ប្រធាន​សន្តិសុខ​រោងចក្រ​ម្នាក់ ចាប់​រំលោភ​កូន​ចៅ​ខ្លួន​ឯង យ៉ាង​ព្រៃ​ផ្សៃ

ប្រធាន​សន្តិសុខ​រោងចក្រ​ម្នាក់ ចាប់​រំលោភ​កូន​ចៅ​ខ្លួន​ឯង យ៉ាង​ព្រៃ​ផ្សៃ



កណ្ដាល​ ៖ លោក ​ឯក ស៊ុន​រស្មី ​ព្រះ​រាជអាជ្ញា​រង​សាលាដំបូង​ខេត្តកណ្តាល​កាលពី​ព្រលប់​ថ្ងៃ​ទី​២១ ​ខែ​មីនា ​ឆ្នាំ​២០១៦ ​បាន​បញ្ជា​ឲ្យ​មន្ត្រី​នគរបាល​យុត្តិធម៌​ស្រុក​ស្អាង​ខេត្ត​កណ្ដាល​ធ្វើការ​ឃាត់ខ្លួន​ប្រ​ធាន​សន្តិសុខ​រោងចក្រ​ម៉េង​យ៉ាន់ ២​រូប ​ជនជាតិ​ចិន​១​រូប ​ខ្មែរ​១​រូប ​ពាក់ព័ន្ធ​នឹង​បទល្មើស​ចាប់រំលោភ​កូនចៅ​ខ្លួនឯង ​(​សន្តិសុខ​ដូចគ្នា​) ​បន្ទាប់ពី​បាន​បើក​ការ​ស៊ើប​អង្កេត​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការ​ដា​ក់​បន្ទុក​។

លោក​វរសេនីយ៍ សេង សុជាតិ​ អធិការ​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា​ ហេតុការណ៍​បទល្មើស​ចាប់​រំលោភ​សេពសន្ថវៈ​នេះ​កើតឡើង​នៅ​ថ្ងៃទី​២០​ ខែ​មីនា ឆ្នាំ​២០១៦​កាល​ពី​វេលា​ម៉ោង​១៣​នៅ​​​ក្នុង​រោង​ចក្រ ​ម៉េង​តុង ម៉េង​យ៉ាន់ ហៅ​រោងចក្រ​ដើម​ខ្វិត ស្ថិត​ក្នុង​​ភូមិលេខ​៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​ក​ណ្ដាល​។​

ជនរងគ្រោះ​មាន​ ឈ្មោះ ព ល ដ អាយុ​១៩​ឆ្នាំ ស្នាក់នៅ​ផ្ទះ​ជួល​ភូមិ​លេខ​៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ សន្តិសុខ BPD។ ចំណែក​ជនល្មើស ០២​នាក់​ ត្រូវ​ឃាត់ខ្លួន​ ទី​១-​ឈ្មោះ សៀ ស៊ា​វ​ស៊ាន Xieshao Xuan ភេទ​ប្រុស អាយុ៣៧ឆ្នាំ ជនជាតិ​ចិន មុខរបរ​ប្រធាន​សន្តិសុខ​រោងចក្រ ម៉េង​យ៉ាន់​។​ ទី​២-​ឈ្មោះ យូ សុភ័ក្រ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ប្រធា​ន​សន្តិសុខ​រោង​ចក្រ​ម៉េង​យ៉ាន់​ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានីភ្នំពេញ​។

បើ​យោង​តាម​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​ និង​ការ​ស៊ើប​អង្កេត​របស់​សមត្ថកិច្ច​ជំនាញ​លោក​អធិកា​រ​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០១៦ វេលា​ម៉ោង១៣ ​ឈ្មោះ យូ សុភ័​ក្រ បាន​មក​ហៅ​ជន​រងគ្រោះ​ដោយ​ប្រាប់​ថា​ ចិន ​ឈ្មោះ សៀ ស៊ា​វ​ស៊ាន​ ហៅ​ឲ្យ​ទៅ​ជួប​ ពេលនោះ​អ្ន​ក​ទាំងពីរ​ក៏​ទៅ​ជួប​ ឈ្មោះ សៀ ស៊ា​វ​ស៊ាន ​ក្នុង​ការិយាល័យ​ ដោយ​ជនរងគ្រោះ​មិន​ចេះ​និយាយ​ភា​សា​ចិន ត្រូវ​ ឈ្មោះ​ យូ ​សុភ័ក្រ​ ជា​អ្នក​បក​ប្រែ​ឲ្យ ដោយ​ប្រាប់​ជនរងគ្រោះ​ថា​ ចិន​ស្រលាញ់ ហើយ​សុំ​ដេក​ជាមួយ មួយ​យប់ ​តែ​ជនរងគ្រោះ​មិន​ព្រម រួច​ក៏​បបួល​ទៅ​ដើរលេង​នៅ​ក្លិប​វិញ​ តែ​ជនរងគ្រោះ​នៅ​តែ​មិន​ព្រម ឈ្មោះ យូ​ សុភ័ក្រ ក៏​និយាយ​ទៅកាន់​ជនរងគ្រោះ​ទៀត​ថា ​គេ​ធំ ​បើ​យើង​ធ្វើ​ប្រពន្ធ​គេ យើង​ធំ​ជាង​គេ រួច​ ឈ្មោះ យូ សុភ័ក្រ​ ក៏​ចាប់​ថើប​ជនរងគ្រោះ ​ហើយ​ដើរចេញ​ក្រៅ​ការិយាល័យ​ឆ្លៀត​ពេលនោះ​ ឈ្មោះ សៀ ស៊ាវ​ស៊ាន​ បាន​អូស​ដៃ​ជនរងគ្រោះ​ចូលក្នុង​បន្ទប់​របស់​ខ្លួន ​ចាប់​ច្របាច់.ក រួច​ផ្ដួល​ទៅលើ​គ្រែ ​ហើយ​ធ្វើ​សកម្មភាព​ចាប់​រំលោភ​បានសម្រេច​តែម្ដង។ រំលោភ​រួច ​ឈ្មោះ ​សៀ ស៊ា​វ​ស៊ាន បាន​គំរាម​ដោយ​ធ្វើ​កាយវិការ​របៀប​អារ.ក ហើយ​បាន​ធ្វើ​សកម្មភាព​អសីលធម៌​ទៅ​លើ​នាង​រ​យៈ​ពេល​ម៉ោង​៤ ទើប​ឲ្យ​ចេញ​ទៅ​វិញ។

លោក​អធិការ​បាន​បញ្ជាក់​ថា​ បន្ទាប់​ពី​ជំនាញ​បាន​បើក​ការ​ស៊ើប​អង្កេត​យក​ចម្លើយ​​ជនរងគ្រោះ​ និង​ការ​សាកសួរ​ជនសង្ស័យ​ទាំងពីរ​ចប់​សព្វ​គ្រប់​ហើយ​នោះ ក៏​បាន​​រាយការណ៍​ជូន​លោក​ស្នងការ និង​ស្នងការ​រង​។ ហើយ​នៅ​វេលា​ម៉ោង​១៧​និង​២៥​នាទី​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០១៦ លោក ឯក ស៊ុន​រស្មី ព្រះ​រាជ​អាជ្ញា​រង​សាលាដំបូង​ខេត្តកណ្តាល បាន​បញ្ជា​ឲ្យ​ឃាត់ខ្លួន​ ឈ្មោះ យូ សុ​ភ័​ក្រ ​រីឯ​ ឈ្មោះ​ សៀ ស៊ាវ​ស៊ាន ត្រូវ​បាន​​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង២០និង៤០នាទី​ ដើម្បី​ប្រមូល​ផ្តុំ​សំណុំរឿង​តាម​នីតិ​វិធី​៕

ប្រធាន​សន្តិសុខ​រោងចក្រ​ម្នាក់ ចាប់​រំលោភ​កូន​ចៅ​ខ្លួន​ឯង យ៉ាង​ព្រៃ​ផ្សៃ

ប្រធាន​សន្តិសុខ​រោងចក្រ​ម្នាក់ ចាប់​រំលោភ​កូន​ចៅ​ខ្លួន​ឯង យ៉ាង​ព្រៃ​ផ្សៃ