​ឃាត់ខ្លួន​តា​ចាស់​ម្នាក់​ពី​បទ​ប្រទូស​កេ​រ្ត៍​លើ​ចៅស្រី​អាយុ​១០​ឆ្នាំ​

ខេត្តពោធិ៍សាត់​៖​ កម្លាំង​អាវុធហត្ថ​ស្រុក​ភ្នំក្រវាញ​ សហការ​ជាមួយ​កម្លាំង​នគរបាល​ ឃាត់ខ្លួន​លោកតា​ក្រៅ​ខោ​ម្នាក់​ បន្ទាប់​ពី​លោកតា​រូប​នេះ​ ដឹក​ដៃ​ចៅស្រី​ទៅ​ប្រទូស​កេរ្តិ៍​នៅ​ក្បែរ​គុ​ម្ពោ​ធ​ព្រៃ​ សង្ស័យ​បែក​ស្រា​ ទើប​លែង​ដឹង​ទិស​តំបន់​បែប​នេះ​ ។​

​ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ ព្រឹក​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​គុ​ម្ពោ​ធ​ព្រៃ​ក្បែរ​ផ្ទះ​កុមារី​រង​គ្រោះ​ ស្ថិត​ក្នុងភូមិ​អង្គ្រង​ ឃុំ​សំរោង​ ស្រុក​ភ្នំក្រវាញ​ ខេត្តពោធិ៍សាត់​ ។​

​ជនសង្ស័យ​ឈ្មោះ​ អ៊ូ​ ឡ​យ​ អាយុ​៥៩​ឆ្នាំ​ (​គ្មាន​ទីលំនៅ​មិត​ប្រាកដ​)​ ចំណែក​កុមារី​ប៊ិះ​រង​គ្រោះ​ឈ្មោះ​ ច​ សណ​ អាយុ​១០​ឆ្នាំ​ រស់នៅ​ក្នុង​បន្ទុក​ឪពុក​ម្ដាយ​ ស្ថិត​ក្នុងភូមិ​ ឃុំ​កើតហេតុ​ ។​

​ប្រភព​ព​ត៌​មាន​បន្ត​ថា​ បើ​តាម​ការ​រាបរប​ពី​ម្ចាស់​ពាក្យបណ្ដឹង​ត្រូវជា​ឪពុក​ម្ដាយ​កុមារី​និយាយ​ថា​ លោកតា​រូប​នេះ​ គាត់​ត្រូវជា​ឪពុកចុង​ មាន​ន័យ​ថា​ ជា​ប្ដី​ក្រោយ​របស់​ម្ដាយ​ពួក​គាត់​ ហើយ​ឪពុកចុង​រូប​នេះ​ គាត់​ស្រវឹងស្រា​ខួប​ គ្មាន​ថ្ងៃ​ស្រាក​ស្រា​ន​ឡើយ​ រហូត​វង្វេង​វ​ង្វ​ន់​ ស្ទើរ​បាត់​សតិ​ពី​ខ្លួន​ ម្យ៉ាងទៀត​ គាត់​សព្វថ្ងៃ​មិនដឹង​នៅ​ទីណា​ឲ្យ​ពិតប្រាកដ​នោះ​ទេ​ យូរៗ​ឃើញ​គាត់​ម្ដង​ ។​

​ប្រភព​បន្ត​ទៀង​ថា​ មុន​កើតហេតុ​ឃើញ​គាត់​ទៅ​រ៉េ​រ៉ៗ​នៅ​ទីនោះ​ ប៉ុ​ន្តៃ​ពុំ​សូវ​មាន​នរណា​ចាប់អារម្មណ៍​នឹង​គាត់​នោះ​ទេ​ ព្រោះ​ជា​រឿង​ធម្ម​ដា​ ស្រាប់តែ​កូនស្រី​រត់​មក​ប្រាប់​ថា​ តា​ចាប់​សម្រាត​ខោ​ខ្ញុំ​ ទើប​នាំ​គ្នា​ភ្ញាក់ផ្អើល​ឆោឡោ​តែ​ម្ដង​ ក៏​ដាក់​ពាក្យបណ្ដឹង​មក​សមត្ថកិច្ច​ដោយ​មិន​មាន​ទាមទារ​សំណង​អ្វី​នោះ​ទេ​ សុំ​ឲ្យ​អនុវត្តិ​តាម​និ​តិ​វិធី​ទៅ​បាន​ហើយ​ ។​

​ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា​ លោកតា​សង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ ពិតជា​បាន​ប្រ​ព្រិ​ត្ត​មែន​ ប៉ុន្តែ​គ្រាន់តែ​បាន​ញ៉ុ​កៗ​ប៉ុណ្ណោះ​មិន​បាន​ស៊ីជម្រៅ​អ្វី​ទាំងអស់​ សមត្ថកិច្ច​ ក៏​បំពេញបែបបទ​បញ្ជូន​មក​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​បន្ត​តាម​និ​តិ​វិធី​នៅ​ រសៀល​ថ្ងៃ​ដដែល​ ៕​ ប៉ឹម​ ពិន​
​ឃាត់ខ្លួន​តា​ចាស់​ម្នាក់​ពី​បទ​ប្រទូស​កេ​រ្ត៍​លើ​ចៅស្រី​អាយុ​១០​ឆ្នាំ​

​ឃាត់ខ្លួន​តា​ចាស់​ម្នាក់​ពី​បទ​ប្រទូស​កេ​រ្ត៍​លើ​ចៅស្រី​អាយុ​១០​ឆ្នាំ​
​បុរស​ជនជាតិ​ចិន​ចាប់​នារី​ជនជាតិ​ខ្មែរ​ទៅ​លោភ​សេពសន្ថវៈ​នៅ​ក្នុង​រោងចក្រ​ដើម​ខ្វិត​

ប្រភព៖ Nokorwatnews

  • ​ឃាត់ខ្លួន​តា​ចាស់​ម្នាក់​ពី​បទ​ប្រទូស​កេ​រ្ត៍​លើ​ចៅស្រី​អាយុ​១០​ឆ្នាំ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/03/22  Category:ជីវិតនិងសង្គម
Tags: