តុលាការ​ឃុំខ្លួន​ប្តី​ប្រពន្ធ​ពីរ​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន

តុលាការ​ឃុំខ្លួន​ប្តី​ប្រពន្ធ​ពីរ​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន



ភ្នំពេញ ៖ មន្ត្រី​តុលាការ​ថ្លែង​ថា ប្តី​ប្រពន្ធ​ពីរ​នាក់ ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ កាលពី​ថ្ងៃ​ទី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦ ក្រោម​ការចោទប្រកាន់​ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ប្តី​ប្រពន្ធ​ពីរ​នាក់​នេះ​ ឈ្មោះ អិន រដ្ឋា អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ មាន​ទីលំនៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ និង​ប្រពន្ធ ឈ្មោះ ញ៉ឹម រដ្ឋា អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ។​

សមត្ថកិច្ច​បន្ត​ថា ជនសង្ស័យ​ទាំងពីរ​នាក់ ត្រូវ​បាន​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ ឃាត់ខ្លួន​ជាក់ស្ដែង​កាលពី​យប់​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លេខ​៣៥៧ ភូមិ​កណ្ដាល សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ។

ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ចាប់​យក​វត្ថុតាង​រួមមាន​ដូចជា ទី​១.ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០១​កញ្ចប់​ធំ​២៥​ក្រាម ,២.ទូរស័ព្ទ​ចំនួន​០២​គ្រឿង និង​៣.ម៉ូតូ​០១​គ្រឿង៕