គណៈកម្មការ​អន្តរក្រសួង ពិនិត្យ ​និង​វាយតម្លៃ​ទៅលើ​អចលនទ្រព្យ​របស់​រដ្ឋ​ ដែល​ប្រជាពលរដ្ឋ​អា​ស្រ័យ​ផល​

គណៈកម្មការ​អន្តរក្រសួង ពិនិត្យ ​និង​វាយតម្លៃ​ទៅលើ​អចលនទ្រព្យ​របស់​រដ្ឋ​ ដែល​ប្រជាពលរដ្ឋ​អា​ស្រ័យ​ផល​

​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦ លោក ប៉ា សុ​ជាតិ​វង្ស ​អភិបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​មួយ​ពាក់ព័ន្ធ​នឹង​ការបង្កើត​គណៈកម្មការ​អន្តរក្រសួង ​ដើម្បី​បើក​តំបន់​វិនិច្ឆ័យ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ​ ដែល​កំពុង​រស់នៅ​តាម​សហគមន៍​បណ្ដោះ​អាសន្ន​ ដែល​តាំ​ង​ទី​នៅ​លើ​ដី​ឯកជន​របស់​រដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ដែល​បច្ចុប្បន្ន​គឺ​ស្ថិត​នៅ​ក្នុង​ការពិនិត្យ ​និង​វាយតម្លៃ​ទៅលើ​អចលនទ្រព្យ​របស់​រដ្ឋ​ ដែល​ប្រជាពលរដ្ឋ​អាស្រ័យ​ផល និង​ប្រើប្រាស់​នៅ​លើ​ដី​ជាក់ស្តែង ហើ​យ​កិច្ចប្រជុំ​លំអិត និង​បច្ចេកទេស​ស្ថិត​នៅ​ក្នុង​ដំណាក់​ក្រោយៗ​ទៀត​។​

គណៈកម្មការ​អន្តរក្រសួង​នេះ ត្រូវ​បាន​តែងតាំង​សមាសភាព​ចំនួន​១៦​រូប ក្នុង​នោះ​រួមមាន ​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ គឺជា​ប្រធាន និង​រដ្ឋលេខាធិការ​នៅ​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ជា​សមាជិក​។​

លោក​អភិបាល​រាជធានី ក្នុង​កិច្ចប្រជុំ​នោះ​បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ ពិសេស​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ ត្រូវ​ចុះ​ស្រង់​សាលប័ត្រ​ពាក់ព័ន្ធ​នឹង​ដីធ្លី​របស់​រដ្ឋ​ ដែល​ប្រជាពលរដ្ឋ​កំពុង​តាំង​លំនៅឋាន ដោយ​ក្នុង​នោះ​អាជ្ញាធរ​ខណ្ឌ និង​ប្រជាពលរដ្ឋ​ត្រូវ​សហការ​គ្នា ដើម្បី​សម្រួល​ដល់​ការវិនិច្ឆ័យ​។​

គួរ​បញ្ជាក់​ថា សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ចុះហត្ថលេខា​លើ​សេចក្ដីសម្រេច​ស្ដីពី​ការបង្កើត​គណៈកម្មការ​អន្តរក្រសួង ដើម្បី​បើក​តំបន់​វិនិច្ឆ័យ​ចុះបញ្ជី​លក្ខណៈ​ជា​ប្រព័ន្ធ​ជូន​ប្រជា​ពលរដ្ឋ ដែល​កំពុង​រស់នៅ​តាម​សហគមន៍​បណ្ដោះអាសន្ន​ក្នុង​ទីតាំងនៅ លើ​ដី​ឯកជន​របស់​រដ្ឋ​ក្នុង​រា​ជ​ធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦​កន្លង​មក​នេះ​៕