យុវជន​ម្នាក់ ​បាន​ឆក់​ខ្សែ​ភ្លើង​ស្លាប់​នៅ​ពេល​កំពុង​ឆក់​អន្ទង់​នៅ​ស្រះ​ក្រោយ​ផ្ទះ​

យុវជន​ម្នាក់ ​បាន​ឆក់​ខ្សែ​ភ្លើង​ស្លាប់​នៅ​ពេល​កំពុង​ឆក់​អន្ទង់​នៅ​ស្រះ​ក្រោយ​ផ្ទះ​



ព្រៃវែង ៖ លោក​ អ៊ុង ផាន អធិការ​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្ត​ព្រៃវែង បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦ មាន​ករណី​ឆក់​ខ្សែ​ភ្លើង​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក បណ្ដាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់ ខណៈ​ពេល​ត​ខ្សែ​ភ្លើង​តាម​រូ​ឡូ ពី​ផ្ទះ​របស់​ខ្លួន ដើម្បី​ឆក់​អន្ទង់​នៅ​ស្រះ​ក្រោយ​ផ្ទះ ក្នុង​ចំណុច​ភូមិ​វាល​ឃុំ​ព្រៃខ្លា​ ស្រុក​ស្វាយ​អ​ន្ទ​រ។

យុវជន​រង​គ្រោះ​មាន​ឈ្មោះ គីម កុង ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​ នៅ​ភូមិ​ខាង​លើ នៅ​ពេល​ឆក់​អន្ទង់​ក្នុង​ស្រះ​នោះ ស្រាប់តែ​ឆក់​ខ្លួនឯង​ទៅវិញ បណ្តាល​ឲ្យ​ស្លាប់​នៅ​ពេល​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្វាយ​អ​ន្ទ​រ​៕
យុវជន​ម្នាក់ ​បាន​ឆក់​ខ្សែ​ភ្លើង​ស្លាប់​នៅ​ពេល​កំពុង​ឆក់​អន្ទង់​នៅ​ស្រះ​ក្រោយ​ផ្ទះ​

  • យុវជន​ម្នាក់ ​បាន​ឆក់​ខ្សែ​ភ្លើង​ស្លាប់​នៅ​ពេល​កំពុង​ឆក់​អន្ទង់​នៅ​ស្រះ​ក្រោយ​ផ្ទះ​已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/03/22  Category:ក្នុងស្រុក