ក្ដៅៗ មាន​ករណី​ផ្ទុះ​២​ដង​នៅ​ប្រលានយន្តហោះ​ក្នុង​ទីក្រុង​ Brussels ​ប្រទេស បែលហ្ស៊ិក

មាន​ករណី​បំផ្ទុះ​២​ដង​កើត​ឡើង​នៅ​ឯ​ប្រលានយន្តហោះ Zaventem ក្នុង​ទីក្រុង Brussels ប្រទេស​បែលហ្ស៊ិក នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អន្តរជាតិ BBC កាល​ពី​ប៉ុន្មាន​នាទី​មុន​នេះ ។
ករណី​បំផ្ទុះ​នេះ កើត​ឡើង​៤​ថ្ងៃ​ក្រោយ​ការ​ចាប់​ខ្លួន​ភេរវជន Salah Abdeslam ដែល​ជា​មេខ្លោង​នៃ​ការ​បំផ្ទុះ​គ្រាប់​បែក​ជា​ច្រើន​គ្រាប់ ព្រម​ទាំង​ការ​បាញ់​ប្រហារ​ផង​ដែរ​នៅ​ក្នុង​ទីក្រុង Paris ប្រទេស​បារាំង​កាល​ពី​ខែ​វិច្ឆិកា​កន្លង​ផុត​ទៅ​នេះ ។
ឥឡូវ​នេះ​មនុស្សម្នា​ក្នុង​ប្រលានយន្តហោះ​ត្រូវ​បាន​គេ​ជម្លៀស​ចេញ​ហើយ ជើង​ហោះហើរ​បាន​ប្រកាស​បិទ​ជា​បណ្ដោះអាសន្ន ចំណែក​ឯ​ផ្លូវ​រថភ្លើង​សំដៅ​ទៅ​កាន់​ប្រលាន​យន្តហោះ​ក៏​ផ្អាក​មួយ​រយៈ​សិន​ដែរ ។
គួរ​បញ្ជាក់​ថា មាន​មនុស្ស​ជា​ច្រើន​សន្លប់ និង​រង​របួស ប៉ុន្តែ​គេ​មិន​ទាន់​ចេញ​ព័ត៌មាន​ជាក់លាក់​នៅ​ឡើយ​ទេ ដោយ​នេះ​គ្រាន់​តែ​ជា​ព័ត៌មាន​បឋម​ប៉ុណ្ណោះ ។ ចំពោះ​ព័ត៌មាន​បន្ថែម គេហទំព័រ​យើង​ខ្ញុំ​នឹង​ធ្វើ​ការ​ផ្សាយ​ជូន​តាម​ក្រោយ ៕
ប្រភព៖​kqube
  • ក្ដៅៗ មាន​ករណី​ផ្ទុះ​២​ដង​នៅ​ប្រលានយន្តហោះ​ក្នុង​ទីក្រុង​ Brussels ​ប្រទេស បែលហ្ស៊ិក已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/03/22  Category:ជីវិតនិងសង្គម
Tags: