​មិន​ដឹង​មាន​វិបត្តិ​អ្វី យក​ប្រេងម៉ាស៊ូត​៥​លីត្រ​ផឹក​សម្លាប់​ខ្លួន​ ​

​មិន​ដឹង​មាន​វិបត្តិ​អ្វី យក​ប្រេងម៉ាស៊ូត​៥​លីត្រ​ផឹក​សម្លាប់​ខ្លួន​ ​



ឧត្តរមានជ័យ ៖ កាលពី​វេលា​ម៉ោង​១៨​និង​៣០​នាទី ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៦ មាន​ករណី​អត្តឃាត មួយ​បាន​កើតឡើង​នៅ​ភូមិ​យាង​ខាងត្បូង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

សមត្ថកិច្ច​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មាន​ឈ្មោះ សង សេម ភេទ​ស្រី អាយុ​៣២​ឆ្នាំ រស់​នៅ​ភូមិ​យាង​ខាងត្បូង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង បាន​យក​ប្រេងម៉ាស៊ូត​ប្រហែល​៥​លីត្រ មក​ផឹក​ និង​ចាក់​លើ​ខ្លួន​បណ្ដាល​ឲ្យ​ស្លាប់​ដើម្បី​បញ្ចប់​ជីវិត​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់វែង កាលពី​វេលា​ម៉ោង​២២​និង​១៥​នាទី ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៦ ដោយ​មូលហេតុ​មាន​វិបត្តិ​ក្នុង​ក្រុម​គ្រួសារ​។​ សមត្ថកិច្ច​ប៉ូលិស​បាន​បន្ត​ទៀត​ថា ក្រោយពី​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​ទៅលើ​សាកសព​ជន​រង​គ្រោះ​រួច ក៏បាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕