សាក្សី​រស់​បាន​ឆ្លើយ​សារភាព​អស់​ហើយ​នៅ​ក្នុង​វិបត្តិ​គ្រួសារ​ត្រកូល “​ខូវ ” ចាំ​មើល​តុលាការ​​​សម្រេច​យ៉ាងណា?

សាក្សី​រស់​បាន​ឆ្លើយ​សារភាព​អស់​ហើយ​នៅ​ក្នុង​វិបត្តិ​គ្រួសារ​ត្រកូល “​ខូវ ” ចាំ​មើល​តុលាការ​​​សម្រេច​យ៉ាងណា?

ភ្នំពេញ​ ៖​ នា​ថ្ងៃ​ទី​២៤ ​ខែ​មីនា ឆ្នាំ​២០១៦ ខាងមុខនេះ ​ចៅក្រម​តុលាការ​នឹង​ប្រកាស​សាលក្រម​ពី​ជោគវាសនា លោក​ឧកញ៉ា ខូវ ផល្លា​បុត្រ និង​លោកស្រី ឡាយ ហួង ថា​តើ​មាន​ពិរុទ្ធ​ដូច​ការ​ប្ដឹង​ចោទប្រកាន់​របស់​លោក​ ស៊ុន ចាន់ថុល ជា​បងថ្លៃ​របស់​ជនជាប់ចោទ​ទាំងពីរ​នាក់​ដែរ ឬ​ក៏​អត់ នៅ​ក្នុង​សំណុំរឿង​ប៉ុនប៉ង​ធ្វើឃាត​នោះ ?

ការពិត​ទាំងឡាយ​វា​បាន​បង្ហាញ​សាធារណជន និង​ចៅក្រម​តុលាការ​អស់ហើយ នៅក្នុង​សវនាការ​ជាច្រើនលើក ច្រើន​សា​នៅ​ចំពោះ​មុខ​ទាំង​ជនជាប់ចោទ ( លោកស្រី ឡាយ លោក ឧកញ៉ា ខូវ ផល្លា​បុត្រ គ្មាន​ខ្លួន )។ សាក្សី​បំភ្លឺ​ជាច្រើន​នាក់​នៅ​ក្នុង​សំណុំរឿង ​ទាំងមូល​ ក្នុង​នោះ​សាក្សី​ដែល​សំខាន់​បំផុត​គឺ​សាក្សី​ឈ្មោះ​ចាន់ សុខា ជា​អ្នក​បម្រើ​ផ្ទាល់​នៅ​ក្នុង​ផ្ទះ​លោក​ឧកញ៉ា​ ខូវ ជឺ​លី និង​ជា​មនុស្ស​តែ​ម្នាក់​គត់​ ដែល​មាន​ទំនាក់ទំនង​ក្នុង​សាច់រឿង​នៃ​អំពើ​បាបកម្ម​នេះ។

គេ​ថា​ធ្វើបុណ្យ បាន​បុណ្យ ធ្វើបាប បាន​បាប នៅ​លើ​លោក​នេះ​បាបកម្ម​ពិតជា​មាន​មែន ហើយ​មាន​ក្នុង​ជាតិ​នេះ​តែម្ដង មិនបាច់​ជាតិ​ក្រោយ។ យើង​ក្រឡេក​ទៅ​មើល​វិបត្តិ​នៅ​ក្នុង​គ្រួសារ​ត្រកូល ” ខូវ ” ទាំងមូល​តាំងពី​ដើម​ដល់​ចប់ សាច់រឿង​ក្រឡាប់​ចាក់​ដោយសារតែ​សម្ដី​សាក្សី​ឈ្មោះ​ចាន់ សុខា តែ​ម្នាក់​គត់ ដែល​ធ្វើ​ឲ្យ​គ្រួសារ​សេដ្ឋី ៥​ជំនាន់​មួយ​នេះ​បែកបាក់ ស្ទើរតែ​ភ្លេច​និយាយ​ពាក្យ​ថា​សុភមង្គល​ទៅ​ហើយ។

សាក្សី​ចាន់ សុខា ម្ដង​ឆ្លើយ ស ម្ដង​ឆ្លើយថា ខ្មៅ ឆ្វេង ស្ដាំ លើ ក្រោម តាមតែ​ខ្សែ​ញាក់ ធ្វើ​ឲ្យ​អ្នក​ស្ដាប់​វិលក្បុង តែ​ការពិត​នៅតែ​ពិត​មិន​អាច​ក្លែងបន្លំ​បាន​ឡើយ ហើយ​រឿង​នេះ​ទុក​ឲ្យ​តុលាការ​សម្រេច​តាមច្បាប់​ចុះ។

ដោយ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម ខាងក្រោម​នេះ​គឺជា​ចម្លើយ​បំភ្លឺ​របស់​សាក្សី ចាន់ សុខា នៅ​ក្នុង​សវនាការ​ ដែល​តុលាការ​លើក​យក​មក​អាន​ឲ្យ​អ្នក​ចូល​រួម​ស្ដាប់៕