សហជីពបន្តប្រឆាំងសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាស ខណៈរដ្ឋសភារុញទៅរដ្ឋាភិបាលវិញ

សហព័ន្ធសហជីពជាង២០បានដាក់ញត្តិរួមគ្នាជំរុញឲ្យប្រមុខរដ្ឋាភិបាលកែសម្រួលសេ​ចក្តី​ព្រា​​ង​​​ច្បា​ប់​ស្តី​​​ពី​​ស​ហជីពដ៏​ចម្រោង​ចម្រាសបន្ថែមទៀតដែលពួកគេថាដើម្បីឲ្យច្បាប់នោះធានាដល់​សេរី​ភា​ពលើ​​​​ក​កម្ព​ស់​សិទ្ធិ​ការ​​ងា​រក្នុងវិស័យ​កាត់ដេរនៅកម្ពុជា។

ការបន្តជំរុញរបស់ក្រុមសហជីពនេះធ្វើឡើងចំពេលដែលរដ្ឋសភាបញ្ជូន​សេចក្តីព្រា​ង​ច្បាប់​នោះទៅទី​ស្តី​​​កា​រ​គណៈរដ្ឋមន្ត្រីវិញ ក្រោយពីមានការតវ៉ាដ៏ចម្រូងសចម្រាសមួយរបស់សហជីពនៅមន្ទីរដ្ឋសភាពេល​សេច​​​​​ក្តី​​ព្រាងច្បា​ប់នោះធ្លាក់ដល់ដៃ​អ្នកតំណាងរាស្ត្រ។

សហជីពបន្តប្រឆាំងសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាស ខណៈរដ្ឋសភារុញទៅរដ្ឋាភិបាលវិញ

អនុរដ្ឋលេខាធិការនិងជាទីប្រឹក្សាគណៈរដ្ឋមន្ត្រីទទួលបន្ទុកពាក្យបណ្តឹងលោក សេង សាវន

ប្រាប់អ្នកសារព័ត៌មាននៅមុខទីស្តីការគណៈរដ្ឋមន្ត្រីក្រោយពីដាក់ញត្តិនាព្រឹកថ្ងៃទី២២ខែមីនានេះប្រធា​ន​​ស​ហ​ភា​ព​​ការងារ​កម្ពុជាលោក អាត់ ធន់ អះអាងថាសេចក្តីព្រាងច្បា​ប់ចុងក្រោយនោះលោកថារដ្ឋស​ភាបានកែស​ម្រួល​​​បានត្រឹម​២០ភាគរយប៉ុណ្ណោះ។

លោក អាត់ ធន់ ឲ្យដឹងទៀតថាការកែសម្រួលបានតិចតួចរបស់រដ្ឋសភានេះលោកថាធ្វើ​ឲ្យសេចក្តី​ព្រាង​ច្បាប់​នេះនៅតែជា​ឧបសគ្គដល់សេរីភាពធ្វើសកម្មភាពលើកកម្ពស់សិទ្ធិការងារ។

បើតាមលោក អាត់​ ធន់ ខ្លឹមសារដែលនៅជាបញ្ហាប្រឈមនៅឡើយនោះ មានមាត្រា៦ មា​​ត្រា​​១៣-១៤-១៩ និង២៤ ដែលលោកថាតម្រូវឲ្យមាន​សមាជិកសហជីពចាប់ពី​៥០បូក១​ឡើ​​ង​​​ទៅទើ​បអាចធ្វើ​ការតស៊ូ​​ម​​តិ​បាន។ ភាគី​ពាក់ព័ន្ធរួមទាំង​ថៅកែផងអាចស្នើសុំឲ្យរំលា​យសហជី​ពបា​ន កា​​រ​​​​ប​ង្កការលំ​បា​កពេល​​ស​ហ​​​​ជី​ពសុំ​​ចុះ​បញ្ជី​កា​រ​ ​និងកា​​រត្រួតពិនិត្យហិរញ្ញវត្ថុ សហជីពជាដើម។

លោក អាត់ ធន់ អះអាងទៀតថាបើរដ្ឋាភិបាលមិនពិចារណាលើសំណើរបស់សហ​ជីព​នេះទេ​ លោកថាច្បាប់​នោះ​មិនបានជួយជំរុញលក្ខខណ្ខការងារទេ តែលោកថាច្បាប់នោះបានបង្កភាពងាយស្រួលដល់ភា​​គី​ម្ខា​​ងទៀតឲ្យបន្តរំ​​លោ​ភ​សិទ្ធិកម្មករ។

លោកបន្តថា៖ “ព្រោះខ្ញុំដឹងថានិយោជកហ្នឹងខូចមែនទែន ហើយនិយោជកហ្នឹងគឺចង់ឲ្យច្បាប់ហ្នឹងមានឥទ្ធិពលដើម្បី​ឲ្យសហជីពហ្នឹងចុះខ្សោយអញ្ចឹងគេពូកែបញ្ចុះបញ្ចូលរដ្ឋាភិបាលបញ្ចុះបញ្ចូលមន្ត្រីមួយចំនួន​អញ្ចឹងយើងអត់មានឱកាស​ធ្វើអញ្ចឹង​ អញ្ចឹងហើយបានជាយើងចង់ជួបប្រមុខរាជរដ្ឋាភិបាលចង់ពន្យល់នូវអ្វីដែលជាចំនុចដែលយើងបារម្ភហ្នឹង”។

ប្រធានសហព័ន្ធសហជីពចលនាកម្មករលោក ប៉ាវ ស៊ីណា ដែលបានចូលរួមដាក់ញត្តិដែរអះអាងថាបើច្បាប់ស​ហ​ជី​ព​មិនបានជួយលើកទឹកចិត្តដល់អ្នកធ្វើការលើកកម្ពស់សិទ្ធិការងារទេ លោកថាអ្នកដែល​រង​គ្រោះ​មុន​គេគឺកម្មករ​ក្នុងវិស័យកាត់ដេរ ខណៈដែលប្រព័ន្ធច្បាប់មិនអាចចាត់វិធានការទៅលើ​ក្រុម​ហ៊ុនខិ​លខូ​ច​បាននោះ។

លោកថា៖ “អ្វីដែលសំខាន់សម្រាប់វិស័យការងារយើងឃើញថាភាគីនិយោជក​គឺគេពិតជាមានឥទ្ទិពលជាងហើយ បើទោះ​បីយើងពិនិត្យឃើញថាកម្មករនោះមិនបានប្រព្រឹត្តិខុសក៏ដោយ ប៉ុន្តែសំខាន់បើនិយោជកប្តឹងគឺសម្ពាធពីតុលាការហ្នឹងតែងតែ​ដាក់កំហិតមកលើកម្មករហ្នឹងទៅជាអ្នកខុ​ស​ទៅវិញ។ ដូច្នេះសម្រាប់ខ្ញុំ​ ខ្ញុំអត់មាន​ជំនឿទៅលើប្រព័ន្ធតុលាការអាជ្ញាគតិទេ។ ហើយក៏សង្ឃឹមថារដ្ឋាភិបា​លនឹង​ប​ង្កើ​​​តតុលា​ការងារមួយដែលមានលក្ខណៈឯករាជ្យតម្លាភាពហើយស្ថាប័ននោះ​គួរតែរាប់​បញ្ចូល​ទាំង​ភាគីតំ​ណាង​ក​ម្ម​ករផងដែរដើម្បីឲ្យវាមានតម្លាភាពបាទ”។

យ៉ាងណាក៏ដោយអនុរដ្ឋលេខាធិការនិងជាទីប្រឹក្សាគណៈរដ្ឋមន្ត្រីទទួលបន្ទុកពាក្យបណ្តឹងលោក សេង សាវន ដែលចេញ​មកទទួលញត្តិបានការពាររដ្ឋាភិបាលថាប្រមុខរដ្ឋាភិបាលតែ​ងយកចិត្តទុ​ក្ខដា​ក់​រា​​ល់កង្វល់របស់ពលរដ្ឋទូទៅនិងធានាថា​លោក​នឹង​បញ្ជូនញត្តិនេះដល់ដៃនាយករដ្ឋមន្ត្រី។

លោកថា៖ “ចំពោះរដ្ឋាភិបាលអស់លោកដឹងស្រាប់ហើយសម្តេចលោកបើកចិត្តទូលាយណាស់លោកមិន​ដែ​លគាប​សង្កត់សហជីពឬបងប្អូនកម្មករឬអ្វីទាំងអស់ហ្នឹងនិយាយរួមទៅជាពលរដ្ឋខ្មែ​រទាំងអស់គ្នា ស្រឡា​ញ់​ខ្មែ​​រទាំងអស់គ្នា”។

បើតាមញត្តិរបស់សហជីពសេចក្តី​ព្រា​​ង​​ច្បាប់ចុងក្រោយនេះនៅតែមិនទាន់មា​ន​លក្ខ​​ខណ្ខល្អ​ប្រសើរ​និងអនុលោមតាមអនុ​សញ្ញា​អ​ន្តរជាតិ​ខាង​ការ​ងារនៅឡើយទេ។

ក្នុងញត្តិនោះឲ្យដឹង​ទៀតថាច្បាប់នោះមិនបានធ្វើឲ្យប្រសើរដល់ទំនាក់ទំនងវិជ្ជាជីវៈទេ តែផ្ទុយទៅវិញ​ពួក​គេ​ថាច្បាប់​នោះបានបន្ថយនូវសិទ្ធិដែលបានផ្តល់ដោយច្បាប់ស្តីពីការងារនិងសិទ្ធិចងក្រ​ង​​សហជីពស្រប​តា​​ម​រ​ដ្ឋ​​ធម្មនុញ្ញនិងអនុ​សញ្ញារបស់អង្គការ ILO។

ញត្តិបញ្ជាក់ទៀតថាខ្លឹមសារខ្លះ​ក្នុងសេចក្តី​ព្រា​ងច្បា​ប់នោះបានផ្តល់ឱកាសឲ្យនិយោជកឬសមា​គមនិ​យោជកបដិសេធមិន​ចរចាជាមួយសហជីពដោយស្របច្បាប់ បង្ករឲ្យមានវិវាទច្រើនទៅថ្ងៃខាងមុខ​នៅពេ​ល​​​ដែ​​​ល​​​​ច្បាប់​នេះត្រូវបាន​រដ្ឋសភាអនុម័ត​ ឲ្យប្រើ​ប្រា​ស់។

តំណាងភាគីរោងចក្រធ្លាប់អះអាងថាបច្ចុប្បន្ននេះរោងចក្រសហគ្រាសមួយមានសហជីពពី២ទៅ៣និង​អាច​​​​ច្រើនជាងនេះបង្ក​ឲ្យមានវិវាទការងារជាញឹកញាប់ដែលពួកគេថាធ្វើឲ្យប៉ះពាលដ​ល់សង្វាក់ផ​លិតកម្មនិង​​បង្កការលំបាកដល់ការប្រកួតប្រជែង ជាមួយប្រទេសជិតខាង៕

ប្រភពៈ VOD