ផ្ទះ​១​ខ្នង​ ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ខ្ទេច​គ្មាន​សល់​

ផ្ទះ​១​ខ្នង​ ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ខ្ទេច​គ្មាន​សល់​

ឧត្តរមានជ័យ​ ៖ កាលពី​វេលា​ម៉ោង​១៣​និង​៤០​នាទី ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦ ចំណុច​ផ្លូវ​លេខ​៥ ស្ថិត​នៅ​ក្នុង​ភូមិ​ចម្ការ​ចេក សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង ដែល​មាន​ទំហំ​៧​គុណ​៨​ម៉ែត្រ ធ្វើ​ពី​ឈើ ជញ្ជាំង​ក្ដារ ប្រក់​ក្បឿង ខូចខាត​អស់​ប្រហែល​៩០%​។​ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ឈ្មោះ ​ភួ​ន សា​រ៉េ​ន ភេទ​ប្រុស អាយុ​៧៦​ឆ្នាំ។​

សមត្ថកិច្ច​បាន​បន្តទៀតថា ក្រោយពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ កម្លាំង​ប៉ុស្តិ៍​អូរ​ស្មាច់ រួម​ជា​មួយ​កម្លាំង​នគរបាល​វរៈ​៧០២ ​សហការ​ជាមួយ​បុគ្គលិក​ក្រុមហ៊ុន​អូរ​ស្មាច់​រី​សត​ និង​ប្រជាពល​រដ្ឋ បាន​ចុះ​ជួយ​អន្តរាគមន៍​ពន្លត់​ភ្លាមៗ​ ដើម្បី​កុំ​ឲ្យ​ឆេះ​រាលដាល​បន្ត ដោយ​ប្រើប្រាស់​ឡានទឹក​១​គ្រឿង​។​

សមត្ថកិច្ច​បន្ត​ទៀត​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​អគ្គិភ័យ​នេះ ​គឺ​បណ្ដាល​មក​ពី​ទុស្សេ​ខ្សែភ្លើង​ហើយ​ហេតុការណ៍​នេះ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ និង​ក្នុង​នោះ​ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​១គ្រឿង​ផង​ដែរ៕