អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ គឺជា​ឯកសារ​សម្គាល់​ខ្លួន​ដ៏​មាន​សារៈសំខាន់​បំផុត​

អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ គឺជា​ឯកសារ​សម្គាល់​ខ្លួន​ដ៏​មាន​សារៈសំខាន់​បំផុត​



ភ្នំពេញ ៖ (ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​ជីវភាព​រស់នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ព្រមទាំង​ផ្ដល់​សេវា​សាធារណៈ​គ្រប់​បែបយ៉ាង​ថែមទៀត) លោក​បណ្ឌិត ជា មុន្នី​ប្ញ​ទ្ធិ នាយក​វិទ្យាស្ថាន​ខុង​ជឺ​ នៃ​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​សមាជិក​ក្រុមការងារ​ថ្នាក់​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ភូមិ​ព្រៃ​ក្ដួច ស្រុក​ត្រាំកក់ ខេត្ត​តាកែវ មានប្រសាសន៍​យ៉ាង​ដូច្នេះ​នៅ​ក្នុង​ឱកាស​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ភូមិ​.​ក្រុម​ប្រឹក្សា ឃុំ ត្រពាំង​ធំ​ខាងជើង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ កាលពី​ថ្ងៃ​ម្សិលមិញ។

លោក ឆាយ ញ៉េ​ង ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​ត្រពាំង​ធំ​ខាងជើង​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​នៅ​ទូទាំង​ឃុំ​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​សន្តិសុខ សណ្ដាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ គឺ​រក្សា​ឲ្យ​បាន​ភូមិ​.​ឃុំ មាន​សុវត្ថិភាព​ស្របតាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

លោក​ប្រធាន​ក្រុម​ប្រឹក្សាឃុំ​ត្រពាំង​ធំ​ខាងជើង​បន្ថែម​ទៀត​ថា ការងារ​ចំពោះ​មុខ​របស់​ឃុំ​ដែល​ត្រូវ​អនុវត្តន៍​បន្ត​ក្នុង​ឆ្នាំ​២០១៦-២០១៧ នេះ​គឺ ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ថ្នាក់​ឃុំ ធ្វើ​យ៉ាង​ណា​ឲ្យ​ភូមិ​.​ឃុំ មាន​សន្តិភាព និង​មាន​ការ​អភិវឌ្ឍ ប្រជាពលរដ្ឋ​មាន​ជីវភាព​រស់នៅ​ធូរធារ កាត់បន្ថយ​ភាព​ក្រីក្រ ព្រមទាំង​កាត់បន្ថយ​ការ​ធ្វើ​ចំណាកស្រុក​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង។

ក្នុងនាម​តំណាង​លោកស្រី​បណ្ឌិត​សភា​ចា​រ្យ ខ្លូត ធីតា ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ឃុំ ត្រពាំង​ធំ​ខាងជើង ស្រុក​ត្រាំ​កក់ ខេត្ត​តាកែវ លោក​បណ្ឌិត ជា មុន្នី​ប្ញ​ទ្ធិ បាន​ថ្លែង​នូវ​ការកោតសរសើ​ចំពោះ​ថ្នាក់ដឹកនាំ​ភូមិ និង​ក្រុមប្រឹក្សាឃុំ ត្រពាំង​ធំ ទាំងអស់​ដែល​បានរួម​សាមគ្គី​គ្នា​បំពេញភារៈកិច្ច​ក្នុង​បុព្វហេតុ​បម្រើ​ជាតិ មាតុ​ភូមិ​បាន​យ៉ាង​ល្អប្រសើ។

លោក​បាន​ជំរុញ​ឲ្យ​ក្រុមប្រឹក្សាឃុំ​.​ភូមិ ត្រូវ​បន្ត​ពិនិត្យមើល​ដោយ​យកចិត្តទុកដាក់​ចំពោះ​ការ​ផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ដូចជា ផ្នែក​សុខភាព​សហគមន៍​ និង​ការ​ផ្ដល់​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ការ​ធ្វើ​ប័ណ្ណ​គ្រួសារ​ជូន​ប្រជាពលរដ្ឋ បាន​គ្រប់ៗ​គ្រួសារ​ហើយ ឬ​នៅ។ ក្នុង​ករណី​ខ្វះចន្លោះ​ណាមួយ​ស្នើឲ្យ​ថ្នាក់ដឹកនាំ​ភូមិ​.​ក្រុម​ប្រឹក្សា​ឃុំ ធ្វើ​កិច្ចសហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ជំនាញ និង​ក្រុមការងារ​ថ្នាក់​កណ្ដាល​ដោះស្រាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា ព្រោះថា អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ប័ណ្ណ​គ្រួសារ​ គឺជា​ឯកសារ​ដ៏​មាន​សារៈសំខាន់​បំផុត​ក្នុង​ការ​លើ​កម្ពស់​ក​ម្រឹត​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​យើង​។ ពាក់ព័ន្ធ​ជាមួយ​បញ្ហា​អាកាស​ធាតុ​វិញ លោក​បណ្ឌិត ជា មុន្នី​ប្ញ​ទ្ធិ បាន​ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​ភូមិ​.​ឃុំ ពិនិត្យ​លើ​បញ្ហា​សុខភាព​ប្រជាពលរដ្ឋ នៅ​គ្រប់ៗ​ភូមិ​ព្រោះថា កម្ដៅ​ព្រះអាទិត្យ​ក្ដៅ​ខ្លាំង​ប្លែក​ជាង​រាល់​ឆ្នាំ ដែល​បង្ក​ឲ្យ​មាន​ជំងឺ ដង្កាត់​ផ្សេងៗ​ ទាំង​មនុស្ស​ចាស់ និង​កុមារ បើ​មាន​ករណី​បន្ទាន់​ណាមួយ​ត្រូវ​នាំ​អ្នក​ជំងឺ​ទៅ​មណ្ឌល​សុខភាព​ឲ្យ​បាន​ទាន់​ពេលវេលា គឺ​មិន​ទុក​បណ្ដោយ​ឲ្យ​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់ ​ដោយ​មិន​បាន​ជួយសង្គ្រោះ​ពី​ក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ឃុំ ត្រពាំង​ធំ​ខាងជើង​ស្រុក ត្រាំកក់ ឬ ក្រុម​ប្រឹក្សា​ឃុំ ត្រពាំង​ធំ​ខាងជើង របស់​យើង​ឡើយ។ នៅ​ក្នុង​ឱកាស​នោះ​ដែរ ក្រុមការងារ​ទាំងអស់ ក៏​ បាន​ចុះ​ពិនិត្យមើល​ការស្ថាបនា​របង​វត្ត ស្ថិត​នៅ​ក្នុង​មូលដ្ឋាន​ឃុំ ត្រពាំង​ធំ​ខាងជើង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ៕
អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ គឺជា​ឯកសារ​សម្គាល់​ខ្លួន​ដ៏​មាន​សារៈសំខាន់​បំផុត​