តំណាង​គណៈកម្មការ​សហជីព​កម្ពុជា​ ស្នើ​ជួប​សម្ដេច​នាយក​រដ្ឋមន្ត្រី ដើម្បី​បង្ហាញ​ពី​ក្តី​កង្វល់​របស់​ខ្លួន លើ​សេចក្ដីព្រាងច្បាប់​សហជីព​

តំណាង​គណៈកម្មការ​សហជីព​កម្ពុជា​ ស្នើ​ជួប​សម្ដេច​នាយក​រដ្ឋមន្ត្រី ដើម្បី​បង្ហាញ​ពី​ក្តី​កង្វល់​របស់​ខ្លួន លើ​សេចក្ដីព្រាងច្បាប់​សហជីព​

ភ្នំពេញ ​៖ ​តំណាង​គណៈកម្មការ​សហជីព​កម្ពុជា ជាច្រើន​នាក់ កាល​ព្រឹក​ថ្ងៃទី​២២​ ខែមីនា បាន​នាំ​គ្នា​យក​ញាតិ​ទៅ​ដាក់​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ស្នើសុំ​ជួប​ជាមួយ​សម្ដេច​នាយក​រដ្ឋ​មន្ត្រី ដើម្បី​ជម្រាប​ជូ​ន​អំពី​ការ​ព្រួយ​បារម្ភ លើ​សេចក្ដីព្រាងច្បាប់ ស្តី​ពី​សហជីព ​ចុង​ក្រោយ​នៅក្នុង​សប្ដាហ៍​ទី​៤​នៃ​ខែមីនា ឆ្នាំ​២០១៦។​

នៅក្នុង​លិខិត​ដែល​ដាក់​ជូន​សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​ថា សេចក្តី​ព្រាង​ច្បាប់​ចុង​ក្រោយ​នេះ ពិនិត្យ​ឃើញ​ថា ​មាន​ខ្លឹមសារ នៅតែ​មិនទាន់​មាន​លក្ខណៈ​ល្អ​ប្រសើរ និង​អនុ​ឡោម​តាម អនុសញ្ញា​របស់​អង្គការ អន្តរជាតិ ខាង​ការ​ងារ​នៅឡើយ ហើយ​ច្បាប់​នេះ មិន​ត្រឹមតែ មិនបាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​ទំនាក់ទំនង​វិជ្ជាជីវៈ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​កាត់បន្ថយ​នូវ​សិទ្ធិ ដែល​បាន​ផ្តល់​ឲ្យ​ដោយ​ច្បាប់ ​ស្ដីពី​ការ​ងារ​ផង​ដែរ ជាពិសេស​ទាក់ទង​ទៅ​នឹង​សិទ្ធិ​ក្នុង​ការ​ចងក្រង​សហជីព ដែល​សិទ្ធ​នេះ នៅក្នុង​ច្បាប់​ការ​ងារ​មិនបាន​កំណត់ ចំនួន​កម្មករ ក្នុង​ការ​បង្កើត​សហជីព​ទេ ស្របតាម​អនុសញ្ញា​របស់​អង្គការ អាយ ឡូ លេខ ៨៧ គឺ​ពួកគេ​មាន​គ្នា​ប៉ុន្មាន នាក់​ក៏បាន​ដែរ ឲ្យ​តែ​គេ​ចង់​ប្រើ​សិទ្ធិ​នេះ គឺ ពួកគេ​អាច​បង្កើត សហជីព តាម​ការ​ជ្រើស​រើស​របស់​ពួកគេ ផ្ទុយ​ទៅវិញ​នៅក្នុង​មាត្រា ១០ និង​មាត្រា​១២​នៃ​សេចក្ដីព្រាងច្បាប់​នេះ អនុញ្ញាត​ឲ្យ​តែ​សហគ្រាស ដែល​មាន​ជួល​កម្មករ​ចំនួន​១០​នាក់​ឡើង​ទៅ ទើប​មាន​សិទ្ធិ​បង្កើត​សហជីព ហើយ​ដែល​ជាក់ស្តែង នៅពេល​បច្ចុប្បន្ន មាន​សហ​គ្រាស​យ៉ាងតិច​៦​ម៉ឺន សហគ្រាស​ខ្នាត​មីក្រូ និង​ខ្នាត​តូច ដែល​ជួល​កម្មករ​តិច​ជាង​១០​នាក់ ដែល​ច្បា​ប់​នេះ​មិនបាន​ផ្តល់​ទៅ​ឲ្យ​ពួកគាត់​។​

លិខិត​នោះ​បញ្ជាក់​ថា សិទ្ធ​ចរចា មាន​សមូហភាព នៅក្នុង​ប្រកាស​លេខ ៣០៩ របស់​ក្រសួង​ទទួល​បន្ទុក វិស័យ​ការ​ងារ បាន​តម្រូវ​ឲ្យ​និយោជក​ធ្វើការ​ចរចា ដោយ​ភាព​ស្មោះត្រង់​លើ​សំណើ​សហជីព ដែល​មាន​ភាព​ជា​តំណាង​បំផុត ចំណែក​នៅក្នុង​មាត្រា ៥៣ នៃ​សេចក្ដីព្រាងច្បាប់​សហជីព​នេះ​វិញ បែរ​ជា​ចែង​ផ្ទុយ​ថា មិន​តម្រូវ​ឲ្យ​និយោជក ឬ​សមាគម​និយោជក មាន​ករណី កិច្ច​យល់​ព្រម​និង​ សំណើ​ ជាក់លាក់​ណាមួយ ដែល​ស្នើ​ឡើង​ដោយ​សហជីព​ឡើយ។​

លិខិត​នោះ​បន្ថែម​ថា ខ្លឹមសារ​នេះ​វា​ហាក់ ដូចជា​ផ្តល់​ឱកាស​ឲ្យ​និយោជក បដិសេធ មិន​ចរចា​លើ​សំ​ណើ​របស់​សហជីព ដោយ​ស្របច្បាប់ ដែល​អាច​បង្ក​ឲ្យ​មាន​វិវាទ​ច្រើន​ទៅ​ថ្ងៃមុខ នៅ​ពេល​ដែល​ច្បាប់​នេះ ត្រូវ​បាន​អនុម័ត​ឲ្យ​ប្រើប្រាស់ ដោយ​សភាព។​ នៅក្នុង​សេចក្ដីព្រាងច្បាប់​ស្ដីពី​សហជីព​នេះ​ក៏​មាន បំណង​ធ្វើការ​រំលាយ អង្គការ កម្មករ ផង​ដែរ ប្រសិទ្ធ​បើ​ថ្នាក់ដឹកនាំ​ណា ប្រព្រឹត្ត​មិន​ត្រឹមត្រូវ ឬ​សហ​ជីព​ណា​ផ្តល់​ព័ត៌មាន​មិនទាន់​ពេល។​ ហើយ​ច្បាប់​នេះ បាន​រំលោភ​លើ​អនុសញ្ញា អាយ​ឡូ ៨៧ ក្នុង​មាត្រា​៣ ​មាត្រា​៤ និង​មាត្រា​៧។​

ពាក់ព័ន្ធ​នឹង​ការ​ស្នើសុំ​ជួប​សម្ដេច​នាយក​រដ្ឋមន្ត្រី របស់​សហជីព​នេះ​កាសែត​កម្ពុ​ជាថ្មី​មិនអាច​សុំ​ការ​បំភ្លឺ​ពី​ខុទ្ទកាល័យ​នៃ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​បានទេ​៕