កីឡាករ​ល្អៗ​របស់​កម្ពុជា​៥​នាក់ គេច​វេស​មិន​ទៅប្រកួត​ជា​មួយក្រុម​ស៊ីរី

ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​​ហោះ​បោះ​ពួយទៅ​កាន់​ប្រទេស​អូម៉ង់ ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ដើម្បី​ទៅ​ប្រកួត​ជម្រុះ​ជុំ​ទី​២ ពានរង្វាន់​បាល់ទាត់​ពិភពលោក(2018 FIFA World Cup Russia) ប្រចាំ​ទ្វីប​អាស៊ី ជាមួយ​ក្រុម​ជម្រើស​ជាតិ​ស៊ីរី នៅ​​កីឡដ្ឋាន Al-Seeb Stadium ក្នុងទីក្រុង Seeb នា​ថ្ងៃ​​ប្រហស្បតិ៍ ទី​២៤ ខែមីនា ​ខាង​មុខ​នេះ។

ប៉ុន្តែ​កីឡាករ​សំខាន់ៗចំនួន​៥​នាក់គឺ​មក​ពី​ក្លិប​បឹង​កេតអង្គរ​ចំនួន​​៤​នាក់ និង​ក្លិប​ភ្នំពេញ​ក្រោន​១​នាក់ មិន​បាន​បង្ហាញ​វត្ត​មាន និង​រួមដំណើរ​ទៅ​ប្រកួត​ជាមួយ​ក្រុមនោះ​ឡើយ ហើយ​ការ​គេច​វេស ដោយ​មិន​បាន​​ប្រាប់​ពី​មូល​ហេតុ​របស់​អ្នក​ទាំង​៥នេះ បាន​ធ្វើ​ឲ្យ​គ្រូ​បង្គោល​លោក Lee Tae Hoon មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត​នោះ​ឡើយ។ គ្រូ​បង្វឹក​មក​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក Lee Tae Hoon បាន​និយាយទៅ​កាន់​ក្រុម​អ្នក​សារព័ត៌​មាន​ថា៖​«បាល់​ទាត់​គឺ​លេង​ជា​ក្រុម ហេតុ​នេះ​ការ​បាត់​បង​កីឡាករ​សំខាន់​ប៉ុន្មាន​នាក់​នេះ​មិន​មែន​ជា​បញ្ហា​អ្វី​នោះ​ទេ ​ប៉ុន្តែ​កីឡាករ​ទាំង​អស់​គួរ​តែ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​របស់​ខ្លួន។ បើទោះបីជា​វា​មាន​ប្រាក់​ខែ​បន្តិច​បន្តួច​ក៏​ដោយ ​តែ​នេះ​គឺ​ជា​ការតព្វ​កិច្ច»។

បើ​តាម​ការ​បញ្ជាក់​របស់​លោក Lee Tae Hoon បាន​ឲ្យ​ដឹង​ថា ​ក្រុម​គ្រូបង្វឹក​នៃ​ក្រុម​ជម្រើស​ជាតិ បាន​ទ​ព្យាយាម​ទាក់​ទង​ទៅពួក​គេ​ជា​ច្រើន​ដង ​ប៉ុន្តែ​ពុំ​បាន​ទទួល​ដំណឹង​អ្វី​សោះ​។​លោក Lee មិន​បាន​បង្ហាញ​ឈ្មោះ​កីឡាករ​ទាំង​៥​នាក់​ដែល​អវត្ត​មាន​ដោយ​ផ្ទាល់​នោះ​ទេ ព្រោះ​លោក​ចង់​ផ្ដល់​ឧកាសឲ្យ​ពួក​គេកែខ្លួនឡើងវិញ។

យ៉ាង​ណា​ក៏​ដោយ កីឡាករ​សំខាន់ៗ​ដែល​បាន​គេច​វេស​មិន​ចូល​រួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ សម្រាប់​ការ​ចេញ​ទៅ​ប្រកួត​ជាមួយ​ក្រុម​ស៊ីរី លើកនេះ រួម​មាន​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា អ្នក​ចាំ​ទី ស៊ូយ៉ាទី ខ្សែ​ការពារ រស់ សំអឿន និង ទូច បញ្ចារ៉ុង ​របស់​ក្លិបបឹង​កេត ព្រម​ទាំង កុក បូរីស របស់​ភ្នំពេញ​ក្រោន ប៉ុន្តែ​កីឡាករ​ចំនួន​២២​នាក់​ទៀត ដែល​គិត​ទៅ​លើ​កិត្តិយសជាតិ​ជាធំ​នោះ បាន​រួម​ដំណើរ​ជាមួយ​គ្រូ​បង្វឹក និង​អ្នក​ដឹក​នាំ​ក្រុម ចេញ​ទៅ​ប្រកួត​ដោយ​ទឹក​មុខ​រីក​រាយ ​បើ​ទើ​បី​ជា​ ក្រុម​កម្ពុជា មានសង្ឃឹម​តិច​ក្នុង​ការ​សង​សឹក​ទៅ​លើ​ក្រុម​ជម្រើស​ជាតិស៊ីរី ដែល​​ធ្លាប់​ឈ្នះពួក​គេ ៦-០ នៅ​ក្នុង​ទឹក​ដី​នៃ​ពហុកីឡដ្ឋាន​ជាតិ ក្នុង​ការ​ប្រកួត​ជើង​ទី​១​ក៏​ដោយ៕​

កីឡាករ​ល្អៗ​របស់​កម្ពុជា​៥​នាក់ គេច​វេស​មិន​ទៅប្រកួត​ជា​មួយក្រុម​ស៊ីរី
កីឡាករ​ល្អៗ​របស់​កម្ពុជា​៥​នាក់ គេច​វេស​មិន​ទៅប្រកួត​ជា​មួយក្រុម​ស៊ីរី

ប្រភព៖ Cambosport

  • កីឡាករ​ល្អៗ​របស់​កម្ពុជា​៥​នាក់ គេច​វេស​មិន​ទៅប្រកួត​ជា​មួយក្រុម​ស៊ីរី已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/22  Category:ជីវិតនិងសង្គម
Tags: