ដំណើរការ​ទៅមុខ ទោះបី​ថ្នាក់ដឹកនាំ​សាលា​រាជធានី មិន​មាន​វត្តមាន​នៅ​រាជ​ធានី​ភ្នំពេញ​ក្តី​។​

លោក ប៉ា សុជាតិ​វង្ស​ បាន​មានប្រសាសន៍​លើក​ឡើង​ថា ក្នុង​កិច្ចប្រជុំ​នេះ​មាន​៣​ចំណុច​សំខាន់ ក្នុង​នោះ​ទី​១ គឺ​ការរៀបចំ​បើក​សម្ពោធ​អគារ​រដ្ឋបាល​កម្ពស់១២​ជាន់​,​ ចំណតរថយន្ត​ក្រោម​ដី​ចំណុះ​៣០០​គ្រឿង​,​ ហេដ្ឋារចនាសម្ពន្ធ​ក្រៅ​អគារ រួម​ទាំង​គ្រឿង​បរិក្ខារ​បំពាក់​ផ្សេងៗ ដែល​គ្រោង​នឹង​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​០៥ ខែ​មេសា ខាងមុខនេះ ក្រោម​អធិបតីភាព​សម្ដេច​អគ្គ​មហា​សេ​នាបតី​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។​

លោក មាន ចាន់​យ៉ា​ដា នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃទី​០៥ ខែ​មេ​សា​នៃ​ពិធី​បើក​សម្ពោធ​អគារ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​នោះ​នឹង​មាន​មន្ត្រីរាជការ​ថ្នាក់​ជាតិ ​និង​ថ្នាក់ក្រោម​ជាតិ​ចំនួន​៣០០០​នាក់​ចូលរួម ហើយ​ក្នុង​ពិធី​នោះ​គឺ​តម្រូវ​ឲ្យ​មន្ត្រី​ ដែល​ត្រូវ​ចូលរួម​ត្រូវ​ស្លៀ​ក​សំលៀកបំពាក់​ទៅតាម​ឯកសណ្ឋាន​របស់​អង្គភាព​ខ្លួន។ ​ក្នុង​នោះ​ប្រធាន​ភូមិ​ទាំង​ជាង​៩០០​នាក់​ក៏​ត្រូវ​ចូលរួម​ផង​ដែរ ដោយ​ស្លៀកពាក់​ឯកសណ្ឋាន​១​កំប្លេ ដែល​សាលា​រាជធានី​ភ្នំពេញ​ចេញ​ថវិកា​កាត់​ឲ្យ។​ ទី​២ បាន​ផ្ដោត​លើ​ការស្ថាបនា​ការពង្រីក​ផ្លូវជាតិ​លេខ​៤ ចាប់ពី​រង្វង់​មូល​ចោមចៅ រហូតដល់​ផ្លូវ​កប់​ស្រូវ ការ​កសាង​សួនច្បារ​កណ្ដាល រួម​នឹង​ការ​កសាង​ស្ពាន​ថ្មើរជើង​ឆ្លងកាត់​ផ្លូវ​នេះ​នៅ​ចំណុច​វិ​ទ្យា​​ល័យ​ជំពូវ័ន្ត​ចំនួន​១​កន្លែង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ពិសេស​សិស្សានុសិស្ស​មាន​ឆ្លងកាត់​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ទី​៣ កិច្ចប្រជុំ​នេះ​ផ្ដោត​ទៅលើ​ការ​កសាង​សួនច្បារ​មុខ​វត្ត​បទុមវតី​ឲ្យ​កាន់​តែ​មាន​សោភណភាព​ស្រស់បំព្រង​បន្ថែម​ទៀត ដោយមាន​ជា​សួន​កម្សាន្ត កន្លែង​សម្រាប់​ប្រគំ​តន្ត្រី​ និង​ការ​កែ​សម្រួល​ស្តូប​វៀង​ណា​ម​ជាដើម​៕​