ថៃ​តម្រូវ​ឲ្យ​អាជីវករ​ខ្មែរ​ផ្ដិត​មេដៃ​ប្រគល់​ទំនិញ​ទិញ​លក់​ឲ្យ​ខ្លួន​គ្រប់គ្រង​វិញ និង​មាន​សិទ្ធ​ត្រឹម​ជា​កម្មករ​

ថៃ​តម្រូវ​ឲ្យ​អាជីវករ​ខ្មែរ​ផ្ដិត​មេដៃ​ប្រគល់​ទំនិញ​ទិញ​លក់​ឲ្យ​ខ្លួន​គ្រប់គ្រង​វិញ និង​មាន​សិទ្ធ​ត្រឹម​ជា​កម្មករ​



ឧត្តរមានជ័យ ៖ កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៦ អាជីវករ​ដែល​លក់ដូរ​នៅ​ក្នុង​ផ្សារ​ថៃ ជាង​១​ពាន់​តូប​ កំពុង​ព្រួយបារម្ភ​ចំពោះ​ការ​ធ្វើ​ប័ណ្ណ​ថ្មី​របស់​ថៃ ដែល​តម្រូវ​ឲ្យ​ពួកគាត់​ផ្ដិតមេដៃ​ប្រគល់​ទំនិញ ទិញ​ លក់​ឥវ៉ាន់​របស់​ខ្លួន និង​មាន​សិទ្ធ​ត្រឹម​ជា​កម្មករ​ប៉ុណ្ណោះ​។

ដូច្នេះ​ពេលនេះ ​ពួកគាត់​កំពុង​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ លោក ស ថា​វី អភិបាលខេត្ត​ប្រញាប់​សុំ​ណាត់​ជួប​ខាង​ភាគី​ថៃ ​ដើម្បី​ដោះស្រាយ​រឿង​នេះ​ជាបន្ទាន់ ព្រោះ​អាជីវករ​ខ្មែរ​ទាំងអស់គ្នា​មិនអាច​ធ្វើតាម​របៀប​ថ្មី​នេះ​បានទេ​ ​ដោយសារតែ​មិន​ធ្វើតាម​នេះ​ហើយ​ទើប​នៅ​ដើមខែ​មីនា ឆ្នាំ​២០១៦​នេះ កម្លាំង​ចម្រុះ​របស់​ថៃ​បាន​ចាប់​អាជីវករ​ខ្មែរ​ណា​ដែល​មិន​ធ្វើ​ប័ណ្ណ​ថ្មី​នេះ និង​អាជីវករ​ខ្មែរ​ត្រូវ​បាន​កម្លាំង​ចម្រុះ​ថៃ​ចាប់​ចំនួន​២​លើក​បាន​១៩​នាក់​ហើយ ដោយ​ពិន័យ​ជា​ប្រាក់​២​ពាន់​បាត​ ក្នុង​ម្នាក់ តែ​បើ​ចាប់​បានជា​លើក​ទី​២ ​នឹង​ពិន័យ​ទ្វេដង​។​ ដូច្នេះ​ប្រជាពលរដ្ឋ​ជា​អាជីវករ​ទាំងអស់​សូម​ឲ្យ​លោក​អភិបាលខេត្ត មេត្តា​ជួយ​ដល់​ពួកគាត់​ទាំងអស់គ្នា​ផង​៕

ថៃ​តម្រូវ​ឲ្យ​អាជីវករ​ខ្មែរ​ផ្ដិត​មេដៃ​ប្រគល់​ទំនិញ​ទិញ​លក់​ឲ្យ​ខ្លួន​គ្រប់គ្រង​វិញ និង​មាន​សិទ្ធ​ត្រឹម​ជា​កម្មករ​

ថៃ​តម្រូវ​ឲ្យ​អាជីវករ​ខ្មែរ​ផ្ដិត​មេដៃ​ប្រគល់​ទំនិញ​ទិញ​លក់​ឲ្យ​ខ្លួន​គ្រប់គ្រង​វិញ និង​មាន​សិទ្ធ​ត្រឹម​ជា​កម្មករ​

  • ថៃ​តម្រូវ​ឲ្យ​អាជីវករ​ខ្មែរ​ផ្ដិត​មេដៃ​ប្រគល់​ទំនិញ​ទិញ​លក់​ឲ្យ​ខ្លួន​គ្រប់គ្រង​វិញ និង​មាន​សិទ្ធ​ត្រឹម​ជា​កម្មករ​已关闭评论
  • 2 views
  • Hide Sidebar
    A+