ខាត់ សុ​ឃីម ឆ្លៀតពេល​ទំនេរ​នាំ​គ្រួសារ​ទៅ​កម្សាន្ត​លំហែ​សួន​ផ្កាឈូករ័តន៍​ ខេត្ត​បាត់ដំបង​

ខាត់ សុ​ឃីម ឆ្លៀតពេល​ទំនេរ​នាំ​គ្រួសារ​ទៅ​កម្សាន្ត​លំហែ​សួន​ផ្កាឈូករ័តន៍​ ខេត្ត​បាត់ដំបង​

ភ្នំពេញ ៖ តារា​ស្រី​ពហុ​ជំនាញ​ជោគជ័យ​ខ្លាំង​លើ​អាជីព​ការងារ​សិល្បៈ​ និង​ការ​បើក​មុខរបរ​រក​ស៊ី​អ្នកនាង ខាត់ សុ​ឃីម ចាប់តាំងពី​ឈានចូល​រដូវ​កើប​លុយ​នេះ​ភ្លាម ​ឃើញ​ថា​ នាង​ហាក់​មិនសូវមាន​ពេលទំនេរ​ប៉ុន្មាន​សម្រាប់​ផ្តល់​ភាពកក់ក្តៅ​ជួបជុំ​គ្រួសារ​នោះទេ​។​ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ថ្មីៗ​នេះ​នាង​បានសម្រេច​ចិត្ត​ឆ្លៀតឱកាស​រក​ពេលទំនេរ​ដើម្បី​នាំ​ក្រុមគ្រួសារ​ដើរ​កម្សាន្ត​លំហែ​អារម្មណ៍​កាត់បន្ថយ​ភាព​ស្មុគស្មាញ​នៅឯ​ខេត្តបាត់ដំបង។​

តាម​ការកត់សម្គាល់​ថ្វីត្បិតតែ​គូ​ស្វាមី​-​ភរិយា​រវាង​តារា​ស្រី​អ្នកនាង ខាត់ សុ​ឃីម​ និង​លោក សុ​ផា​ណូ មិនសូវមាន​ពេលទំនេរ​ច្រើន​ក្នុងការ​រស់នៅ​ក្បែរ​គ្នា​សាង​សុភមង្គល​ស្នេហ៍​ ព្រោះតែ​រវល់​ការងារ​រកស៊ី​រៀងៗ​ខ្លួន​យ៉ាងនេះ​ក្តី​ តែបើ​និយាយ​ពី​ជីវិត​ស្នេហា​របស់​ពួកគេ​វិញ​ គឺ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ហាក់​ការស្រលាញ់​យល់ចិត្ត​គ្នា​ខ្លាំង​ ហើយក៏​ត្រូវបាន​មហាជន​អ្នកគាំទ្រ​ជាច្រើន​លើក​សរសើរ​ និង​ឲ្យ​តម្លៃ​ថា ​អ្នក​ទាំងពីរ​ជា​គូស្នេហ៍​ដែល​ផ្អែមល្ហែម​ចេះ​យល់ចិត្ត​ថ្នាក់ថ្នម​គ្នា​គួរ​ឲ្យ​ស្ញប់​ស្ញែង​ ហើយក៏​ជា​គូស្នេហ៍​គំរូ​ផង​ដែរ។​

ងាក​មក​ចាប់អារម្មណ៍​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​តារា​ស្រី​ពហុ​ជំនាញ​ត្រកូល ខាត់ គឺ​អ្នកនាង ខាត់ សុ​ឃីម ឯនោះ​វិញ​ឃើញ​ថា​ថ្មីៗ​នេះ ​នាង​បាន​បង្ហោះ​រួប​ថត​ជាច្រើន​សន្លឹក​ក្នុង​ដំណើរ​កម្សាន្ត​សប្បាយ​ជួបជុំ​គ្រួសារ​ ចូល​ទស្សនា​សួន​ផ្កាឈូករ័តន៍​ ភ្ជាប់​ជាមួយ​ការ​សរសេរ​ថា​ កន្លែង​ដែល​អូន​ចង់​ទៅ​នៅ​ខេត្ត​បាត់ដំបង ទោះ​ផ្កាឈូករ័តន៍​ដែល​ឃើញតែ​រីក​ហើយ​ស្អាត ឥឡូវ​កំពុង​អោន​ដាក់​គ្រាប់​ហើយ ក៏​សប្បាយចិត្ត​ដែល​បានឃើញ សូម​សរសើរ​ដល់​ប្អូនៗ​និស្សិត​ដែល​បាន​ដាំ​ផ្កា​ទាំងអស់​គឺ​សូម​សរសើរ​ដោយ​ស្មោះ​នាង​ខ្ញុំ​សូម​លើកទឹកចិត្ត។

តាមរយៈ​រូបថត​បង្ហាញ​ពី​ភាព​រីករាយ​ជួបជុំ​គ្រួសារ​នា​ឱកាស​ដើរ​កម្សាន្ត​នៅ​ខេត្ត​បាត់ដំបង​នេះ​ដែរ​ មាន​ទស្សនិកជន​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បានបង្ហាញ​ចំណាប់អារម្មណ៍​ចង់​ទៅ​កម្សាន្ត ​និង​ស្គាល់​ជាមួយ​នាង​ដែរ​។ ​ក្នុងនោះ​ក៏មាន​ខ្លះទៀត​បាន​ជូនពរ​ដំណើរ​កម្សាន្ត​របស់​នាង​ឲ្យ​ជួប​ភាព​សប្បាយ​រីករាយ​ទាំង​ក្រុម​គ្រួសារ​៕