អង្គភាព​លូ​ទឹក បូម​ទឹក ​ប្រើ​គ្រឿងចក្រ​កាយ​សំរាម ស្មៅ កំប្លោក និង​កំណក​ភក់​ប្រឡាយ​បឹងទំពុន​មុខ​ស្ថានីយ​បូម​ទឹក​​

អង្គភាព​លូ​ទឹក បូម​ទឹក ​ប្រើ​គ្រឿងចក្រ​កាយ​សំរាម ស្មៅ កំប្លោក និង​កំណក​ភក់​ប្រឡាយ​បឹងទំពុន​មុខ​ស្ថានីយ​បូម​ទឹក​​ភ្នំពេញ ​៖ ដើម្បី​បង្ការ​ និង​ទប់ស្កាត់​ឲ្យ​បាន​លើ​បញ្ហា​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ក្នុង​រដូវវស្សា​ខាង​មុខ​នេះ សាលា​រាជធានី​ភ្នំពេញ​បាន​ខិតខំ​ប្រឹងប្រែង​ខ្លាំង​ណាស់​លើ​ការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​នានា​នៅ​ក្នុង​រាជធានី​ដូចជា​ បាន​និង​កំពុង​សាងសង់​ស្ថានីយ​បូម​ទឹកជា​ច្រើន​កន្លែង ការ​កសាង​ប្រព័ន្ធ​លូ ប្រឡាយ​ជាដើម។​

ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ខែ​មីនា ​ឆ្នាំ​២០១៦ អង្គភាព​លូទឹក បូម​ទឹក​ នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ធ្វើ​សកម្មភាព​ដាក់​គ្រឿងចក្រ​កាយ​សំរាម ស្មៅ កំប្លោក និង​កំណក​ភក់ ប្រឡាយ​បឹងទំពុន​មុខ​ស្ថានីយ​បូម​ទឹក​បឹងទំពុន។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ ក្នុង​ផែនការ​ត្រៀម​ដោះស្រាយ​សម្រួល​ផ្លូវទឹក​ហូរ​មុខ​ស្ថានីយ​បូម​ទឹក​បឹងទំពុន នៅ​ព្រឹក​ថ្ងៃ​ទី​២២ ​ខែ​មីនា ​ឆ្នាំ​២០១៦ អង្គភាព​លូ​ទឹក បូម​ទឹក​ នៃ​មន្ទីរ​សាធារណការ​រាជធានី បាន​ចុះ​គ្រឿងចក្រ​កាយ​សំរាម ស្មៅ កំប្លោក និង​កំណក​ភក់ ប្រឡាយ​បឹង​ទំពុន​មុខ​ស្ថានីយ​បូម​ទឹក​បឹងទំពុន​៕អង្គភាព​លូ​ទឹក បូម​ទឹក ​ប្រើ​គ្រឿងចក្រ​កាយ​សំរាម ស្មៅ កំប្លោក និង​កំណក​ភក់​ប្រឡាយ​បឹងទំពុន​មុខ​ស្ថានីយ​បូម​ទឹក​​

អង្គភាព​លូ​ទឹក បូម​ទឹក ​ប្រើ​គ្រឿងចក្រ​កាយ​សំរាម ស្មៅ កំប្លោក និង​កំណក​ភក់​ប្រឡាយ​បឹងទំពុន​មុខ​ស្ថានីយ​បូម​ទឹក​​