​បុរស​ជនជាតិ​ចិន​ចាប់​នារី​ជនជាតិ​ខ្មែរ​ទៅ​លោភ​សេពសន្ថវៈ​នៅ​ក្នុង​រោងចក្រ​ដើម​ខ្វិត​

​ខេត្តកណ្តាល៖​ បុរស​ជនជាតិ​ចិន​ សហការ​ជាមួយ​បុរស​ជនជាតិ​ខ្មែរ​ ចាប់​នារី​ម្នាក់​រំលោភ​សេពសន្ថវៈ​នៅ​ក្នុង​បន្ទប់​ស្នាក់​នៅ​ ក្នុង​រោងចក្រ​កាត់ដេរ​យីហោ​ “​ម៉េ​ង​តុង​ ម៉េ​ង​យ៉ា​ន់​”​ ហៅ​រោងចក្រ​ដើម​ខ្វិត​ ស្ថិត​ក្នុងភូមិ​លេខ​៣​ ឃុំ​ស្វាយ​រលំ​ ស្រុក​ស្អាង​ ។​

ក្រោយ​ពី​កើតហេតុ​នារី​រង​គ្រោះជា​ជន​ជា​ខ្មែរ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​សមត្ថកិច្ច​នគរបាល​ ហើយ​សមត្ថកិច្ច​ក៏​បាន​ចុះ​ស្រាវជ្រាវ​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពី​នាក់​នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០១៦​ តាម​បញ្ជា​របស់​លោក​ ឯក​ ស៊ុន​រស្មី​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល​ ។​

​មន្ត្រី​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង​២​នាក់​នោះ​ទី​១-​ឈ្មោះ​ សៀ​ ស៊ា​វ​ស៊ា​ន​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ជា​ ប្រធាន​សន្តិសុខ​នៅ​រោងចក្រ​ម៉េ​ង​យ៉ា​ន់​ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​ទីតាំង​រោងចក្រ​ ទី​២-​ឈ្មោះ​ យូ​ សុភ​ក្រ័​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ជា​ ប្រធាន​សន្តិសុខ​រោងចក្រ​ម៉េ​ង​យ៉ា​ន់​ មាន​ទីលំនៅ​ភូមិ​ទឹកថ្លា​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​ពោធិ​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​ទីតាំង​រោងចក្រ​ ។​ ចំណែកឯ​នារី​រង​គ្រោះ​ឈ្មោះ​ ព​ ល​.​ដ​ ភេទ​ស្រី​ អាយុ​១៩​ឆ្នាំ​ មុខរបរ​ជា​ សន្តិសុខ​BPD​ បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ផ្ទះ​ជួល​ក្នុងភូមិ​លេខ​៣​ ឃុំ​ស្វាយ​រលំ​ ស្រុក​ស្អាង​ ។​

លោក​វរសេនីយ៍ទោ​ សេង​ សុ​ជាតិ​ អធិការ​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​១​រសៀល​ ថ្ងៃ​ទី​២០​ ខែមីនា​ ឆ្នាំ​២០១៦​ ជនសង្ស័យ​ឈ្មោះ​ យូ​ សុ​ភ័​ក្រ​ បាន​ដើរទៅ​ហៅ​នារី​រង​គ្រោះ​ដែល​កំពុងធ្វើការ​ងារ​នៅ​ក្នុង​រោងចក្រ​ឲ្យ​ទៅ​ជួប​ជាមួយ​ជនសង្ស័យ​ឈ្មោះ​ សៀ​ ស៊ា​វ​ស៊ា​ន​ នៅ​ក្នុង​ការិយាល័យ​ ។​ ពេល​ទៅ​ដល់​ជនសង្ស័យ​ឈ្មោះ​ យូ​ សុ​ភ័​ក្រ​ បាន​និយាយ​បកប្រែ​ឲ្យ​ជនសង្ស័យ​ឈ្មោះ​ សៀ​ ស៊ា​វ​ស៊ា​ន​ ថា​ “​ចិន​ស្រឡាញ់​ និង​សុំ​ដេក​ជាមួយ​រយៈពេល​មួយ​យប់​”​ ពេល​ឮ​ដូច្នេះ​នារី​រង​គ្រោះ​មិន​បាន​យល់ព្រម​ទេ​ ។​ ក្រោយមក​ទើប​ឈ្មោះ​ យូ​ សុ​ភ័​ក្រ​ និយាយ​បកប្រែ​បបួល​នារី​រង​គ្រោះ​ទៅ​ដើរ​លេង​នៅ​ក្នុង​ក្លិប​ នារី​រង​គ្រោះ​នៅ​តែ​មិន​ព្រម​ ។​ ជនសង្ស័យ​ឈ្មោះ​ យូ​ សុ​ភ័​ក្រ​ និយាយ​បកប្រែ​ឲ្យ​ជនជាតិ​ចិន​ទៀត​ថា​ “​គេ​ធំ​ បើ​យើង​ធ្វើ​ប្រពន្ធ​គេ​ យើង​ធំ​ជាងគេ​”​ ។​ និយាយ​ចប់​ជនសង្ស័យ​ឈ្មោះ​ យូ​ សុ​ភ័​ក្រ​ បាន​ចាប់​នារី​រង​គ្រោះ​ថើប​រួច​ដើរ​ចេញពី​ការិយាល័យ​បាត់​ទៅ​ ។​

​លោក​អធិការ​បាន​បន្ត​ថា​ ពេល​ជនសង្ស័យ​ឈ្មោះ​ យូ​ សុ​ភ័​ក្រ​ដើរ​ចេញ​ទៅ​បាន​ជនសង្ស័យ​ឈ្មោះ​ សៀ​ ស៊ា​វ​ស៊ា​ន​ ដែល​ជា​ជនជាតិ​ចិន​បាន​ចាប់​ច្របាច់​.​ក​នារី​រង​គ្រោះ​អូស​ចូល​ទៅ​ក្នុង​បន្ទប់​ផ្ទាល់ខ្លួន​រុញ​ផ្តួល​ទៅ​លើ​គ្រែ​ធ្វើ​សកម្មភាព​រំលោភ​ រហូត​បាន​សម្រេច​ ។​ បន្ទាប់​មក​ជនសង្ស័យ​បាន​ធ្វើ​កាយវិការ​គំរាម​អារ​.​ក​នារី​រង​គ្រោះ​ រួច​បន្ត​ដេក​យកដៃ​របស់​ខ្លួន​ទៅ​អង្អែល​លេង​ប្រដាប់​ភេទ​នារី​រង​គ្រោះ​រយៈពេល​៣​ទៅ​៤​ម៉ោង​ ទើប​អនុញ្ញាតិ​ឲ្យ​នារី​រង​គ្រោះ​ចេញពី​បន្ទប់​ ។​

​លោក​ សេង​ សុ​ជាតិ​ បាន​បញ្ជាក់​ថា​ ក្រោយមក​នារី​រង​គ្រោះ​បាន​សម្រេចចិត្ត​ដាក់​ប​ក្យ​បណ្តឹង​នៅ​សមត្ថកិច្ច​នគរបាល​ស្រុក​ ហើយ​សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង​បាន​សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ ចុះ​ធ្វើការ​ស្រាវជ្រាវ​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​យក​មក​សាកសួរ​ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​នៅ​វេលា​រសៀល​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០១៦​ រហូត​ដល់​វេលា​ល្ងាច​ថ្ងៃ​ដដែល​ទើប​លោក​ ឯក​ ស៊ុន​រស្មី​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល​ បញ្ជា​ឲ្យ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕​ស្អាង​ជ័យ​
​បុរស​ជនជាតិ​ចិន​ចាប់​នារី​ជនជាតិ​ខ្មែរ​ទៅ​លោភ​សេពសន្ថវៈ​នៅ​ក្នុង​រោងចក្រ​ដើម​ខ្វិត​

​បុរស​ជនជាតិ​ចិន​ចាប់​នារី​ជនជាតិ​ខ្មែរ​ទៅ​លោភ​សេពសន្ថវៈ​នៅ​ក្នុង​រោងចក្រ​ដើម​ខ្វិត​
ប្រភព៖ Nokorwatnews

  • ​បុរស​ជនជាតិ​ចិន​ចាប់​នារី​ជនជាតិ​ខ្មែរ​ទៅ​លោភ​សេពសន្ថវៈ​នៅ​ក្នុង​រោងចក្រ​ដើម​ខ្វិត​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/22  Category:ជីវិតនិងសង្គម
Tags: