ឪពុក ចាន់ វឌ្ឍនាកា ត្រូវ​បាន​ប្រកាស​តែងតាំង​ជា​អភិបាលខេត្ត​កំពត​ ជា​ផ្លូវការ​ហើយ​

ឪពុក ចាន់ វឌ្ឍនាកា ត្រូវ​បាន​ប្រកាស​តែងតាំង​ជា​អភិបាលខេត្ត​កំពត​ ជា​ផ្លូវការ​ហើយ​

កំពត ៖ សម្ដេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្ដីទី​បាន​ថ្លែង​ថា អភិបាលខេត្ត ​គឺ​មាន​តួនាទី​ដ៏​សំខាន់​បំផុត​សម្រាប់​តំណាង​ឲ្យ​រាជរដ្ឋាភិបាល និង​តំណាង​ឲ្យ​ស្ថាប័ន​ថ្នាក់ក្រោម​ជាតិ​ទាំងមូល ដែល​ត្រូវ​ដោះស្រាយ​ចំពោះ​មុខ។

សម្ដេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្ដីទី​បាន​ថ្លែង​បែបនេះ​ក្នុង​ពិធី​អញ្ជើញ​ចូលរួម​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ប្រកាស​ផ្ទេរ​ភារកិច្ច​ និង​តែងតាំង​មុខតំណែង​អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​កំពត ​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា​ ឆ្នាំ​២០១៦​នេះ។

លោក ​ចាន់ ចេស្តា ត្រូវ​បាន​ព្រះរាជក្រឹត្យ​ឡាយព្រះហស្តលេខា​ដោយ​សម្ដេច​ព្រះករុណា​ព្រះបាទ​នរោត្តម​សីហមុនី​ ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រាស់បង្គាប់​តែងតាំង​ជា​អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​កំពត ជំនួស​ឯកឧត្ដម ខូ​យ ឃុន​ហ៊ួ​រ ដែល​ត្រូវ​ទៅ​បំពេញការងារ​ថ្មី​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ តាម​ការ​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ឯកឧត្តម ខូ​យ ឃុន​ហ៊ួ​រ អភិបាលខេត្ត​ចាស់​បាន​ថ្លែង​របាយការណ៍​សង្ខេប​ជូន​ថ្នាក់ដឹកនាំ ​និង​ភ្ញៀវកិត្តិយស​ដែល​បាន​ចូលរួម​នា​ថ្ងៃនេះ អំពី​សមិទ្ធផល​នាៗ​នៅ​ក្នុង​ទឹកដី​ខេត្ត​កំពត ​ក្នុង​អាណត្តិ​ដែល​ឯកឧត្ដម​ដឹកនាំ ​ដែល​ទទួល​បាន​នូវ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ទាំងមូល។​ បន្ទាប់ពី​ការ​អាន​របាយការណ៍​របស់​ឯកឧត្ដម ខូ​យ ឃុន​ហ៊ួ​រ អភិបាលខេត្ត​ចាស់​រួច​ហើយ លោក ចាន់ ចេស្ដា ដែល​ឡើង​កាន់​តំណែង​ជា​អភិបាលខេត្ត​កំពត​ថ្មី បាន​ឡើង​ប្ដេជ្ញា​ចិត្ត​ចំនួន​ប្រាំបួន​ចំណុច ចំពោះ​មុខ​សម្ដេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្ដីទី និង​គណៈអធិបតី ព្រមទាំង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ​ទូទាំង​ខេត្ត​កំពត។

ចុងក្រោយ​ សម្ដេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្ដីទី​បាន​ផ្ដាំផ្ញើ​ដល់​អភិបាលខេត្ត​ដែល​ទើប​តែងតាំង​ថ្មី​ ត្រូវ​យកចិត្តទុកដាក់​បំពេញ​ការងារ​ថ្មី​នេះ​ឲ្យ​បាន​ល្អ​ប្រសើរ​ ជាពិសេស​ត្រូវ​បម្រើ​ការងារ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ទាន់​ពេល​វេលា និង​ដោយមាន​ប្រសិទ្ធ​ខ្ពស់​បំផុត៕ឪពុក ចាន់ វឌ្ឍនាកា ត្រូវ​បាន​ប្រកាស​តែងតាំង​ជា​អភិបាលខេត្ត​កំពត​ ជា​ផ្លូវការ​ហើយ​