លួច​លេង​អាប៉ោង​ក្នុង​ព្រៃ​ត្រូវ​ប៉ូលិស​ចាប់​បាន​មេ​២​នាក់​បញ្ជូន​ទៅ​តុលាការ

លួច​លេង​អាប៉ោង​ក្នុង​ព្រៃ​ត្រូវ​ប៉ូលិស​ចាប់​បាន​មេ​២​នាក់​បញ្ជូន​ទៅ​តុលាការ



សៀមរាប ៖ កម្លាំង​អធិការ​ស្រុក​សូទ្រនិគម​ បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ទីតាំង​លេង​អាប៉ោង​ក្នុង​ព្រៃ​មួយ​កន្លែង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ រីឯ​អ្នកលេង​មួយ​ចំនួន​ទត​រត់​គេចខ្លួន​បាត់។

ហេតុការណ៍​ចុះ​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​នេះ​ធ្វើឡើង​នៅ​វេលា​ម៉ោង​១៤​និង​០០​នាទី​រសៀល​ថ្ងៃទី​២១​ ខែ​មីនា ឆ្នាំ​២០១៦​ស្ថិតនៅ​ភូមិ​ត្រាច​ពក​ឃុំ​ពពេល​ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប​។

លោក​វរសេនីយ៍ឯក ភឹងចិន្តា​រ៉េត នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២២​ ខែ​មីនា​ឆ្នាំ​២០១៦​ថា ករណី​ល្បែងស៊ីសង​ខុសច្បាប់​(​បៀរ អាប៉ោង​)​នេះ​គឺ​ចុះ​បង្ក្រាប​នៅ​ក្នុង​ខេត្ត​សៀមរាប​ឲ្យ​អស់ ដើម្បី​សមស្រប​ទៅ​និង​ច្បាប់ ស្តីពី​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច ដែល​មាន​ចែង​ក្នុង​ច្បាប់​។ លោក​បន្ត​ថា មេ​បៀរ​អាប៉ោង​និង​អ្នកលេង​ដែល​ត្រូវ​កម្លាំង​ជំនាញ​ធ្វើការ​ឃាត់ខ្លួន​បាន​ទាំង​២​នាក់​នៅ​ស្រុក​សូទ្រនិគម​នោះ​មាន ឈ្មោះ ឌិ​ត តន់​ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ​(​មេ​អា​ប៉ោង​)​មាន​ទីលំនៅ​ភូមិ​ស្ទឹង ឃុំ​សំរោង ស្រុក​សូត្រ​និគម ខេត្ត​សៀមរាប និង​ម្នាក់ទៀត​ឈ្មោះ ស្គន់ ឌុ​ង ហៅ​ឈាម ឌុ​ង ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​មុខរបរ​យោធា​នៅ​ប្រាសាទ​តា​មាន់​ត្រូវ​បាន​មេបញ្ជាការ​ឲ្យ​ចូលនិវត្តន៍​ព្រោះ​ជន​នេះ​មាន​ផ្ទុក​មេរោគ​អេដស៍ ហើយ​ឲ្យ​មក​ព្យាបាល​នៅផ្ទះ ដើម្បី​មើល​ជំងឺ ប៉ុន្តែ (​មក​ចូល​លេងបៀ អាប៉ោង​) មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​វត្ត ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្ត​សៀមរាប។ ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ព្រមទាំង​ដកហូត​បាន​វត្ថុតាង​រួម​មានៈ​គ្រាប់​អាប៉ោង​ចំនួន​១ គ្រាប់ ក្រដាសខាត់​ទំហំ​១៧​សង់ទីម៉ែត្រ​X៧​សង់ទីម៉ែត្រ និង​ប្រាក់​មួយ​ចំនួន​ផងដែរ​។

បច្ចុប្បន្ន​ជនសង្ស័យ​មេ​បៀរ​អាប៉ោង​ និង​អ្នកលេង​ទាំង​២​នាក់​ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃទី​២២​ ខែ​មីនា ​ឆ្នាំ​២០១៦​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់៕
លួច​លេង​អាប៉ោង​ក្នុង​ព្រៃ​ត្រូវ​ប៉ូលិស​ចាប់​បាន​មេ​២​នាក់​បញ្ជូន​ទៅ​តុលាការ