ព្រឹត្តិការណ៍​អន្តរជាតិ​សំខាន់ៗ​ប្រចាំ​ថ្ងៃ​កើត​មាន​ឡើង​នៅ​ជុំវិញ​ពិភពលោក​សម្រាប់​ថ្ងៃ​អង្គា ២២ មីនា

១) ក្រុមហ៊ុន Apple បាន​ប្រកាស​ដាក់​លក់​នូវ​ទូរស័ព្ទ​ស្មាតហ្វូន​ជំនាន់​ក្រោយ​របស់​ខ្លួន មួយ​ម៉ូដែល​ទៀត​គឺ iPhone SE កាល​ពី​រាត្រី​ថ្ងៃ​ច័ន្ទ​ ដែល​ទូរស័ព្ទ​ម៉ូដែល​មួយ​នេះ​មាន​រូប​រាង​ប្រហាក់​ប្រហែល​នឹង iPhone 5S តែ​លក្ខណៈ​ពិសេស​មួយ​ចំនួន​ត្រូវ​បាន​ផ្លាស់​ប្តូរ។

 

២) ប្រទេស កូរ៉េខាងត្បូង រាយការណ៍​ថា​ប្រទេស​ខ្លួន​មាន​ករណី អ្នក​ឆ្លង​វីរុស ហ្សីកា ដំបូង​ហើយ​នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​ជន​រង​គ្រោះ​ជា​បុរស មាន​វ័យ ៤៣ ឆ្នាំ​ ដែល​ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅ​ក្នុង​ប្រទេស​ប្រេស៊ីល។

 

៣) មហាសេដ្ឋី​បច្ចេកវិទ្យា Elon Musk និង​តារា​សំដែង​នាង Talulah Riley បាន​ត្រៀម​រាប់​ចំ​បញ្ចប់​ទំនាក់ទំនង​អាពាហ៍ពិពាហ៍​ជា​លើក​ទី​ពីរ របស់​ខ្លួន​​ក្រោយ​ពី​នាង Talulah Riley បាន​បំពេញ​លិខិត​លែងលះ​ ជា​មួយ​លោក Elon Musk នៅ​មុខ​តុលាការ​កំពូល​ទីក្រុង Los Angeles។

 

៤) ប៉ូលិស​ប្រទេស អូស្ត្រាលី ថ្លែង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ខ្លួន​បាន​ចាប់​មនុស្ស ពីរ នាក់​ដោយ​ក្នុង​នោះ​មាន​ក្មេង​ស្រី អាយុ ១៦ ឆ្នាំ​មួយ​រូប​ផង​ ដោយ​ពួក​ជាប់​គេ​សង្ស័យ​ថា​បាន​រៃ​អង្គាស​ប្រាក់​ ទៅ​គាំ​ទ្រ​ដល់​ប្រតិបត្តិការ​របស់​ក្រុម​រដ្ឋ​ឥស្លាម ISIS។

 

៥) ភ្នាក់ងារ FBI ថ្លែង​ថា ខ្លួន​បាន​រក​ឃើញ​នូវ​វិធី​ក្នុង​ការ​ដោះ​កូដ​ទូរស័ព្ទ iPhone ដែល​ប្រើប្រាស់​ដោយ​ភេរវជន​ បាញ់​ប្រហារ​នៅ​ក្នុង​ទីក្រុង San Bernardino ដោយ​ពុំ​ចាំ​បាច់​មាន​ការ​ជួយ​ពី​ក្រុម​ហ៊ុន Apple ឡើយ។

 

៦) ការ​បំផ្ទុះ​គ្រាប់​បែក​ចំនួន ពីរ បាន​កើត​ឡើង​នៅ​ក្នុង​ប្រលានយន្តហោះ Zaventem Airport ក្នុង​ទីក្រុង ប្រ៊ុចសែល ប្រទេស បែលហ្សិក នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ដោយ​សេចក្ដី​រាយការណ៍​ពី​កាសែត Le Soir របស់ បែលហ្សិក ថា​មាន​មនុស្ស​ម្នាក់​បាត់បង់​ជីវិត ចំណែក​បណ្ដាញ​ផ្សព្វផ្សាយ​ផ្សេង​ទៀត​រាយការណ៍​ថា​មាន​មនុស្ស​ច្រើន​ជាង ១១ នាក់​ស្លាប់ និង ច្រើន​ជាង ២៥ នាក់​រង​របួស។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com